ទាន់ហេតុការណ៍
លោក យី យី​ម មន្ត្រី​បម្រើ​ការងារ​នៅ​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង សំណូមពរ​គោរព​ស្នើ​សុំ​អន្តរាគមន៍ និង​រក​យុត្តិធម៌​ពាក់ព័ន្ធ​នឹង​ដីធ្លី​ចំនួន ៣ ប្លង់ នៅ​ខេត្ត​តាកែវ​ - សេចក្ដីបំភ្លឺ​ព័ត៌មាន របស់ រដ្ឋបាល​ខេត្ត​កែប ស្តីពី​ការសុំ​សិទ្ធិ​វិនិយោគ​ភាស៊ី​ផែ​កែប​កោះទន្សាយ​ ​ថ្ងៃ​ព្រហស្បតិ៍ 10 រោច ខែ​អស្ស្ជ​ជ ថ្នាំ​មមី អដ្ធស័ក ព​-​ស -២៥៧០ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី​៖ រាជរដ្ឋាភិបាល​តែងតែ​ចាត់ទុក «​ការវិនិយោគ​លើ​វិស័យ​អប់រំ ជា​ការវិនិយោគ​លើ​អនាគត​របស់​ប្រទេសជាតិ​» - វិទ្យាល័យ ហ៊ុន សែន ពាម​កោះ​ស្នា រៀបចំ​ពិធី​ចែក​ប័ណ្ណសរសើរ​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៦-២០២៧ - វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​
0

​ពេទ្យសត្វ​ឃាត់​រថយន្ត​១​គ្រឿង​លួច​ដឹក​ជ្រូក​សា​ច់នាំ​ពី​ប្រទេស​វៀតណាម​ឆ្លងកាត់​ជា​ច្រើន​ខេត្ត​មក​លក់​ក្នុង​ខេត្ត​បន្ទាយមានជ័យ​បារម្ភ​ឆ្លង​ប៉េស្ត​ជ្រូក​អាហ្វ្រិ​ច​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​បន្ទាយមានជ័យ​៖ ..​ព្រឹក ថ្ងៃទី​១​កក្ត​ដា ឆ្នាំ​២០១៩​នេះ មន្ត្រី​ពេទ្យសត្វ​ស្រុក​និង​ពេទ្យសត្វ​ខេត្ត​បន្ទាយមានជ័យ​បាន​ឃាត់​រថយន្ត​១​គ្រឿង​ដឹក​ជ្រូក​សាច់​នាំ​ពី​ប្រទេស​វៀតណាម​ឆ្លងកាត់​ពី​ព្រំដែន​កម្ពុជា វៀតណាម​ខាង​កើតមក​ដល់​ព្រំដែន​កម្ពុជា ថៃ​ខាងលិច​ប្រទេស ដោយ​បារម្ភ​ខ្លាច​ការឆ្លង​មេរោគ​ប៉េស្ត​ជ្រូក​អាហ្វ្រិ​ច ។​

​លោក ហ៊ុយ ទូច ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យដឹងថា ការឃាត់​រថយន្ត​លួច​ដឹក​ជ្រូក​ពី​ប្រទេស​វៀតណាម​នេះ​មាន​ម៉ាក់​ហ៊ី​យុន​ដាយ កង់​៦ ឆ្លងដែន​ពី​វៀតណាម ឆ្លងកាត់​ជា​ច្រើន​ខេត្ត បំរុង​មក​ចែកចាយ​នៅ​បន្ទាយមានជ័យ ត្រូវបាន​កម្លាំង​ជំនាញ​ពេទ្យសត្វ​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​បន្ទាយមានជ័យ​ឃាត់​ចាប់បាន កាល​ពី​សៀ​ល​ថ្ងៃទី​១ ខែ​កក្ដ​ដា ឆ្នាំ​២០១៩ នៅ​ចំនុច​ផ្លូវបំបែក​ក្នុងភូមិ​បន្ទាយឆ្មារ​កើត ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​។

​លោក ហ៊ុយ ទូច បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា ពាក់​ពន្ធ័​នឹង​ការដឹក​ជញ្ជូន​ជ្រូក​លួច​នាំ​ពី​ប្រទេស​វៀតណាម​ដែល​បារម្ភ​ពី​ការឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិច​ឆ្លងដែន​បំរុង​មក​ចែក​ចាយក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ​នេះ មន្ត្រី​ជំនាញ​ពេទ្យសត្វ​ក៏​បាន​ទទួល​ការណែនាំ​ពី​ថ្នាក់លើ​តាម​ខ្សែបណ្តោយ ការណែនាំ​ពី​លោក អ៊ុំ រាត្រិ អភិបាលខេត្ត​និង​ជា​ប្រធាន​គណ​:​បញ្ជារ​ការ​កងឯកភាព​ខេត្ត​បន្ទាយមានជ័យ​និង​ក៏​មាន​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះ​រាជ្ញា​អម​អយ្យការសាលា​ដំបូងខេ​ត្ត​ផងដែរ ។​

​លោក​ហ៊ុយ ទូច បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​រថយន្ត​នោះ​បាន​ដឹក​ជ្រួក​សាច់​ចំនួន​៤០​ក្បាល ក្នុងនោះ​ងាប់​លើ​ឡាន​៣​ក្បាល ហើយ​បាន​លួច​ដឹក​ចេញ​ពី​ព្រំដែន​វៀតណាម ជា​ទី​ដែល​ផ្ទុះ​ករណី​ជម្ងឺប៉េស្តិ៍​ជ្រូក​អាហ្វ្រិច ហើយ​ឆ្លងកាត់​ខេត្ត​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័​យមកដ​ល់​ខេត្ត​បន្ទាយមានជ័យ​តែម្ត​ង ។​

​លោក​ហ៊ុយ ទូច បាន​បន្តថា​ចំពោះ​មុខ មន្ត្រី​ពេទ្យ​បាន​ឃាត់​រថយន្ត​និង​អ្នក​បើក​ទុក​នៅ​ការិយាល័យ ហើយ​រក្សា​ជ្រូក​ទុក​មួយ​រយ​:​ពេល​តាម​វិធានការ​ពេទ្យសត្វ ។ ក្នុងនោះ​បាន​បូម​ឈាមជ្រូក​យក​ធ្វើ​សំណាក់​វិភាគ​បញ្ជូនទៅ​មន្ទីរពិសោធន៍​នៃ​អគ្គនាយកដ្ឋាន​ផលិតកម្ម​និង​បសុព្យាបាល​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ដើម្បី​ពិសោធន៍រ​កមេរ​រោគ​ចម្លង​នានា រួម​ទាំង​ប៉េស្ត​ជ្រូក​អាហ្វ្រិច​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​ផង​ដែរ ៕
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល