ទាន់ហេតុការណ៍
ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​
0

សត្វល្អិត​ដែលជា​ប្រភេទ រុយ​ពណ៌​ស និង ដង្កូវ​មូស្លឹក បាន​បំផ្លិចបំផ្លាញ​ដំណាំ​ស្រូវ​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​បន្ទាយ​ក្រាំង ស្រុក​កំពង់រោទិ៍

សត្វល្អិត​ដែលជា​ប្រភេទ រុយ​ពណ៌​ស និង ដង្កូវ​មូស្លឹក បាន​បំផ្លិចបំផ្លាញ​ដំណាំ​ស្រូវ​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​បន្ទាយ​ក្រាំង ស្រុក​កំពង់រោទិ៍

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​រដ្ឋបាល​ស្រុក​កំពង់រោទិ៍​៖​នៅ​ព្រឹក ថ្ងៃទី​៥/៧/២០២៤ លោក សុច ពិសី អភិបាល នៃ​គណៈ​អភិបាលស្រុក បាន​ដឹកនាំ​មន្ត្រី​សាលាស្រុក រួមមាន លោក អភិបាលរង​ស្រុក លោក​ប្រធាន លោក​អនុប្រធាន​ការិយាល័យ​កសិកម្ម ធនធានធម្មជាតិ និង​បរិស្ថាន​ស្រុក រួម​ជាមួយនឹង​មន្ត្រី​បច្ចេកទេស​មក​ពី​ការិយាល័យ ក្សេត្រសាស្ត្រ នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ចំនួន ៣​នាក់ ជំទប់​ទី​១​ឃុំ មេភូមិ អនុ​ភូមិ និង កសិករ​តំណាង​ម្ចាស់​ស្រែ ចុះ​ពិនិត្យ​មើល​ស្ថានភាព​សត្វល្អិត​បំផ្លាញ​លើ​ដំណាំ​ស្រូវ របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ស្ថិត​ក្នុង​ភូមិ​ពោធិ​ក្រូច ឃុំ​បន្ទាយ​ក្រាំង ។​

​ចំពោះ​ស្ថានភាព​ចុះ​ពិនិត្យ​ជាក់ស្តែង​យើង​ឃើញថា​ស្ថានភាព​ស្រូវ​មាន​សភាព​លឿងទុំ និង រមូរ​ស្លឹក​។ តាម​ការវាយតម្លៃ​របស់អ្នក​បច្ចេក​មន្ទីរ​កសិកម្ម និង​តាម​ការពិនិត្យ​ឃើញជាក់ស្តែង យើង​អាច​សន្និដ្ឋានបាន​ថា ស្ថានភាព​ស្រូវ​ខាងលើ​គឺ​បង្ក​មក​ពី សត្វល្អិត​
​រុយ​ព័ណ ស និង ដង្កូវ​មូស្លឹក​។​

​សូមបញ្ជាក់​ថា ស្រូវ​ដែល​មាន​ស្ថានភាព​ដូច​ខាងលើ​គឺ​បាន​កើតឡើង​ចំនួន​៥​ភូមិ ក្នុង​ឃុំ​បន្ទាយ​ក្រាំង រួមមាន​:
-​ភូមិ​ពោធិ​ក្រូច​ចំនួន ៥០ ហ​.​ត​=២០​គ្រួសារ​
-​ភូមិ​កែវ​ជះ ចំនួន ៣៥ ហ​.​ត​=១៥​គ្រួសារ​
-​ភូមិ​ប្រច​ន្ទ្រា​ចំនួន ៥៥ ហ​.​ត​=៣៦​គ្រួសារ​
-​ភូមិ​បន្ទាយ​ក្រាំង​ចំនួន ៤ ហ​.​ត​=៧​គ្រួសារ​
-​ភូមិ​ធំ​ចំនួន ១០ ហ​.​ត​=១២​គ្រួសារ​
​សរុប​រួម​មាន​ចំនួន ១៥៤ ហ​.​ត =៩០​គ្រួសារ​។​

​នៅក្នុង​ការចុះពិនិត្យ​នេះ​លោក​អភិបាលស្រុក ក៏​បាន​ស្នើសុំ​ទៅ​មន្ត្រី​បច្ចេក​មន្ទីរ​កសិកម្ម ខេត្ត ជួយ​ផ្តល់​នូវ​ថ្នាំ​ដើម្បី​បាញ់​អន្តរាគមន៍​បន្ទាន់ ជៀសវៀង​ការរីក​រាលដាល​ដល់​ស្រូវ​ស្រែ​បង ប្អូន​ដែល​នៅ​ក្បែរ​ខាង កុំឲ្យ​សត្វ​បំផ្លេចបំផ្លាញ​ច្រើមថែ​ម​ទៀត​។ និង​បាន​ណែនាំ​អោយ​បងប្អូន​ប្រជា​ពលរដ្ធ​ដែល​ជា​ម្ចាស់​ស្រែ​ត្រូវ​សហការ​ឲ្យបាន​ជិតស្និ​ត​ជាមួយនឹង​មន្ត្រី​បច្ចេកទេស​នៃ​មន្ទីរ​កសិកម្ម​ខេត្ត ដើម្បី​យើង​រួម​គ្នា​ទប់ស្កាត់​នូវ​ប្រភេទ​សត្វល្អិត​ចង្រៃ​នេះ​អោយ​ខាន​តែ​បាន​។​

​

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល