ទាន់ហេតុការណ៍
លោក យី យី​ម មន្ត្រី​បម្រើ​ការងារ​នៅ​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង សំណូមពរ​គោរព​ស្នើ​សុំ​អន្តរាគមន៍ និង​រក​យុត្តិធម៌​ពាក់ព័ន្ធ​នឹង​ដីធ្លី​ចំនួន ៣ ប្លង់ នៅ​ខេត្ត​តាកែវ​ - សេចក្ដីបំភ្លឺ​ព័ត៌មាន របស់ រដ្ឋបាល​ខេត្ត​កែប ស្តីពី​ការសុំ​សិទ្ធិ​វិនិយោគ​ភាស៊ី​ផែ​កែប​កោះទន្សាយ​ ​ថ្ងៃ​ព្រហស្បតិ៍ 10 រោច ខែ​អស្ស្ជ​ជ ថ្នាំ​មមី អដ្ធស័ក ព​-​ស -២៥៧០ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី​៖ រាជរដ្ឋាភិបាល​តែងតែ​ចាត់ទុក «​ការវិនិយោគ​លើ​វិស័យ​អប់រំ ជា​ការវិនិយោគ​លើ​អនាគត​របស់​ប្រទេសជាតិ​» - វិទ្យាល័យ ហ៊ុន សែន ពាម​កោះ​ស្នា រៀបចំ​ពិធី​ចែក​ប័ណ្ណសរសើរ​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៦-២០២៧ - វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​
0

ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន និង​សហការី បាន​អ​ញើញ​មកជួប​សំណេះសំណាល​ជាមួយ​ប្រជា​ពលរដ្ធ និង​ប្រគល់​ផ្ទះ​សប្បុរ​ធម៌​ទី​០៥

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កំពង់ចាម ៖ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ចូលរួម​ការរៀបចំ​ប្រារព្ធ​ព្រះរាជ​ពិធី​រុក្ខ​ទិវា និង​ទទួល​ស្វាគមន៍​ព្រះរាជ​វត្តមាន​ដ៏​ថ្លៃថ្លា​របស់ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះ​នឹង​យាង​ចូលរួម​ជា​ព្រះរាជ​អធិបតី​ក្នុង​ពិធី​រុក្ខទិវា ៩ កក្កដា នៅ​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ នា​ព្រឹក​ថ្ងៃ​ចន្ទ ៧​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ជា​សមាជិក​គណកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ស្រុក​កំពង់សៀម និង​០៣​ឃុំ​នៃ​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម រួមជាមួយ ឯកឧត្តម លន់ លឹម​ថៃ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​សហការី​បាន​អញ្ជើញ​មក​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​ប្រគល់​ផ្ទះ​សប្បុរសធម៌​ទី​០៥ ដែល​ជា​ជំនួយ​ឧបត្ថម្ភ​របស់​ឯកឧត្តម​ប្រធាន និង​សប្បុរសជន​ជូន​លោកយាយ វ៉ា អេង ព្រះជន្ម​៨៥​ឆ្នាំ នៅ​ភូមិ​គគរ​១ ឃុំ​គគរ ស្រុក​កំពង់សៀម ដែល​បាន​ជួបប្រទះ​ការលំបាក​ជីវភាព ខ្វះ​ទីជម្រក​ស្នាក់នៅ និង​គ្មាន​ទីពឹង​។​

​នៅក្នុង​ឱកាស​ដ៏​មាន​អត្ថន័យ​នា​ព្រឹក​នេះ ឯកឧត្តម​ប្រធាន​ក៏​បាន​នាំយក​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​នូវ​សម្ភារ​ប្រើប្រាស់ គ្រឿង​បរិភោគ និង​ថវិកា​មួយចំនួន​ជូន​ដល់​ប្រជាជន​ចំនួន​១១​គ្រួសារ រស់នៅ ក្នុង​ភូមិ​ដែល​កំពុង​ជួប​ភាពខ្វះខាត​។

​ទន្ទឹមនឹងនេះ ឯកឧត្តម​ប្រធាន និង​សហការី​បាន​ហូប​នំ​បញ្ចុក​សាមគ្គី​សម្តេច​តេជោ ជាមួយ​ប្រជាពលរដ្ឋ​យ៉ាង​ស្និទ្ធស្នាល​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល