ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​
0

​លោក សាយ សំ​អាល់​៖ ការ​បំផុស​ប្រជាពលរដ្ឋ​មិនឲ្យ​ចូលរួម​បោះឆ្នោត និង​ការ​គូស​បំផ្លាញ​សន្លឹកឆ្នោត គឺ​ចាត់ទុក​ថា​ប្រឆាំង និង​ចង់​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា​

​លោក សាយ សំ​អាល់​៖ ការ​បំផុស​ប្រជាពលរដ្ឋ​មិនឲ្យ​ចូលរួម​បោះឆ្នោត និង​ការ​គូស​បំផ្លាញ​សន្លឹកឆ្នោត គឺ​ចាត់ទុក​ថា​ប្រឆាំង និង​ចង់​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ព្រះសីហនុ​)៖ លោក សាយ សំ​អាល់ ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​គូសបញ្ជាក់ថា ការ​បំផុស​ប្រជាពលរដ្ឋ​មិនឲ្យ​ចូលរួម​បោះឆ្នោត និង​ការ​គូស​បំផ្លាញ​សន្លឹកឆ្នោត​ជា​ការបំផ្លាញ​លទ្ធិ ប្រជាធិបតេយ្យ​របស់​កម្ពុជា​។ មិនតែប៉ុណ្ណោះ​ជន​ទាំងនោះ មាន​ចេតនា​សើរើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ប្រឆាំង​ជាមួយ​នឹង​រដ្ឋ និង​បង្កចលាចល​ផ្សេងៗ​ក្នុង​សង្គម​កម្ពុជា ទាំងអស់នេះ​ជា​ការរំខាន​ដំណើរ និង​សុខសន្តិភាព​ដែល​កម្ពុជា​កំពុង​មាន​។​

​ប្រសាសន៍​លើកឡើង​របស់​លោក​នេះ ធ្វើឡើង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​-​សមាជិកា គណៈកម្មាធិការ​គណបក្ស​ឃុំ​ចំនួន ៨ គឺ​ឃុំ​កែវផុស ឃុំ​ទំនប់រលក ឃុំ​កំពេញ ឃុំ​អូរ​ត្រេះ នៃ​ស្រុក​ស្ទឹងហាវ និង​ឃុំ​បិត​ត្រាំ​ង ឃុំ​រាម ឃុំ​អូរ​ជ្រៅ ឃុំ​បឹង​តា​ព្រហ្ម នៃ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៣​។​

​លោក សាយ សំ​អាល់ ថ្លែង​បន្ថែមថា «​សុខ​សន្តិភាព​ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការអភិវឌ្ឍ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ទៅ​មុខ ទាំង​ផ្នែក​សេដ្ឋកិច្ច ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស​។ គណបក្ស​ប្រជាជន​កម្ពុជា​មាន​គោល នយោបាយ​ច្បាស់លាស់ មាគ៌ា​ដ៏​ត្រឹមត្រូវ​ក្នុង​ការដឹកនាំ​នាវា​កម្ពុជា​ឱ្យ​កាន់តែ​ឆ្ពោះទៅមុខ​បន្ថែមទៀត ស្មើមុខ​មាត់​លើ​ឆាក​ជាតិ​-​អន្តរជាតិ​។ កត្តា​ទាំងអស់​នេះ​គឺ​មិន​អាច​ខ្វះ​បាន​ពី​ការថែរក្សា​នូវ​សុខសន្តិភាព អធិបតេយ្យភាព ការបង្រួបបង្រួម​ជាតិ​ជា​ធ្លុង​មួយ​ដើម្បី​បន្ត​ដំណើរ​របស់​កម្ពុជា​។ ទស្សនវិស័យ​ក្នុង​ការអភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ក៏ដូចជា ជាតិ​មាតុភូមិ​កម្ពុជា ឱ្យ​កាន់តែ​សម្បូរ​រុងរឿង ដែល​ជា​ការ​តាំងចិត្ត​យ៉ាង​មោះមុត​របស់​ថ្នាក់ដឹកនាំ គណបក្ស​ប្រជាជន​កម្ពុជា គ្រប់​លំដាប់ថ្នាក់ ជាពិសេស​បុត្រា​ទាំង ៣ របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​បាន​លើកឡើង​ក្នុងឱកាស​សំណេះសំណាល​ជាមួយ​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន ក្នុង​ខេត្ត​ព្រះសីហនុ​កន្លងមក​ថ្មីៗ​នេះ​»​។​

​លោក​ប្រធាន​ក្រុមការងារ ក្រើនរំលឹក​ដល់​សមាជិក​-​សមាជិកា​គណបក្ស​ក្នុង​មូលដ្ឋាន ចុះ​ពន្យល់​និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ ពី​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រធាន ដែល​បាន​យកចិត្តទុកដាក់​ពី​ជីវភាព និង​ការរស់នៅ​ប្រជាពលរដ្ឋ​នៅ​ទាំង​ប្រទេស ហើយ​នៅ​អណត្តិ​ទី ៧​នេះ នឹង​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​របស់​ប្រជាជន​កម្ពុជា​បន្ថែម​ទៀត​។​

​ជាមួយគ្នានេះ លោក សាយ សំ​អាល់ ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ អំពាវនាវ​សូម​ឲ្យ​សមាជិក​-​សមាជិកា​គណបក្ស​ទាំងអស់ អញ្ជើញ​ទៅ​បោះឆ្នោត ឲ្យបាន​គ្រប់ៗ​គ្នា នា​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខនេះ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លេខ​រៀង​ទី​១៨ ដើម្បី​គាំទ្រ​បេក្ខភាព​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​បន្តទៀត និង​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​អនាគត​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​៕
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល