ទាន់ហេតុការណ៍
ក្រុមការងារគេហទំព័រ រស្មី ស្ទឹងត្រង់ នាំយក អំណោយសម្បុរជន ជូនដល់បងប្អូនវីរៈកងទ័ពជួរមុខ និងជនភៀសសឹក ក្នុងខេត្តព្រះវិហារ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារ​អបអរសាទរ និង​ជូនពរ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ក្នុង​ឱកាស​ទទួលបាន​នូវ​ពានរង្វាន់ «Smile Asia Philanthropic Visionary Award» លើក​ទី​២ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារ​ជូនពរ សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្ដម តែម ម៉ឺន អញ្ជើញ​ជា​អធិបតី​បិទ​កិច្ចប្រជុំ​ស្ដីពី កីឡា​លើក​ទម្ងន់​រយៈពេល ៣​ថ្ងៃ​ - ប្រជាពលរដ្ឋ ខេត្ត​ត្បូងឃ្មុំ សម្រុក​ទៅ​ទទួល​ដើមឈើ​ក្រោយពី​ទទួលបាន​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​បរិស្ថាន​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ យុទ្ធជន​ពលី​ក្នុង​សមរភូមិ​មុខ ក្នុង​ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពត និង​ខេត្ត​កែប​ - ​ឯកឧត្តម​បណ្ឌិត សុខ ពិ​សិទ្ធ ជួប​សំណេះសំណាល ជាមួយ​កសិករ អាជីវករ ជំរុញ​លើកទឹកចិត្ត​ក្នុងការ​ធ្វើ​កសិកម្ម ផ្ដើម​ការងារ​និង​មុខរបរ បំផុស​ការគាំទ្រ​ផលិតផល​ខ្មែរ នៅវេលស៍​ស៊ប​(Wealth Shop)​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​ - ក្រុមការងារ​គេហទំព័រ រស្មី ស្ទឹងត្រង់ បាន​នាំយក​អំណោយ​សម្បុរ​ជន ជូន​កងទ័ព​ជួរមុខ និង​ជនភៀសសឹក ក្នុង​ខេត្ត​ព្រះវិហារ​ - ​តើ​ពិត​ទេ​លោក ចាន់ ឃុង មេបញ្ជាការរង​ខេត្តសៀមរាប ថា​បាន​ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​ជា​មេការ ខារ៉ាអូខេ បណ្ដាលឲ្យ​រងរបួស​ផ្ទៃ​មុខ និង​ភ្នែក ខណៈ​ពេល​នេះ​ស្ដ្រី​រងគ្រោះ​រៀបចំ​បណ្ដឹង​តាម​ផ្លូវច្បាប់​ - លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​
0

​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​បន្ត​ខិតខំ​ដោះស្រាយ​រាល់​សំណូមពរ និង​បញ្ហា​ប្រឈម​នានា​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ឆាប់រហ័ស​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​កំពត​បាន​ក្រើនរំលឹក​ជំរុញ​ដល់​អាជ្ញាធរ​និង មន្ត្រី​នៃ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់ ដោះស្រាយ​រាល់ សំណើ សំណូមពរ​បញ្ហា​កង្វល់ បញ្ហា​ប្រឈម នានា​ដែល​នៅ​សេសសល់ ទទួលបាន​ពី​ប្រជាពលរដ្ឋ​ក្នុង​វេទិកា​សាធារណៈ​កន្លងមកឲ្យ​បាន​ឆាប់​រហ័ស​។​

​នេះ​ជា​ការលើកឡើង​របស់​លោក ម៉ាន សុ​គ្រី ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​កំពត និង​ជា​រដ្ឋលេខាធិការ ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​ថ្លែង​ជំរុញ​បែបនេះ​នៅក្នុង​ឱកាស កិច្ចប្រជុំ​បូក​សរុប​ត្រួតពិនិត្យ​វាយតម្លៃ​លទ្ធផល​ការងារ​របស់ ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ក្រុង​កំពត ដើមឆ្នាំ​២០២០​ក្នុង​ឆមាស​ទី​១​និង​ទិសដៅ​អនុវត្តន៍​បន្ត​ឆមាស​ទី​២ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២០ នៅ​សាលាក្រុង​កំពត​ខេត្ត​កំពត​។ ដែល​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​លោក លោកស្រី អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​កំពត មន្ទីរ អង្គភាព ពាក់ព័ន្ធ កងកម្លាំង​មាន​សមត្ថកិច្ច​អាជ្ញាធរ​ក្រុង និង​សង្កាត់​ទាំង​៥ ដើម្បី​ត្រួតពិនិត្យ ពិភាក្សា​លើ​លទ្ធផល​ការងារ​ធ្វើយ៉ាងណា ជំរុញ​ការដោះស្រាយ​រាល់​សំណើ សំណូមពរ និង​បញ្ហា​កង្វល់​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ឆាប់រហ័ស ដែល​នៅ​សេសសល់ របស់​ប្រជាពលរដ្ឋ​បាន​លើកឡើង​ក្នុង​អង្គ​វេទិកាសាធារណៈ​កន្លងមក​។​

​លោក ម៉ាន សុ​គ្រី ក៏​បាន​ដាក់​ទិសដៅ​និង​ជំរុញ​បន្ថែម ដល់​សមាជិក សមាជិកា​ក្រុមការងារ អាជ្ញាធរ​ក្រុង និង​សង្កាត់​ទាំង​៥​នៃ​ក្រុង​កំពត ក្នុងនោះ​រួមមាន​បញ្ហា​ការបន្ត​សម្របសម្រួល​ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ​និង​ប្រជាពលរដ្ឋ បង្រួម​បញ្ហា បង្កើន​ការដោះស្រាយ​តាម​ការជាក់ស្ដែង និង​បន្ត​ធ្វើ​វេទិកា​សាធារណៈ​នៅ​គ្រប់​ភូមិ ដោយ​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ ឃុំ មាន​សុ​វត្ថ​ភាពឲ្យបាន​ទូលំទូលាយ ព្រមទាំង​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​អភិវឌ្ឍ​នៅ​មូលដ្ឋាន ក្រុង សង្កាត់​ឲ្យបាន​កាន់តែ​រីកចម្រើន និង​បន្ត​ដោះស្រាយ​សំណើ​សំណូមពរ បញ្ហា​ប្រឈម​នានា ដោយ​រក​គ្រប់​មធ្យោបាយ​ដើម្បី​ឆ្លើយតប​ឲ្យបាន​ទាន់​ពេលវេលា​ជូន​ប្រជាពលរដ្ឋ​។​

​ជាមួយគ្នា​នោះ​ដែរ​ក៏​ត្រូវ​យកចិត្តទុកដាក់​ជម្រុញ​ណែនាំ​ដល់​ប្រជាពលរដ្ឋ រួមគ្នា​ថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម ជាពិសេស​សុខសន្តិភាព ស្ថេរភាព នឹង​បន្ត​ធ្វើ​ការផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​អនុវត្ត​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ក្រសួង​សុខាភិបាល ដើម្បី​រក្សាបាន​នូវ​អនាម័យ​ល្អ ដើម្បី​ការពារ​សុខភាព​ខ្លួន ជៀសផុត​ពី​ជំងឺ​ផ្សេងៗ​ពិសេស​ជំងឺ​កូវី​ដ​១៩ ឱ្យបាន​ជា​ប្រចាំ​ទាំងអស់គ្នា ជៀសវាង​កុំឱ្យ​មាន​កើត​ជំងឺ​ដ៏​កាច​សាហាវ​នេះ​នៅក្នុង​សហគមន៍​យើង​ជា​ដាច់ខាត​។​

​ជាមួយនេះ លោក ម៉ាន សុ​គ្រី ក៏​បាន​ផ្ដាំផ្ញើ​បន្ថែម​ដល់ អាជ្ញាធរ និង​មន្ត្រី​ក្រុមការងារ ឲ្យ​បន្ត​យកចិត្តទុកដាក់​សហកា​រ​គ្នា​តាមដាន ពិនិត្យ​លទ្ធភាព ដើម្បី ចូលរួម​ចំណែក​ជួយ ជីវភាព​ខ្វះខាត​របស់​ប្រជាពលរដ្ឋ ដោយសារ រង​ផលប៉ះពាល់ ក្នុងស្ថានភាព នៃ​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ កូវី​ដ​១៩ ក្នុង​មូលដ្ឋាន​ឲ្យបាន​ទាន់ពេ​ល​វេលា​។

​លោក ម៉ាន សុ​គ្រី ក៏​បាន​កោតសរសើរ​វាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​ការងារ​ដែល​សមាជិក សមាជិកា​ក្រុមការងារ​គ្រប់​ថ្នាក់​គ្រប់​ផ្នែក​បាន​យកចិត្តទុកដាក់​ចុះ​ធ្វើ​វេទិកា​សាធារណៈ​ស្វែងយល់​និង​ធ្វើការ​ដោះស្រាយ​បាន​ល្អ ទាន់ពេលវេលា​ពី​តម្រូវការ​និង​សំណូមពរ ព្រមទាំង​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​ដើម្បី​ឆ្លើយតប ស្របទៅតាម​គោលនយោបាយ​រាជរដ្ឋាភិបាល​ប្រកបដោយ​ប្រសិទ្ធភា ។

​ក្នុងឱកាស​នោះ​ដែរ លោក ម៉ាន សុ​គ្រី និង​សមាជិក​ក្រុម​ការងារ​ក៏​បាន​នាំយក​នូវ​សៀវភៅ គម្ពីរ​អាល់​កូរ​អាន បកប្រែ​ជា​ភាសា​ខ្មែរ ដែល​ជា​អំណោយ​របស់ លោក​ទេសរដ្ឋមន្ត្រី អូស្មាន់ ហាសាន់ ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍ​ឥស្លាម​កម្ពុជា ផ្ដល់​តាមរយៈ​ឯកឧត្តម​ផ្ទាល់​ក្នុង​នោះ បកប្រែ​ជា​ភាសា​ខ្មែរ​ចំនួន ២៤០​គម្ពី​រ និង​មួយចំនួនទៀត​ជា​ភាសា​អារ៉ាប់​សរុប​ចំនួន​ជាង​៥០០​គម្ពីរ​សម្រាប់​បែងចែក​ជូន​សាសនិក​ឥស្លាម ហា​តុ​កឹម​តួន នៅតាម​សូ​រ៉ាវ ម៉ា​ស្ទិតក្នុង​ក្រុងកំព​តនិ​ង​នៅ​មន្ទីរ​ពន្ធនាគារ​ខេត្ត​កំពត មួយចំនួន​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល