ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចុះ​ជួប​កម្មករ កម្មការិនី ជិត​២​ម៉ឺន​នាក់​ជា​បន្ត​ទៀត នៅ​ភ្នំពេញ !

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចុះ​ជួប​កម្មករ កម្មការិនី ជិត​២​ម៉ឺន​នាក់​ជា​បន្ត​ទៀត នៅ​ភ្នំពេញ !

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​ព្រឹក​ថ្ងៃ​សៅរ៍ ៧​កើត ខែ​បឋមាសាឍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ចំនួន​១៩,០០៤​នាក់ មកពី​រោងចក្រ​សហ​គ្រា​ចំនួន​១៣ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ដែល​ជំនួប​សំណេះសំណាល​បាន​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​។​

​រោងចក្រ សហ​គ្រា​ទាំង​១៣ ដែល​អនុញ្ញាត​ឱ្យ​កម្មករ និយោជិត​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​នេះ មកពី​ស្រុក​មុខកំពូល ខេត្ត​កណ្តាល​ចំនួន​៣ និង​រាជធានី​ភ្នំពេញ​ចំនួន​១០ (​ខណ្ឌ​ឫស្សីកែវ​ចំនួន​៨, ខណ្ឌ​ជ្រោយចង្វារ​ចំនួន​១ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចំនួន​១)​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​មកជួប​ក្មួយៗ​កម្មករ កម្មការិនី​រោងចក្រ​ដែល​មកពី​ខេត្ត​កណ្តាល និង​ភ្នំពេញ​នា​ថ្ងៃនេះ​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា គោលនយោបាយ​គាំពារ​កម្មករ កម្មការិនី រួម​ទាំង​កម្រិត​ប្រាក់បៀវត្សរ៍ គឺជា​ការគិតគូរ​យ៉ាង​ដិតដល់​បំផុត​របស់​រាជរដ្ឋាភិបាល កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ក៏​មិនមែន​ជា​រឿង​ចៃដន្យ​នោះដែរ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍បន្ត​ទៀតថា នៅ​ឆ្នាំ​២០២១-២០២៣ ក្នុងពេល​ដែល​យើង​ជួប​នូវ​វិបត្តិកូ​វីដ​-១៩​ធ្ងន់ធ្ងរ​នោះ រាជរដ្ឋាភិបាល​កម្ពុជា​មិន​បាន​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​មន្ត្រីរាជកា​រ​កងកម្លាំងប្រដាប់អាវុធ​ឡើយ ដោយសារ​រដ្ឋ​ត្រូវ​យក​ចំណែក​ទាំងនោះ ទៅ​ទប់ទល់​នឹង​ហានិភ័យ​សង្គម​បណ្តាលមកពី​កូវី​ដ​-១៩ តែ​រដ្ឋាភិបាល​បាន​ប្រឹងប្រែង​មិនឱ្យ​ឡើងថ្លៃ​នូវ​មុខទំនិញ​នានា និង​សេវា​ចាំបាច់​របស់​ប្រជាពលរដ្ឋ​ដូចជា បញ្ហា​ទឹក និង​ភ្លើង​ជាដើម​។​

​សម្ដេច​តេ​ជោបាន​បន្តទៀ​ត​ថា ការចុះ​ជួប​ជាមួយ​បងប្អូន​កម្មករ​និយោជិត​នេះ គឺ​ដើម្បី​ស្វែងយល់​ពី​កិច្ចការ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ ដើម្បី​គាំពារ​កម្មករនិយោជិត​ថា​តើ​សម្រេច​បាន​ដល់​កម្រិត​ណាខ្លះ​ហើយ​។​

​សម្តេច​តេជោ​បានបញ្ជាក់​ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កលក្ខណៈ​ងាយស្រួល​យ៉ាងខ្លាំង​ដល់​ថៅកែ​រោងចក្រ​នានា តាមរយៈ​ការប្រើប្រាស់​រូបី​យ​ប័ណ្ណ​អន្តរជាតិ ដើម្បី​បើក​ប្រាក់ខែ​ជូន​បងប្អូន​កម្មក​របា​ន ដែល​នេះ​ជា​ផ្នែក​មូយ​ដ៏​សំខាន់​ក្នុង​ការជួយ​សម្រួលការ​ងារ និង​និរន្តរភាព នៃ​អត្រា​ប្តូរ​ប្រាក់​ផង​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា មាន​ជន​មួយក្រុម ដែល​កំពុង​មាន​ទោស​ក្បត់ជាតិ​នៅ​កម្ពុជា​ផង​នោះ បាន​ដើរ​អំពាវនាវ​ដល់​អន្តរជាតិ កុំ​មក​បណ្តាក់ទុន​រក​ស៊ី​នៅ​កម្ពុជា​, កុំ​ទិញ​ទំនិញ​ពី​កម្ពុជា និង​ត្រូវ​ដាក់​ទណ្ឌកម្ម​កម្ពុជា​ជាដើម ដែល​នៅ​លើ​ពិភពលោក​នេះ គ្មាន​ក្រុមប្រឆាំង​ណា ដូច​ក្រុមប្រឆាំង​នៅ​កម្ពុជា​ឡើយ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន មានប្រសាសន៍​ទៀត​ថា កត្តា​សុខសន្តិភាព គឺជា​ការចាប់ផ្តើម​ដំបូង បំផុត​នៃ​ការអភិវឌ្ឍ និង​សកម្មភាព​ផ្សេងៗ​ទៀត នៃ​វឌ្ឍនភាព រួម​ទាំង​កំណើន​ការងារ​សម្រាប់​កម្មករ កម្មការិនី​ផង​ដែរ​។​បើ​គ្មាន​សុខ​សន្តិភាព​ទេ កុំ​និយាយ ឬ​គិត​អ្វី​ទាំងអស់ គិត​ត្រឹម​តែ​ធ្វើ​យ៉ាងម៉េច​រត់​ចូល​ត្រង់​សេ​ឱ្យបាន​តែ​ប៉ុណ្ណោះឯង​។

​សម្តេច​តេ​ជោបាន​រំលឹក​ជា​ថ្មី​ទៀត​ថា បើ​កម្ពុជា​មាន​សង្គ្រាម គ្មាន​បរទេស​ណា​មក​ធ្វើ​ការវិនិយោគ​ជាមួយ​កម្ពុជា​នោះ​ទេ ដូច្នេះ​ហើយ​បងប្អូន​ជនរួមជាតិ​ទាំងអស់​ត្រូវ​ថែរក្សា​នូវ​សុខ​សន្តិភាព​នេះ​ឲ្យខាងតែបាន​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បន្ត​អំពាវនាវ​ដល់​ម្ចាស់​រោច​ក្រ និង​កម្មករ​និយោជិត ត្រូវ​រួមគ្នា​ធ្វើយ៉ាងណា​ឱ្យ​រោងចក្រ​មួយ​ក្លាយទៅជា​សហគមន៍​សុខសាន្ត​មួយ​។​

ដូច្នេះ​ទាំង​កម្មករនិយោជិត និង​ម្ចាស់​រោងចក្រ ត្រូវធ្វើ​បែបណា កុំឱ្យ​មាន​គ្រឿងញៀន កុំឱ្យ​មាន​បងតូច បងធំ កុំឱ្យ​មាន​ជម្លោះ​រវាង​កម្មករនិយោជិត និង​ថៅកែ​រោងចក្រ និង​កុំ​ឱ្យ​ក្លាយជា​កន្លែង​ឆ្លង​រីក​រាលដាល​ជំងឺអេដស៍​។

​ពាក់ព័ន្ធ​នឹង​ជំងឺអេដស៍​នេះ ផងដែរ នៅថ្ងៃនេះ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា និន្មាការ នៃ​ការចម្លង​មេរោគ​អេដស៍​មាន​ការកើនឡើង​នៅ​ឆ្នាំ​២០២៣​នេះ ខណៈ​ដែល​ក្រុម​គោល ដែល​មាន​ការចម្លង​ច្រើនជាងគេ គឺ​ក្រុម​ដែល​មាន​និន្នាការ​ស្រលាញ់​ភេទ​ដូចគ្នា ក្នុងនោះ​គឺ ក្រុម​បុរស​ស្រលាញ់​បុរស​ដូចគ្នា​។​ដូច្នេះ សម្តេចេ​រ​តេជោ​បាន​អំពាវនាវ​កុំឱ្យ​ភ្លើតភ្លើន​ភ្លេចខ្លួន និង​ត្រូវមាន​វិធានការ​ការពារ​ពី​ជំងឺអេដស៍​នេះ​អោយបាន​គ្រប់ៗ​គ្នា​។

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន ក៏បាន​ជូនពរ​ដល់​បងប្អូន​កូនក្មួយ កម្មករ កម្មការិនី​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន ជា​ពិសេស​កម្មការិនី​ដែល​មាន​ផ្ទៃពោះ​សូមឲ្យ​ទទួលបាន​នូវ​សុខភាព​ល្អ ទាំង​ម្ដាយ និង​កូន​នៅពេល​សម្រាល​ហើយក៏​បាន​ផ្ដល់​ជា​ថវិកា​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​៦៤១​នាក់ ក្នុង​ម្នាក់ៗ ២០០​ដុល្លារ ក្នុងនោះ​មាន​ស្ត្រី​មាន​កូនភ្លោះ​២ ចំនួន​៤​នាក់ ក្នុង​ម្នាក់ៗ ចំនួន​៤០០​ដុល្លារ​ផង​ដែរ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល