ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

ឯកឧត្តម អ៊ឹម ឡា​វីន ប្រធាន​ក្រុមការងារ​ទទួលបន្ទុក​តំបន់​អូ​សា​កា នៃ​ប្រទេស​ជប៉ុន និង​ប្រតិភូ​អមដំណើរ បាន​សហការ​ជាមួយ​គណ​:​កម្មា​ធិ​ការ​គណបក្សប្រចាំ​ប្រទេសជ​ប៉ុន ប្រធាន អនុប្រធាន​សាខា​បក្ស​ប្រចាំ​តំបន់ សកម្មជន និង​សមាជិក​សមាជិកា​បក្ស រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៧២ នៃ​ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា​

ឯកឧត្តម អ៊ឹម ឡា​វីន ប្រធាន​ក្រុមការងារ​ទទួលបន្ទុក​តំបន់​អូ​សា​កា នៃ​ប្រទេស​ជប៉ុន និង​ប្រតិភូ​អមដំណើរ បាន​សហការ​ជាមួយ​គណ​:​កម្មា​ធិ​ការ​គណបក្សប្រចាំ​ប្រទេសជ​ប៉ុន ប្រធាន អនុប្រធាន​សាខា​បក្ស​ប្រចាំ​តំបន់ សកម្មជន និង​សមាជិក​សមាជិកា​បក្ស រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៧២ នៃ​ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ទីក្រុង​ក្យូ​តុ​៖ នៅ​ថ្ងៃ​សៅរ៍ ទី​០១ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ទីក្រុង​ក្យូ​តុ នៃ​តំបន់​អូ​សា​កា ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម អ៊ឹម ឡា​វីន ប្រធាន​ក្រុមការងារ​ទទួលបន្ទុក​តំបន់​អូ​សា​កា នៃ​ប្រទេស​ជប៉ុន និង​ប្រតិភូ​អមដំណើរ បាន​សហការ​ជាមួយ​គណ​:​កម្មា​ធិ​ការ​គណបក្សប្រចាំ​ប្រទេសជ​ប៉ុន ប្រធាន អនុប្រធាន​សាខា​បក្ស​ប្រចាំ​តំបន់ សកម្មជន និង​សមាជិក​សមាជិកា​បក្ស រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៧២ នៃ​ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា (២៨ មិថុនា ១៩៥១ ដល់ ២៨ មិថុនា ២០២៣) នៅ​សណ្ឋាគារ GRANVIA KYOTO ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូត​កម្ពុ​ជា​ប្រចាំ​នៅ​ប្រទេស​ជប៉ុន និង​ជា​ប្រធាន​គណ​:​កម្មា​ធិ​ការ​គណបក្សប្រចាំ​ប្រទេសជ​ប៉ុន ដែល​មាន​អ្នកចូលរួម​សរុប​ចំនួន ៩០ នាក់ (​ស្រី ៤៥ នាក់​) និង មាន​ជនជាតិ​ជប៉ុន​ចូលរួម​ចំនួន​០៦ នាក់​។​

​ទន្ទឹង​នឹង​នេះ ឯកឧត្តម អ៊ឹម ឡា​វីន ប្រធាន​ក្រុមការងារ​ទទួលបន្ទុក​តំបន់​អូ​សា​កា បាន​លេីក​ឡេ​ី​ង​ថា ក្នុង​រយៈពេល​ជាង​៤០​ឆ្នាំ​មកនេះ ក្រោម​ម្លប់​សនិ្តភាព​ពេញលេញ និង​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ប្រជា​ពលរដ្ឋ​ខ្មែរ​ពិតជា​មាន​មោទនភាព​យ៉ាង​ក្រៃលែង ចំពោះ​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ ជាច្រើន​ឥត​គណនា​ដែល​កើតឡើង​ពី​ការខិតខំ​ប្រឹងប្រែង របស់​យើងទាំងអស់គ្នា​ក្នុង​ការស្តារ និង​កសាង​ប្រទេសជាតិ​មួយ​ដែល​ត្រូវ​បំផ្លិចបំផ្លាញ ញាំញី​ដោយសារ​ភ្លើងសង្គ្រាម​ដ៏​រ៉ាំរ៉ៃ អស់​ជាច្រើន​ទសវត្ស​ឱ្យ​ក្លាយជា​ទឹកដី​មួយ​ដែល​ពោរពេញ ដោយ​សុខសន្តិភាព ស្ថិរភាព និង​មាន​ការរីកចម្រើន​ឥត​ឈប់ឈរ​និង​កំពុង​បោះជំហាន​ទៅ​មុខ​យ៉ាង​ស្វាហាប់​ឆ្ពោះទៅកាន់​អនាគត​ដ៏​រុងរឿង​។​

​ឯកឧត្តម អ៊ឹម ឡា​វីន បាន​បន្តថា​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​គោលនយោបាយ​ច្បាស់លាស់​ក្នុង​ការថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ ដោយ​កសាងបាន​នូវ​សមិទ្ធផល​ជាច្រើន​គ្រប់​វិស័យ​នៅ​ទូទាំង​ប្រទេស​ដូចដែល​យើង​ទាំងអស់គ្នា​បានដឹង និង​បាន​ឃើញស្រាប់​។​

​ឯកឧត្តម អ៊ឹម ឡា​វីន បាន​គូសបញ្ជាក់​អំពី​សមិទ្ធផល និង​ស្នាដៃ​ធំៗ​ជាច្រើន​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ស​ម្រេច​បាន​ក្នុង​រយៈពេល​៥​ឆ្នាំ ក្នុងនោះ​មានដូចជា​កិច្ចការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ ការគោរព​ប្រតិបត្តិ​រដ្ឋធម្មនុញ្ញ ការគោរព​ប្រតិបត្តិ​ប្រកប​ដោយ​ភក្ដីភាព​ចំពោះ​ព្រះមហាក្សត្រ និង​របបរាជានិយម ការបង្កា​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ព្រមទាំង​ការរៀបចំ​ជោគជ័យ​នូវ​កិច្ចប្រជុំ​អាស៊ាន និង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ជាដើម ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល