ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​
0

លោក ឡ​ង់ សុបិន ដឹកនាំ​កម្លាំង​ចម្រុៈ​ចុះ​ពិនិត្យមើល​ការឈូសឆាយដី​ព្រៃ​របស់​រដ្ឋ​យក​ធ្វើ​កម្ម​សិទ្ឋិ​ដោយ​ខុសច្បាប់​

លោក ឡ​ង់ សុបិន ដឹកនាំ​កម្លាំង​ចម្រុៈ​ចុះ​ពិនិត្យមើល​ការឈូសឆាយដី​ព្រៃ​របស់​រដ្ឋ​យក​ធ្វើ​កម្ម​សិទ្ឋិ​ដោយ​ខុសច្បាប់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ព្រះវិហារ​÷ ដី​ព្រៃ​របស់​រដ្ឋ​ជាច្រើន​ហិកតា នៅ​ចំណុច​ភ្នំ​ប្រមេរ ជា​ព្រុំប្រទល់​ស្រុក​ចំនួន ០២ គឺ​ស្រុក​ជយ័​សែន និង​ស្រុក​ឆែ​ប ត្រូវបាន​ក្រុម​ឈ្មួញ​ខិលខូច​ដាក់​គ្រឿងចក្រ​ចូល​ទៅ​ឈូស​ឆាយ​យក​ធ្វើ​កម្ម​សិទ្ឋិ តែ​ត្រូវ​បែកការណ៍ បន្ទាប់​ពី​គ្រឿងចក្រ​ចូល​ឈូស​បានតែ ០៥ ថ្ងៃ ត្រូវ​ដក​គ្រឿងចក្រ​ចេញ​មក​វិញ ដោយ​ខ្លាច​សមត្ថកិច្ច​បង្ក្រាប ។ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​កក្ត​ដា ឆ្នាំ​២០២៣ នេះ លោក ឡ​ង់ សុបិន ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់ស្រុក បាន​ដឹកនាំ​កម្លាំង​ជំនាញ​បរិស្ថាន​ខេត្ត​ដឹកនាំ​ដោយ​លោក មាស ញឹម អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត លោ​ល ខិត វណ្ណៈ នាយ​ស្នាក់ការ​ស្រែ​វាល លោកវិរះ​សេ​និយ៍ឯក រិ​ទ្ឋ សូ​ណា អធិការនគរបាល​ស្រុក​ជយ័​សែន បាន​ចូលរួម​ពិនិត្យ ដោយ​មាន​ក្រុម​អ្នក​សា​ព័ត៏មាន​០១ ក្រុម​ចូលរួម​ផងដែរ ។​

​ក្រោម​ពី​ការពិនិត្យ​ការឈូសឆាយដី​ព្រៃរបស់​រដ្ឋ​នៅ​ចំណុច​ខាងលើ លោក ឡ​ង់ សុបិន បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ណែនាំ​អោយ​ប្រជាពលរដ្ឋ​អោយ​យក​លិខិតស្នាម​ទៅ​ពិនិត្យ​នៅ​សាលាស្រុក​ឆែប ចំណែក​ក្រុម​អ្នក​ឈូសឆាយ​ដោយ​ប្រើ​គ្រឿងចក្រ​ទំនើបៗ​នោះ​រក​មុខ​មក​ទទួល​ខុសត្រូវ​មិនទាន់​ឃើញ​ទេ ទោះ​ដឹងថា ឈ្មោៈ​ឡឹក សារុន ជា​មេ​ការនាំ​គ្រឿងចក្រ​ចូល​ឈូសឆាយ​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ឋក៍​ដោយ ក៍នៅ​តែ​ថា​គ្មាន​ភស្តុតាង តាមពិត​ឈ្មោះ ឡឹ​ក សារុន នេះ​ប្រជាពលរដ្ឋ​លួច​ថត​បាន បាញ់​អោយ​ក្រុម​អ្នក​យក​ព៍ត័មាន​ព្រមទាំង​បង្ហោះ​លើ​បណ្តាញ​សង្គម​ទំនាក់ទំនង​វេស​បុស​ទៀតផង ដី​ព្រៃរ​ដ្ឋ​នៅ​ចំណុច​ខាងលើ​ត្រូវបាន​ឈ្មោះ​ឡឹ​ក សារុន នេះ​នាំ​គ្រឿងចក្រ​ចូល​ឈូសឆាយ​ចំនួន​០២​ឆ្នាំ​ហើយ កាលពី​ឆ្នាំ​២០២៣​ត្រូវ​បាន​ចាប​គ្រឿងចក្រ​ចំនួន​០២​គ្រឿង ចាប់​បាន​មួយ​ដង្ហើមចង្រិត​ដោះលែង​វិញ​ឆ្នាំ​២០២៣ យក​គ្រឿងចក្រ​ចូល​ឈូស​ចំនួន​១១​គ្រឿង​ទៀត តែ​មិន​ត្រូវបាន​ចាប់​ឡើយ សូម​បញ្ជាក់​ជូន​ផងដែរ​ថា ឈ្មោះ ឡឹ​ក សារុន នេះ​ជា​អ្នក​សាព៍ត័​មាន​តែ​មិនដឹងនៅ​អង្គភាព​ណា​ទេ​សមត្ថកិច្ច​ជំនាញ​ធ្លាប់​បាន​បង្ហើប​អោយដឹងថា មាន​អ្នក​សាព៍ត័​មានជា​អ្នករត់ការ​សុំ​ឈូសឆាយ​ដី​ព្រៃ​នៅ​ចំណុច​ខាងលើ​ចំនួន​២០០​ហិច​តា តែ​សមត្ថកិច្ច​ជំនាញ​មិន​អនុញាត​លួច​ឈូស​ដោយ​មិន​បាច់​មាន​ច្បាប់ ។​

​លោក ឡឹ​ក សារុន មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​10​នេះ​ដោយសា​លេខ​0719293131 របស់​គាត់​ប្រើ​ខ​ល​មិន​ចូល ។​

​ពាក់​ព័​ន្ឋ​នឹង​ការ​ឈូសឆាយ​ដី​រដ្ឋ​បែប​អ​នា​ធឹ​បតេ​យ្យ​ខាងលើ សង្ឃឹម​ថា​សម្ថ​កិច្ច​ជំនាញ​ក៍​ដូច​អាជ្ញាធរ​ដែនដី​ចាត់​វិធានការ​ច្បាប់​យ៉ាង​តឹងរឹង​ដោយ​មិន​លើកលែង​ចំពោះ​ជន​ដែល​បាន​ប្រព្រិត​ដោយ​ខុសច្បាប់ ។ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រមាន​ចាត់ការ​ចំពោះ​មន្ត្រី​ខិលខូច​សមគំនិត​ជាមួយ​ក្រុម​ខិល​ខួច​លួច​ឈូស​ដី​ព្រៃ​របស់​រដ្ឋ​យក​ធ្វើក​ម្ម​សិទ្ឋ ។​
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល