ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារ​អបអរសាទរ និង​ជូនពរ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ក្នុង​ឱកាស​ទទួលបាន​នូវ​ពានរង្វាន់ «Smile Asia Philanthropic Visionary Award» លើក​ទី​២ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារ​ជូនពរ សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្ដម តែម ម៉ឺន អញ្ជើញ​ជា​អធិបតី​បិទ​កិច្ចប្រជុំ​ស្ដីពី កីឡា​លើក​ទម្ងន់​រយៈពេល ៣​ថ្ងៃ​ - ប្រជាពលរដ្ឋ ខេត្ត​ត្បូងឃ្មុំ សម្រុក​ទៅ​ទទួល​ដើមឈើ​ក្រោយពី​ទទួលបាន​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​បរិស្ថាន​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ យុទ្ធជន​ពលី​ក្នុង​សមរភូមិ​មុខ ក្នុង​ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពត និង​ខេត្ត​កែប​ - ​ឯកឧត្តម​បណ្ឌិត សុខ ពិ​សិទ្ធ ជួប​សំណេះសំណាល ជាមួយ​កសិករ អាជីវករ ជំរុញ​លើកទឹកចិត្ត​ក្នុងការ​ធ្វើ​កសិកម្ម ផ្ដើម​ការងារ​និង​មុខរបរ បំផុស​ការគាំទ្រ​ផលិតផល​ខ្មែរ នៅវេលស៍​ស៊ប​(Wealth Shop)​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​ - ក្រុមការងារ​គេហទំព័រ រស្មី ស្ទឹងត្រង់ បាន​នាំយក​អំណោយ​សម្បុរ​ជន ជូន​កងទ័ព​ជួរមុខ និង​ជនភៀសសឹក ក្នុង​ខេត្ត​ព្រះវិហារ​ - ​តើ​ពិត​ទេ​លោក ចាន់ ឃុង មេបញ្ជាការរង​ខេត្តសៀមរាប ថា​បាន​ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​ជា​មេការ ខារ៉ាអូខេ បណ្ដាលឲ្យ​រងរបួស​ផ្ទៃ​មុខ និង​ភ្នែក ខណៈ​ពេល​នេះ​ស្ដ្រី​រងគ្រោះ​រៀបចំ​បណ្ដឹង​តាម​ផ្លូវច្បាប់​ - លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​
0

​កិច្ចប្រជុំ​ស្តីពី​ការចុះ​ធ្វើ​សវនកម្ម​លើ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ សម្រាប់​ការិយបរិច្ឆេទ​ឆ្នាំ ២០១៩ និង​ឆ្នាំ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​ខេត្ត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ កាលពី​រសៀល​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២០ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​ប្រធាន​មន្ទីរ​អង្គភាព​ជំនាញ និង​មន្ត្រី​ពាក់ព័ន្ធ ចូលរួម​កិច្ចប្រជុំ ស្តី​ពី​ការចុះ​ធ្វើ​សវនកម្ម​លើ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​សម្រាប់​ការិយបរិច្ឆេទ​ឆ្នាំ​២០១៩ និង​ឆ្នាំ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​ខេត្ត ជាមួយនឹង​អាជ្ញាធរ​សវនកម្ម​ជាតិ ដឹកនាំ​ដោយ បណ្ឌិត លាប ប៉ូ​ឡូ ប្រធាន​ប្រតិភូ​អាជ្ញាធរ​សវនកម្ម​ជាតិ​។​

​ការធ្វើ​សវនកម្ម​របស់​អាជ្ញាធ​រ​ជាតិ​នៅ​រដ្ឋបាល​ខេត្ត​កំពត​នេះ ក្នុង​គោលបំណង ពិនិត្យ​លើ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ ការ​អនុលោម​តាម​បទបញ្ញត្តិ និង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចុះ​ធ្វើ​សវនកម្ម​លើ​កិច្ចប្រតិបត្តិការ​ការងា​រលើ​ការរៀបចំ​និង​ការអនុវត្ត​ថវិកា​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅ​ខេត្ត​កំពត​សម្រាប់​ការិយ​ប​ច្ឆេ​ទ​២០១៩ និង​ឆ្នាំ​ពាក់ព័ន្ធ​។

​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​ដល់ ប្រតិភូ​អាជ្ញាធរ​សវនកម្ម​ជាតិ​ដែល​បាន​ចុះមក​ខេត្ត​កំពត​នាពេលនេះ និង​ស្នើសុំ​ដល់​ប្រតិភូ​ជួយ​សម្របសម្រួល​និង​កែតម្រូវ​នូវ​ចំណុច​ខ្វះខាត​បាន​រកឃើញ ដើម្បី​កែលម្អ​ដល់​ការអនុវត្ត​ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ កាន់តែ​ល្អប្រសើរ​ឡើង និង​ស្នើសុំ​ឲ្យ​ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ សហការ​បាន​ល្អ​ជាមួយ​ប្រតិភូ​អាជ្ញាធរ​សវនកម្ម​ជាតិ និង​រៀបចំ​ទីកន្លែង​សមរម្យ​សម្រាប់​ប្រតិភូ​ធ្វើ​ការងារ​ក្នុង​កំឡុងពេល​បេសកកម្ម​នៅ​ខេត្ត​កំពត ទទួលបាន​ជោគជ័យ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល