ទាន់ហេតុការណ៍
ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​
0

ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ ជំរុញ​ឱ្យ​មន្ទីរ​រៀបចំ​ដែនដី​គ្រប់​រាជធានី​-​ខេត្ត ពិនិត្យ​លទ្ធភាព​ពន្លឿន​ចុះបញ្ជី​អគារ​សហកម្ម​សិទ្ធិ និង​ដីធ្លី​ដែល​នៅ​សេសសល់​ជូន​ពលរដ្ឋ​

ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ ជំរុញ​ឱ្យ​មន្ទីរ​រៀបចំ​ដែនដី​គ្រប់​រាជធានី​-​ខេត្ត ពិនិត្យ​លទ្ធភាព​ពន្លឿន​ចុះបញ្ជី​អគារ​សហកម្ម​សិទ្ធិ និង​ដីធ្លី​ដែល​នៅ​សេសសល់​ជូន​ពលរដ្ឋ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ជំរុញ​ឱ្យ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី គ្រប់​បណ្តា​រាជធានី​-​ខេត្ត ត្រូវ​ពិនិត្យ​លទ្ធភាព ដើម្បី​រៀបចំ​ចុះបញ្ជី​អគារ​សហកម្មសិទ្ធិ និង​ពន្លឿន​ការចុះបញ្ជី ដីធ្លី​ដែល​នៅ​សេសសល់ ជូន​ប្រជាពលរដ្ឋ​ដែល​ជា​តម្លៃ​នៃ​ទុនវិនិយោគ​។​

​ការជំរុញ​បែប​នេះ​របស់ ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅក្នុង​កិច្ចប្រជុំ​ជីវភាព​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ពិនិត្យ​និង​វាយតម្លៃ​វឌ្ឍនភាព​ការងារ និង​ទិសដៅ​អនុវត្ត​ការងារ​បន្ត​របស់​មន្ទី​រ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តសៀមរាប​។​
​ជាមួយគ្នានេះ​ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ បាន​បន្ថែមថា ត្រូវ​គិតគូរ​បញ្ចូល​សេវា​សាធារណៈ​ចាំបាច់ របស់​ច្រកចេញចូល​តែមួយ ជា​បណ្តើរៗ​ទៅក្នុង​ប្រព័ន្ធ​ឌីជីថល ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​សេវា​លឿន​រហ័ស និង​ជឿ​ទុកចិត្តបាន​។​

​ឧបនាយករដ្ឋមន្ត្រី​បានបញ្ជាក់​ថា ចំពោះ​កិច្ចការ​រៀបចំ​នគរូបនីយកម្ម​នៅ​ខេត្ត​សៀមរាប ត្រូវ​ពិនិត្យមើល​ការរៀបចំ​ក្រុង ដើម្បី​ឆ្លើយតប​ទៅ​នឹង​ប៉ូល​សេដ្ឋកិច្ច​វប្បធម៌ និង​ទេសចរណ៍ ដែល​ជា​ខឿន​ទ្រទ្រង់​សេដ្ឋកិច្ច​របស់​ខេត្ត និង​គិតគូរ​យ៉ាងណា​ឱ្យ​ប្រជាជន​អាច​រស់នៅ​បាន​សុខដុមរមនា ទទួល​ផ្លែផ្កា​ពី​ផែនការ​រៀបចំ​ទីក្រុង​មួយ​នេះ​៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល