ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ខ្សាច់​អណ្ដែត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​មី​ទ្ទិញ​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី ៧២ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា និង​ពិធី​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ នៅ​ទីស្នាក់កា​ររ​បក្ស​ឃុំ​ខ្សាច់​អណ្ដែត ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ខ្សាច់​អណ្ដែត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​មី​ទ្ទិញ​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី ៧២ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា និង​ពិធី​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ នៅ​ទីស្នាក់កា​ររ​បក្ស​ឃុំ​ខ្សាច់​អណ្ដែត ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ក្រចេះ​÷ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១៤​កើត ខែ​បឋមាសាឍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២៣ លោក ស្រី យ៉ាង មនោ​រម្យ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ខ្សាច់​អណ្តែត បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ៧២ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា និង​ពិធី​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ នៅ​ទីស្នាក់ការ​បក្ស​ឃុំ​ខ្សាច់​អណ្តែត ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ ពី​សំណាក់ ក្រុមការងារ​គណបក្ស​ជា​សមាជិក​សមាជិកា​រគ​ណ​បក្ស​ឃុំ​ច្សាច់​អណ្តែត ប្រមាណ​ជាង​៥០០​នាក់​។​

​បន្ទាប់​ពី​អង្គពិធី​ទាំងមូល​បាន​ទស្សនា និង​ស្តាប់ ដោយ​យកចិត្តទុកដាក់ ការផ្សាយ​បន្ត​ផ្ទាល់​ពី​ថ្នាក់​កណ្តាល នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ កោះ​ពេជ្រ ជាពិសេស ស្តាប់​ការ​ថ្លែង​សុន្ទរកថា​នយោបាយ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា រួចមក មានមតិ​សំណេះ សំ​ណា​ល​ជាមួយ​សមាជិក សមាជិកា​បក្ស លោក ស្រី យ៉ាង មនោ​រម្យ បាន​សម្តែង​នូវ​ក្តីរីករាយ​ដោយ​បាន​ចូលរួម ក្នុង​ពិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ៧២ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា និង​ពិធី​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ នៅ​ទីស្នាក់ការ​គណបក្ស​ឃុំ​ខ្សាច់​អណ្តែត ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។​

​សូមជម្រាបថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានឱ្យដឹងថា ការឃោសនា​បោះឆ្នោត​ត្រូវ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៣ សរុប​មាន​រយៈពេល​២១​ថ្ងៃ​។​

​គណបក្សនយោបាយ ដែល​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ (​គ​.​ជ​.​ប​) ចំនួន​១៨ មាន​សិទ្ធិ​ធ្វើការ​ឃោសនា​រក​សំឡេងឆ្នោត ដោយ​គោរព​ទៅតាម​ច្បាប់ បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត សេចក្តីណែនាំ ស្តី​ពី​ការឃោសនាបោះឆ្នោត ក្នុង​ស្មារតី​ទទួលខុសត្រូវ និង​ត្រូវ​មាន​ការយោគយល់ អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក ។​

​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​ធំ​ជាងគេ បាន​បើក​យុទ្ធនាការ​ឃោសនា នៅ​មជ្ឈមណ្ឌល​ពិ​ពណ៌ សន្និបាត​កោះ​ពេជ្រ ដោយ​មាន​សមាជិក​សរុប​ជាង​៧​ម៉ឺន​នាក់ ដឹកនាំ​ផ្ទាល់​ដោយ​សម្ដេច​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ។​

​ដោយឡែក​នៅ​ឃុំ​ខ្សាច់​អណ្ដែត​បានរៀបចំ​ក្បួន​ដង្ហែ​ឃោសនាបោះឆ្នោត​តាម​ការកំណត់​(​គ​.​ជ​.​ប​) ដោយមាន​ក្រុមការងារ​គណបក្ស​ជា សមាជិក​សមាជិកា​រគ​ណ​បក្ស​ឃុំ​ច្សាច់​អណ្តែត ប្រមាណ​ជាង​៥០០​នាក់​។ នា​ឱកាស​នោះ លោក ស្រី យ៉ាង មនោ​រម្យ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ខ្សាច់​អណ្ដែត បាន​ផ្ដាំផ្ញើ​ដល់​សមាជិក​សមាជិកា​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា និង បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា មាន​រូប​សញ្ញា​ទេវតា​បាច​ផ្កា នៅ​លេខ​រៀង​ទី (១៨) នៅលើ​សន្លឹកឆ្នោត នៅ​ថ្ងៃ​អាទិត្យ​ទី ២៣ ខែកក្កដា ឆ្នាំ​២០២៣ (​មាន​គណបក្ស​ប្រជាជន​កម្ពុជា មាន​សន្តិភាព មាន​ការអភិវឌ្ឍន៍​)៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល