ទាន់ហេតុការណ៍
ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​
0

សមត្ថកិច្ច​ស្រុក​ឆ្លូង​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ហាន់ជ័យ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី ជួញដូរ និង​ប្រើប្រាស់ នូវ​សារធាតុ ញៀន​ខុសច្បាប់ នៅ​ចំណុច​ភូមិ​ហាន់ជ័យ​ទី 4 ឃុំ​ហាន់ជ័យ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៥ នាក់​

សមត្ថកិច្ច​ស្រុក​ឆ្លូង​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ហាន់ជ័យ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី ជួញដូរ និង​ប្រើប្រាស់ នូវ​សារធាតុ ញៀន​ខុសច្បាប់ នៅ​ចំណុច​ភូមិ​ហាន់ជ័យ​ទី 4 ឃុំ​ហាន់ជ័យ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៥ នាក់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ថ្ងៃ​អង្គារ ២​កើត ខែ ក​ក្តិក ឆ្នាំ​ថោះ បញ្ច​សក័ ព​.​ស​. ២៥៦៧ ត្រូវ​និង​ថ្ងៃទី​១៤ ខែ វីច្ឆិកា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៤ និង ៣០ នាទី​ដោយ​មាន​ការចង្អុល​ណែនាំ​ពី​លោក​វរសេនីយ៍ឯក ឆុង​តូ​រ៉ា​ន់ អធិការនគរបាល​ស្រុក កម្លាំង​ជំនាញ​គ្រឿងញៀន​ស្រុក​ឆ្លូង បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ហាន់ជ័យ​បាន​ចុះ​បង្ក្រាប​ករណី ជួញដូរ និង​ប្រើប្រាស់ នូវ​សារធាតុ ញៀន​ខុសច្បាប់ នៅ​ចំណុច​ភូមិ​ហាន់ជ័យ​ទី​4 ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ (​នៅផ្ទះ​ឈ្មោះ ម៉ី ពិ​សៀន​) ។ ក្នុងនោះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មុខសញ្ញា​បាន​ចំនួន 3 នាក់​នៅមុខ​ផ្ទះ និង​ឆែក​លើ​ខ្លួន ឈ្មោះ លី រស្មី បាន​រកឃើញ​ម្ស៉ៅ​ក្រាម​ពណ៌​ស សង្ស័យ​គ្រឿងញៀន​ចំនួន 2 កញ្ចប់​លាក់​ក្នុង​ហោប៉ៅ​ខោ ។ ដោយឡែក មុខសញ្ញា 2 នាក់​ទៀត​ក៏​បាន​រត់​ចុះ​ពី​រត់​លើផ្ទះ តែ​ត្រូវបាន​កម្លាំង​យើង​ធ្វើ​ការឃាត់ខ្លួន​ទាំង​2​នាក់ ។ ហើយ​បាន​ស្នើសុំ​ឆែកឆេរ​លំនៅដ្ឋាន​ផ្ទះ​ឈ្មោះ ម៉ី ពិ​សៀន ក៏​បាន​រកឃើញ​វត្ថុតាង​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​គ្រឿងញៀន ចំនួន ០១ កញ្ជប់​តូច​នៅលើ​រនាប​ផ្ទះ​។​

​វត្ថុតាង​និង​សម្ភារៈ​សរុប​ដែល​ចាប់​យក​បាន​នៅ​កន្លែងកើតហេតុ​រួមមាន ៖ ម្ស៉ៅ​ក្រាម​ពណ៌​ស សង្ស័យ​គ្រឿងញៀន​ចំនួន 3 កញ្ចប់ (​តូច​) ម៉ូតូ​មួយ​គ្រឿង​ម៉ាក Zoomer និង​ទូរ​សព្ទ័​ចំនួន​6​គ្រឿង នៅ​លើក​ន្ទាលនិង​សម្ភារះ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង 5 នាក់​រួម​ទាំង​វត្ថុតាង​ត្រូវបាន​យក​មក​រក្សាទុក​ជា​បណ្តោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វី​ធី ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល