ទាន់ហេតុការណ៍
ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​
0

ទីតាំង​បើក​លេង​ល្បែង​ភ្នាល់​សុីសង ជាច្រើន​ប្រភេទ តាម​ប្រព័ន្ធ​អន​ឡាញ របៀប កាស៊ីណូ ស្ថិតនៅតាម​បណ្តោយ​ផ្លូវលំ ភូមិ​ព្រះ​ព​ន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​!!!(​វគ្គ​១)

ទីតាំង​បើក​លេង​ល្បែង​ភ្នាល់​សុីសង ជាច្រើន​ប្រភេទ តាម​ប្រព័ន្ធ​អន​ឡាញ របៀប កាស៊ីណូ ស្ថិតនៅតាម​បណ្តោយ​ផ្លូវលំ ភូមិ​ព្រះ​ព​ន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​!!!(​វគ្គ​១)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ ​៖ ​មហាជន​រង់ចាំ​មើល​ថា តើ​លោក ចេង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារអំពៅ នឹង លោក ម៉ៅ សឿត អធិការ​ខណ្ឌ​ស្វា​អំពៅ ហ៊ាន​ចុះ​បង្ក្រាប ទីតាំង​បើក​លេង​ល្បែង​(​ភ្នាល់​បៀរ ចាក់បាល់ គ្រប់​ប្រភេទ​ជាច្រើន តាម​ប្រព័ន្ធ​អន​ឡាញ ប្រភេទ កាស៊ីណូ​) ដែរឬទេ​.? សេចក្តីរាយការណ៍​បានឲ្យដឹងថា ទីតាំង​បើក​លេង​ល្បែង​នោះ ស្ថិតនៅតាម​បណ្តោយ​ផ្លូវលំ​ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​កំពង់​គៀងគរ​ក្រុម​អ្នក​ញៀន​ល្បែង​ឲ្យចូល​មកលេង​យ៉ាង​ពពាក់ពពូន ខណៈ​អាជ្ញាធរ​សមត្ថកិច្ច​កំពុងតែ​ផ្គើន​និង​បទបញ្ជា​របស់​សម្តេច​តេជោ​ហ៊ុនសែន ស្តីពី​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង នៅ​ទូទាំង​រាជធានី​ខេត្ត​(​ពោល​)​មិន​អនុវត្តន៍​នូវ​គោលនយោបាយ​ភូមិ​,​សង្កាត់ មាន​សុ​វត្ថ​ភាព​ទាំង​៩​ចំណុច របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់ចុះ​អោយ​ក្រសួង​មហាផ្ទៃ​អនុ​វឌ្ឍនោះ​ឡើយ​។​

​សូម​រំលឹក​ថា កាល​ថ្ងៃទី ១៧ ខែ​កញ្ញា ឆ្នាំ ២០២២ កន្លង​ទៅ​ថ្មីៗ​នេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ចេញ​បទបញ្ជា ដាច់​ណាត់​មួយ ឲ្យ​អភិបាល​រាជធានី​ខេត្ត ទាំង ២៥ ខេត្ត​ក្រុង ត្រូវ​បិទ​ទីតាំង​បន​ល្បែង​សុីសង គ្រប់​ប្រភេទ ទាំងអស់​អោយ​ខាងតែបាន សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្ត​ណា ដែល​មិន​ទប់ស្កាត់​និង​មិន​បង្ក្រាប បទល្មើស​ល្បែងស៊ីសង នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ​អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងនោះ និង​ត្រូវ​ប្រឈម​បាត់បង់​មុខតំណែង​ទៀតផង ។​

​ដោយឡែក​តែ​ទីតាំង​បន​ល្បែងភ្នាល់​បៀរ ចាក់បាល់ គ្រប់​ប្រភេទ​ជាច្រើន តាម​ប្រព័ន្ធ​អន​ឡាញ ប្រភេទ​កាស៊ីណូ ខុសច្បាប់ ក្នុង​ភូមិសាស្ត្រ​ខាងលើ នៅតែ​ដំណើរការ​បើក​លេង​ជា​រៀងរាល់ថ្ងៃ អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ឋ​ក្នុង​មូលដ្ឋាន មិន​ធ្វើ​ការបង្ក្រាប​!​សង្ស័យ​ត្រូវ​ថ្នាំ​សណ្តំ​អ្វីមួយ បាន​ស្រវាំងភ្នែក​មើលមិនឃើញ ទើប​នាំគ្នា​ដើរ​បញ្ច្រាសទិស ផ្ទុយ​ពី​គោលនយោបាយ ភូមិ ឃុំ ឲ្យមាន​សុវត្ថិភាព ទាំង​៧​ចំណុច របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​។​

​ជុំវិញ​វិញ​ទីតាំង​ល្បែង​ខាងលើ​នេះ​សង្ឃឹម ថា​លោក ចេង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារអំពៅ នឹង លោក ម៉ៅ សឿត អធិការ​ខណ្ឌ​ស្វា​អំពៅ មេត្តា​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការដឹកនាំ​កម្លាំង​ជំនាញ​របស់​ខ្លួន​ចុះ​ពិនិត្យ​និង​ស្រាវជ្រាវ​ជាក់ស្ដែង​ដើម្បី​ធ្វើការ​បង្ក្រាប​ផង​ទាន ជៀសវាង​គេង​មិន​លក់​ធ្វើ​ជា​សម្រាន្ត​លក់​៕(​នៅ​មាន​ត​)

​ជុំវិញ​ការចុះផ្សាយ​ខាងលើ​នេះ​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ នឹងរង​ចាំ​ទទួល​ការ​ស្រាយ​បំភ្លឺ ពី​សំណាក់​សមត្ថកិច្ច​ពាក់​ពន្ធ័​នឹង​ម្ចាស់​ទីតាំង រៀង​រាល់​ម៉ោង​ធ្វើការ ដើម្បី​ឆ្លុះបញ្ចាំង​ពី​ការពិត សុក្រឹត​និង​យុត្តិធម៌​តែ​ប៉ុណ្ណោះ សូម​អរគុណ​!!!

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល