ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

សមត្ថកិច្ច​ស្រុក​កៀនស្វាយ​ឃាត់ខ្លួន​យុវជន​សង្ស័យ​ពីរ​នាក់​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​ ខណៈជនរងគ្រោះចតទុក​មុខផ្ទះ

សមត្ថកិច្ច​ស្រុក​កៀនស្វាយ​ឃាត់ខ្លួន​យុវជន​សង្ស័យ​ពីរ​នាក់​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​ ខណៈជនរងគ្រោះចតទុក​មុខផ្ទះ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កណ្តាល ៖ យុវ​ជនសង្ស័យ​ពីរ​រូប​ត្រូវ​សមត្ថកិច្ច​សមត្ថកិច្ច​ស្រុក​កៀនស្វាយ​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​លួច​ម៉ូតូ ខណៈ​ពេល​ជនរងគ្រោះ​ចត​ទុក​នៅ​មុខ​ផ្ទះ ។​

​ហេតុការណ៍​លួច (​ម៉ូតូ​) បាន​កើតឡើង នា​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ ២០២៣ វេលា​ម៉ោង ០៩​និង​៤៥​នាទី ខណៈ​ដែល​ជនរងគ្រោះ​ចត​ទុក​នៅ​មុខ​ផ្ទះ នៅ​ភូមិ​ព្រែកត្រែង​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។​

​ជនរងគ្រោះ​ឈ្មោះ ចេង រតនា ហៅ​តុង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ព្រែកត្រែង​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។

​ម៉ូតូ​ជនរងគ្រោះ ម៉ាក​ហុងដា​សេ ១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២០ ឡើង​តែម​២០២២ ពាក់​ផ្លាកលេខ កណ្តាល 1AH-2144 ។​

​ក្រោយ​ពី​ការតាមដាន​ស៊ើប សមត្ថកិច្ច​បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ ជា​យុវជន​ពីររូប ៖
១/ ឈ្មោះថា វណ្ណ​នុត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​) ។​
២/ ឈ្មោះ​សេក ចាន់​រ៉េត ហៅ​រ័ត្ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​) ។​

​ក្នុងនោះ សមត្ថកិច្ច​បាន​រឹបអូស​វត្ថុតាង​ចាប់​យក​រួមមាន​÷
១/ ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២០ ឡើង​តែម​២០២២ ពាក់​ផ្លាកលេខ កណ្តាល 1AH-2144 (​ជា​របស់​ជនរងគ្រោះ​) ។​
២/ ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៧ ពាក់​ផ្លាកលេខ ភ្នំពេញ 1GL-4564 (​ជា​របស់​ជនសង្ស័យ​) ។​

​សេចក្តីរាយការណ៍​អោយដឹងថា ៖ នៅ​ថ្ងៃ​ទី​06 ខែ​កញ្ញា ឆ្នាំ​2023 វេលា​ម៉ោង​9:45​នាទី ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​2020 បិទ​តែម​2022 ពាក់​ផ្លាកលេខ កណ្ដាល 1AH-2144 មកពីផ្សារ​ជ្រោយ​ដង រួច​ក៏​ចត​ម៉ូតូ​នៅមុខ​ផ្ទះ​របស់​ខ្លួន​លក់​គ្រឿង​អគ្គិសនី ដោយ​ទុក​សោរ​នៅជាប់​និង​ម៉ូតូ ហើយក៏​ដើរចូល​ទៅក្នុង​ផ្ទះ​មួយ​ភ្លែត ។ ពេលនោះ ជនរងគ្រោះ​ក្រឡេក​មើល​មក​ក្រៅ​ផ្ទះ​ក៏​ឃើញ​មាន​ជនសង្ស័យ​ម្នាក់​ពាក់អាវ​ផ្កា រាង​ស្គម ពាក់មួក​សុវត្ថិភាព​ពណ៌​ស អង្គុយ​នៅលើ​ម៉ូតូ​របស់​ជនរងគ្រោះ ។

​ភ្លាម​នោះ​ជនរងគ្រោះ​ស្មានថា​អ្នក​មក​ទិញ​គ្រឿងអគ្គិសនី​ក៏​ដើរ​ចេញ​ទៅ​បំ​រ៉ុង​សួរនាំ ពេល​ដើរ​ទៅ​ជិត​ជិត​ដល់ ស្រាប់តែ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ជនរងគ្រោះ​ឡើងមក​ភ្នំពេញ ឃើញ​ដូច្នេះ​ជនរងគ្រោះ​បាន​ស្រែក​ថា​ចោរៗ និង​ទូរស័ព្ទ​ប្ដឹង​សមត្ថកិច្ច​នគរបាល​ស្រុក​កៀនស្វាយ ពេល​ទទួលបាន​បណ្ដឹង​ភ្លាម កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ស្រុក​កៀនស្វាយ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​1 រហូតមក​ដល់​ចំនុច​ផ្សារ​គគីរ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ពីរ​នាក់ យក​មក​សាកសួរ ក្រោយពី​សាកសួរ​រួច​ជនសង្ស័យ ។​

​ឈ្មោះថា វណ្ណ​នុត ភេទ​ប្រុស បាន​សារភាព​ថា​÷ ខ្លួន​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ 2017 ពាក់​ផ្លាកលេខ​ភ្នំពេញ 1GL 4564 ជាមួយ​ឈ្មោះ​សេក ចាន់​រ៉េត ភេទ​ប្រុស ដោយ​ឈ្មោះ​ថា វណ្ណ​នុត ភេទ​ប្រុស​ជា​អ្នក​ឌុប ហើយ​ជិះ​ចេញពី​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​សំដៅទៅ​ខេត្ត​ព្រៃវែង លុះ​មកដល់​ចំណុច​រោងចក្រ​សួន​ឧស្សាហកម្ម​សំរោង​ធំ​ក្នុង​ភូមិ​ព្រែកត្រែង​2 ឃុំ​សំរោង​ធំ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ​សេក ចាន់​រ៉េត ភេទ​ប្រុស​បាន​ឱ្យឈ្មោះ​ថា វណ្ណ​នុត ភេទ​ប្រុស ឈប់​ម៉ូតូ​ហើយ​ឈ្មោះ​សេក ចាន់​រ៉េត ភេទ​ប្រុស ចុះ​ពីលើ​ម៉ូតូ​ដើរ​ទៅ​យក​ម៉ូតូ​ជនសង្ស័យ​ជិះ​ឡើង​មក​ភ្នំពេញ ។​

​ឈ្មោះ សេក ចាន់​រ៉េត ភេទ​ប្រុស​បាន​សារភាពថា​÷ ខ្លួន​បាន​បបួល​ឈ្មោះថា វណ្ណ​នុត ភេទ​ប្រុស ជិះ​ពី​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ សំដៅទៅ​ខេត្ត​ព្រៃវែង លុះ​មកដល់​ចំណុច​រោងចក្រ​សួន​ឧស្សាហកម្ម​សំរោង​ធំ ក៏​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​រ​125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​2020 បិទ​តែម 2022 ពាក់​ផ្លាកលេខ កណ្ដាល 1AH-2144 ឈប់​ចត​នៅមុខ​ផ្ទះ​លក់​គ្រឿងអគ្គិសនី​ដោយមាន​សោរ​ជាប់​នៅ​ហ្នឹង​ម៉ូតូ ។ ឃើញ​ដូចនេះ ជនសង្ស័យ​ឈ្មោះ សេក ចាន់​រ៉េត ភេទ​ប្រុស​ក៏​បាន​ដើរចូល​ទៅ​យក​ម៉ូតូ​ជនរងគ្រោះ​ជិះ​ឡើង​មក​ភ្នំពេញ ។​

​ក្រោយ​ពី​សួរនាំ​រួច​កម្លាំង​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​ស្រុក​កៀនស្វាយ​សុំ​គោលការណ៍​មេ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល