ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

ខ្មាន់កាំភ្លើង​ម្នាក់ ចូល​បាញ់​ប្ដី​ប្រពន្ធ​មួយគូ​ដល់​ក្នុងផ្ទះ នៅ​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​, ប្រពន្ធ​ស្លាប់ ខណៈ​ប្ដី​របួសធ្ងន់​

ខ្មាន់កាំភ្លើង​ម្នាក់ ចូល​បាញ់​ប្ដី​ប្រពន្ធ​មួយគូ​ដល់​ក្នុងផ្ទះ នៅ​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​, ប្រពន្ធ​ស្លាប់ ខណៈ​ប្ដី​របួសធ្ងន់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កំពង់ចាម​)៖ ពីរ​នាក់​ប្ដី​ប្រពន្ធ​មួយគូ ត្រូវបាន​ខ្មាន់កាំភ្លើង​ចូល​បាញ់ប្រហារ​ដល់​ក្នុងផ្ទះ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​នៅ​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២៣​នេះ បណ្ដាល​ឲ្យ​ប្រពន្ធ​ស្លាប់​ភ្លាមៗ ខណៈ​ប្ដី​របួសធ្ងន់​។ ហេតុការណ៍​នេះ កើតឡើង​នៅ​ភូមិ​ទន្សោង​ស្លាប់ ឃុំ​ស្រម៉រ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​។​

​សេចក្ដីរាយការណ៍​ជំ​ហ៊ាន​ដំបូង​ពី​កន្លែងកើតហេតុ បានឲ្យដឹងថា ដើម​ឡើង​គេ​ឃើញ​ជនសង្ស័យ​ម្នាក់​ចុះ​ពី​រថយន្ដ​មួយ​គ្រឿង ដើរចូល​ផ្ទះ​របស់​ជនរងគ្រោះ ក្រោយមក​ស្រាប់តែ​លើ​សំឡេង​ស្នូរ​កាំភ្លើង​ផ្ទួនៗ​ជា​ច្រើន​គ្រាប់ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​តែ​ម្ដង​។ ក្រោយមក​ទើប​ដឹងថា ស្នូរ​កាំភ្លើង​ផ្ទួនៗ​នោះ បាន​បណ្ដាលឲ្យ​ស្ដ្រី​ម្នាក់​ស្លាប់ និង​ប្ដី​របួសធ្ងន់​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ ដោយឡែក ខ្មាន់កាំភ្លើង​បាន​គេចខ្លួន​បាន​ក្រោយ​ធ្វើ​សកម្មភាព​។​

​បច្ចុប្បន្ន​កម្លាំង​នគរបាល​មូលដ្ឋាន និង​កម្លាំង​នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ចាម បាន​ចុះ​មកដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើ​ការស្រាវជ្រាវ​តាម​នីតិវិធី​៕​

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល