ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​
0

ក្រសួង​យុត្តិធម៌ នឹង​រៀបចំ​កម្មវិធី​ប្រកួត​ជ្រើសរើស «​យុវជន​វោហារសាស្ត្រ​ឆ្នើម​ក្នុង​វិស័យ​យុត្តិធម៌​» វគ្គ ផ្តាច់ព្រ័ត្រ​ដណ្តើម​ជ័យលាភី នា​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៣

ក្រសួង​យុត្តិធម៌ នឹង​រៀបចំ​កម្មវិធី​ប្រកួត​ជ្រើសរើស «​យុវជន​វោហារសាស្ត្រ​ឆ្នើម​ក្នុង​វិស័យ​យុត្តិធម៌​» វគ្គ ផ្តាច់ព្រ័ត្រ​ដណ្តើម​ជ័យលាភី នា​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៣

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ ក្រោម​គំនិត​ផ្តួចផ្តើម​របស់ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​, លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​ដឹកនាំ​គណៈកម្មការ​រៀបចំ​កម្ម​វិធី​ប្រកួត​ជ្រើសរើស «​យុវជន​វោហារសាស្ត្រ​ឆ្នើម​ក្នុង​វិស័យ​យុត្តិធម៌​» ដើម្បី​បង្ក​ឱកាស​ដល់​យុវជន​ជា​មន្ត្រីរាជការ ក្រឡាបញ្ជី និង​អាជ្ញាសាលា​កំពុង​បម្រើ​ការងារ​នៅ​គ្រប់​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​យុត្តិធម៌ បាន​បញ្ចេញ​នូវ​ទេពកោសល្យ​ក្នុង​ការនិយាយ​ជា​សាធារណៈ ព្រម​ទាំង​ចំណេះដឹង និង​សមត្ថភាព​ពាក់ព័ន្ធ​នឹង​វិស័យ​យុត្តិធម៌​។​

​កម្មវិធី​ប្រកួត​ជ្រើសរើស «​យុវជន​វោហារសាស្ត្រ​ឆ្នើម​ក្នុង​វិស័យ​យុត្តិធម៌​» នេះ បានចាប់ផ្តើម​ទទួល​ពាក្យ​ចូលរួម​ប្រកួត​ចាប់ពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៣ នឹង​ធ្វើការ​ជ្រើសរើស​បាន​បេក្ខជន​ជាប់ Short List ចំនួន​៤៨​រូប ដើម្បី​ចូលរួម​ប្រកួត​ជម្រុះ​។ កម្មវិធី បាន​ឆ្លងកាត់​ការប្រកួត ២​លើក​រួចមកហើយ ដែល​លើក​ទី​១-​ត្រូវបាន​រៀបចំ​ឡើង​នា​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២៣ វគ្គ​សម្ភាសន៍ ដែល​គណៈកម្មការ​បាន​ធ្វើ​ការជ្រើសរើស​បេក្ខជន បេ​ក្ខ​នារី ចំនួន​២២​រូប (​ស្ត្រី​៩​រូប​) និង​លើក​ទី​២-​ត្រូវបាន​រៀបចំ​នា​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ វគ្គ​បង្ហាញ​សមត្ថភាព​លើ​វេទិកា ដែល​គណៈកម្មការ​បាន​ធ្វើការ​ជ្រើសរើស​បាន​បេក្ខជន បេ​ក្ខ​នារី ចំនួន​១០​រូប (​ស្ត្រី ៥ រូប​) ដើម្បី​ឈាន​មក​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​សូមបញ្ជាក់​ថា កម្មវិធី​ប្រកួត​ជ្រើសរើស «​យុវជន​វោហារសាស្ត្រ​ឆ្នើម​ក្នុង​វិស័យ​យុត្តិធម៌​» នឹង​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ដណ្តើម​ជ័យលាភី ចំនួន​៣​រូប នា​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ នៅ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ដោយ​មាន​បេក្ខជន បេ​ក្ខ​នារី ចុងក្រោយ ចំនួន​១០​រូប (​ស្ត្រី​៥​រូប​) ចូលរួម និង​ត្រូវ​ជ្រើសរើស​ដោយ​អង្គ​បោះឆ្នោត​ដែល​មាន​វត្តមាន​ផ្ទាល់​ក្នុង​កម្មវិធី រួម​ជាមួយ​ពិន្ទុ​នៃ​ការ Share, Like និង Comment នៅលើ Facebook Page ក្រសួង​យុត្តិធម៌ ចំពោះ​បេក្ខជន បេ​ក្ខ​នារី នី​មួយៗ ពី​សំណាក់​សាធារណជន​៕
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល