ទាន់ហេតុការណ៍
ក្នុង​ស្មារតី​ស្នេហា​ជាតិ និង​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​កងទ័ព ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត សម្ដែង​នូវ​សេចក្ដី​ក្ដុកក្ដួល​អួ​ល និង​សោកស្ដាយ​ជាទីបំផុត នៅពេល​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ពលី​ក្នុង​សមរភូមិ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្ដេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - អនុព័ន្ធយោធា មកពីប្រទេសមហាអំណាច និងប្រទេសជាសមាជិកអាស៊ាន ព្រមទាំងមន្រ្តីនានា សរុប ១៣ប្រទេស នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់សមរភូមិ ច្រកអានសេះ ខេត្តព្រះវិហារ ក្រោយបទឈប់បាញ់ - ​ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​តែ​មួយ ឯកឧត្ដម ឆេង គឹម​ស៊ុន និង ឯកឧត្ដម ង៉ូវ បូរី​ណា នាំ​យក​គ្រឿង ឧបភោគ បរិភោគ និង​សម្ភារៈ ប្រើប្រាស់ ប្រគល់ជូន វីរៈ​កងទ័ព និង​ជនភៀសសឹក ខេត្ត ព្រះវិហារ​ - គេហទំព័រ រស្មី ស្ទឹងត្រង់ សូម​ថ្លែង​អំណរ​អគុណ​ដល់​បង នី និង​ក្រុម​គ្រួសារ​រស់នៅ​ភូមិ​អង្គរ​នាង ឃុំ ទួល​អំពិល ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ដែល​មាន​ទឹក​ចិត្តល្អ​ចូលរួមចំណែក​ក្នុង​មូលនិធិ​គាំទ្រ ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​តែ​មួយ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ជាមួយ លោកស្រី អ៊ុក ស៊ុន​រ៉ានី ព្រមទាំង​ក្រុមគ្រួសារ ដែល​បាន​បាត់បង់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដោយ​ពលី​ក្នុង​ជន្មាយុ ៦៧ ឆ្នាំ ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី - លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ - ទោះក្នុងកាលៈទេសៈណា ក៏យើងសមរភូមិក្រោយ នៅតែគាំទ្រ និងលើកទឹកចិត្ត សមរភូមិមុខ ជានិច្ច - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ចូលរួម​ពិធី​ទទួល​ដំណើរ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ធ្វើ​មាតុភូមិនិវត្តន៍​ពី​ប្រទេស​ម៉ាឡេស៊ី បន្ទាប់​ពី​ចូលរួម​កិច្ចប្រជុំ​ពិសេស ដោះស្រាយ​បញ្ហា​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្ពុជា និង​ថៃ - ​សម្តេច​តេជោ ហ៊ុន សែន បដិសេធ​ចំពោះ​ការចុះផ្សាយ​របស់​កាសែត​ថៃ និង​បញ្ជាក់​ពី​ការបញ្ជា​ទ័ព​ទប់ទល់​នឹង​ការឈ្លានពាន​
0

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម លី ឈូ​ល​វ៉ូ (LEE CHEOL-WOO) អភិបាលខេត្តឃ្យុ​ងសាង​បុកដូ នៃ​សាធារណរដ្ឋ​កូរ៉េ ចូលជួប​សម្ដែង​ការគួរសម​

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម លី ឈូ​ល​វ៉ូ (LEE CHEOL-WOO) អភិបាលខេត្តឃ្យុ​ងសាង​បុកដូ នៃ​សាធារណរដ្ឋ​កូរ៉េ ចូលជួប​សម្ដែង​ការគួរសម​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៩​រោច ខែ​អាសាឍ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម លី ឈូ​ល​វ៉ូ (LEE CHEOL-WOO) អភិបាលខេត្តឃ្យុ​ងសាង​បុកដូ នៃ​សាធារណរដ្ឋ​កូរ៉េ ចូលជួប​សម្ដែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។​

​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​ដោយ​សេចក្តី​រីករាយ​ចំពោះ​ដំណើរ​ទស្សនកិច្ច​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​របស់​ឯកឧត្តម លី ឈូ​ល​វ៉ូ អភិបាលខេត្ត និង​គណៈប្រតិភូ​នៃ​ខេត្ត​ឃ្យុ​ង​សាង​បុកដូ ក្នុង​ឱកាស​នេះ​។ សម្តេច​តេជោ បាន​មានប្រសាសន៍ថា ខេត្ត​ឃ្យុ​ង​សាង​បុកដូ និង​ខេត្ត​សៀមរាប បាន​សហការ​គ្នា​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍ អង្គរ​-​ឃ្យុ​ង​យូ ដែល​គិត​មកដល់ពេលនេះ គឺ​មាន​រយៈពេល​១៨​ឆ្នាំ​ទៅហើយនោះ គឺជា​ការជំរុញ​ឱ្យ​ឃើញ​ជាក់ស្តែង​នូវ​លទ្ធផល​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​នៃ​ការភ្ជាប់​ទំនាក់ទំនង​ការទូត និង​កិច្ចសហប្រតិបត្តិកា​រកា​រទូ​ត​កម្ពុជា​-​កូរ៉េ នាពេលនោះ ដែល​បន្ត​រីកចម្រើន​យ៉ាង​ខ្លាំង​មក​ដល់​ទំនាក់ទំនង​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ និង​ការសម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ និង​កិច្ចព្រមព្រៀង​ជាច្រើន​ទៀត​នាពេល​បច្ចុប្បន្ន​នេះ​។​

​ឯកឧត្តម​អភិបាលខេត្ត លី ឈូ​ល​វ៉ូ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេជោ ដែល​បាន ផ្តល់​កិត្តិយស​អនុញ្ញាត​ឱ្យ​ឯកឧត្តម និង​សហការី បាន​ចូលជួប​សម្តែង​ការគួរសម​។ ឯកឧត្តម បាន​រំលឹកថា ឯកឧត្តម ធ្លាប់​បាន​ជួប សម្តេច​តេជោ ជា​ញឹកញាប់​ក្នុង​បេសកកម្ម​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍ អង្គរ​-​ឃ្យុ​ង​យូ ឆ្នាំ​២០០៦ ដែល​ពេលនោះ ឯកឧត្តម គឺ​ជា​អភិបាលរង​ខេត្ត​ឃ្យុ​ង​សាង​បុកដូ​។ ឯកឧត្តម បាន​បន្តទៀតថា សម្តេច​តេជោ គឺ​ជា​មេដឹកនាំ ប្រកបដោយ​ភាពឈ្លាសវៃ និង​ប៉ិនប្រសប់ ដែល​មានកេរ្ត៍ឈ្មោះ​ល្បីល្បាញ នៅ​ប្រទេស​កូរ៉េ ហើយ​ប្រជាជន​កូរ៉េ ស្គាល់​និង​គោរព​ស្រឡាញ់ សម្តេច​តេជោ គ្រប់ៗ​គ្នា​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ជម្រាប​សម្តេច​តេ​ជោថា ខេត្ត​ឃ្យុ​ង​សាង​ប៊ុក​ដូ គឺជា​ខេត្ត​ដែល​ធំជាងគេ​បង្អស់ នៅក្នុង​ប្រទេស​កូរ៉េ និង​មាន​សក្តានុពល​ខ្លាំង​ក្នុង​វិស័យ​ឧស្សាហកម្ម កសិកម្ម និង​វប្បធម៌​។ កន្លងមក ខេត្ត​ឃ្យុ​ង​សាង​ប៊ុក​ដូ បាន​ធ្វើ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​សកម្ម​ជាមួយ​ប្រទេស​កម្ពុជា តាមរយៈ​ការបញ្ជូន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​មក​ពិនិត្យ​ព្យាបាល​ប្រជាជន​កម្ពុជា ដែល​ចាប់ផ្តើម​ឡើង​តាំងពី​ឆ្នាំ​២០១១ ដោយមាន​កិច្ចសហការ​ល្អ​ជាមួយ​ឯកឧត្តម សួស យ៉ារ៉ា និង​កិច្ចសហប្រតិបត្តិការ​បណ្តុះ​បណ្តាល និង​អនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា​នូវ​កម្មវិធី​ចលនា​ភូមិ​ថ្មី (Saemaul Undong) ដែល​ជា​ចលនា​អភិវឌ្ឍន៍ជនបទ​ដ៏​ល្បីល្បាញ​របស់​អតីត​ប្រធានាធិបតី Park Chung Hee​។ ខេត្ត​ឃ្យុ​ង​សាង​ប៊ុក​ដូ ទើបតែ​ចុះហត្ថលេខា​ចង​សម្ព័ន្ធមេត្រីភាព​ជាមួយ​នឹង​ខេត្តកំពង់ធំ​។​

​ឯកឧត្តម​អភិបាលខេត្ត មានប្រសាសន៍​បន្ត​ថា នៅក្នុង​ដំណាក់កាល​នៃ​សង្គ្រាម​ក្នុងប្រទេស​កូរ៉េ មាន​ប្រទេស​ជាច្រើន បាន​ផ្តល់​ជំនួយ​មក​ឱ្យ​កូរ៉េ ហើយ​ក្នុងនោះ​មាន​ជំនួយ​ជា​អង្ករ របស់​ប្រទេស​កម្ពុជា​ផងដែរ​។ ក្នុងនាម​ជា​ខេត្ត ដែល​ចង​សម្ព័ន្ធមេត្រីភាព​ជាមួយ​កម្ពុជា ឯកឧត្តម ត្រៀម​លក្ខណៈ​ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​ជាមួយ​កម្ពុជា ទាំង​លើ​វិស័យ​ឧស្សាហកម្ម កសិកម្ម វេជ្ជសាស្ត្រ វប្បធម៌ និង​ទេសចរណ៍​។​

​ឯកឧត្តម បាន​បញ្ជាក់ជូន សម្តេច​តេ​ជោថា ក្នុង​ឆ្នាំ​១៩៦១ GDP របស់​ប្រជាជន​កូរ៉េ​ម្នាក់​ត្រឹម ៦០​ដុល្លារ តែប៉ុណ្ណោះ ប៉ុន្តែ​ក្រោយពី​ការធ្វើ​បរិវត្ត​កម្មវិស័យ​កសិកម្ម ឧស្សាហូបនីយកម្ម និង​កំណែទម្រង់​វិស័យ​អប់រំ ដោយ​ប្រើ​យុទ្ធសាស្ត្រ Saemaul Undong ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី Park Chung Hee ធ្វើឱ្យ​ប្រទេស​កូរ៉េ​មាន​ការអភិវឌ្ឍ​ជឿនលឿន​យ៉ាង​ឆាប់រហ័ស​។ ក្នុង​ស្មារតី​នេះ ឯកឧត្តម ជឿជាក់​ថា​ការ​បន្ត​បើក​សាកលវិទ្យាល័យ ដើម្បី​បង្រៀន​ពី​ចលនា​ភូមិ​ថ្មី និង​ឧស្សាហកម្ម​កែច្នៃ​នៅ​ប្រទេស​កម្ពុជា ដោយ​សហប្រតិបត្តិការ​ជាមួយ​ខេត្ត​ឃ្យុ​ង​សាង​ប៊ុក​ដូ ក៏​នឹង​ជួយ​ជំរុញ​ការអភិវឌ្ឍ​នៅ​កម្ពុជា​ដូច​គ្នា​ទៅ​នឹង​កូរ៉េ​ផងដែរ​។​

​ចំពោះ​វិស័យ​កសិកម្ម​វិញ ឯកឧត្តម​អភិបាលខេត្ត បាន​ជម្រាបជូន​សម្តេច​តេ​ជោថា ទោះបីជា​ប្រទេស​កូរ៉េ​មាន​ការអភិវឌ្ឍ​ដោយ​ពឹងផ្អែក​ខ្លាំង​លើ​វិស័យ​ក​សិ​-​ឧស្សាហកម្ម ប៉ុន្តែ​កូរ៉េ​នៅតែ​មាន​កង្វល់​ចំពោះ​បញ្ហា​អសន្តិសុខ​ស្បៀង ដែល​ត្រូវ​គិតគូរ​ជំរុញ​ផលិតភាព​កសិកម្ម និង​ការកែច្នៃ​។ ក្នុង​បញ្ហា​នេះ ឯកឧត្តម យល់ឃើញថា ប្រសិនបើ​កូរ៉េ និង​កម្ពុជា​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផលិត​កម្ម​កសិកម្ម និង​កែច្នៃ​ស្បៀង គឺជា​កត្តា​ល្អប្រសើរ​ផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​។​

​នៅក្នុង​វិស័យ​ទេសចរណ៍ ឯកឧត្តម នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​វប្បធម៌ និង​ទេសចរណ៍​ដោយសារ​ប្រទេស​កូរ៉េ និង​កម្ពុជា មាន​សក្តានុពល​ផ្នែក​វប្បធម៌ និង​បេតិកភណ្ឌ​ពិភពលោក​ដូចគ្នា ដោយ​ជំរុញ​ការកសាង​ព្រលានយន្តហោះ និង​ភ្ជាប់​ជើងហោះហើរ​មកកាន់​តំបន់​ទេសចរណ៍​ក្នុងប្រទេស​កម្ពុជា​ឱ្យ​កាន់តែច្រើន ដែល​នឹង​ជួយ​បង្កើន​ចំនួន​ទេសចរ​អន្តរជាតិ​បន្ថែមទៀត​។​

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ជម្រាបជូន​សម្តេច បន្ថែម​ទៀត​ផង​ដែរ​ថា ឯកឧត្តម​ក៏​នឹង​ត្រៀម​ខ្លួន​សហការ​ជាមួយ​កម្ពុជា​ក្នុង​វិស័យ​ឧស្សាហកម្ម​ថាមពល ដូចជា​ថាមពល​ស្អាត ថាមពល​អ៊ីដ្រូសែន និង​ថាមពលនុយក្លេអ៊ែ​ខ្នាត​តូច​ជាដើម ដែល​វិស័យ​នេះ​កំពុង​មាន​សន្ទុះ​ល្អ​នៅក្នុង​ខេត្ត​ឃ្យុ​ង​សាង​ប៊ុក​ដូ​នាពេល​បច្ចុប្បន្ន​។ ឯកឧត្តម នឹង​ពាំនាំ​នូវ​ការសួរសុខទុក្ខ​របស់​សម្តេច​តេជោ​ជូន ឯកឧត្តម​ប្រធានាធិបតី Yoon Suk Yeol ដែល​នឹង​អញ្ជើញ​មក​ខេត្ត​ឃ្យុ​ង​សាង​ប៊ុក​ដូ នៅ​ដើម​ខែ​សីហា​ខាងមុខ​។​

​ជា​ការឆ្លើយតប សម្តេច​តេជោ បាន​ថ្លែងអំណរគុណ​ឯកឧត្តម​អភិបាលខេត្ត​និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ទាំងអស់​ដែល​បាន​ចុះ​ជួយ​ពិនិត្យ​ជំងឺ​ដល់​ប្រជាជន​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១១​កន្លងមក​។ សម្តេច មានប្រសាសន៍ថា បញ្ហា​សុខភាព និង​សុខុមាលភាព របស់​ប្រជាពលរដ្ឋ​គឺជា​រឿង​សំខាន់​ណាស់ ដែល​សម្តេច តែង​យកចិត្ត​ទុយ​ក​ដាក់​ខ្ពស់ និង​សំណូមពរ​ដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ខេត្ត​ឃ្យុ​ង​សាង​ប៊ុក​ដូ បន្ត​ចុះជួយ​ពិនិត្យ​ជំងឺ​ដល់​ប្រជាជន​កម្ពុជា​បន្ត​ទៀត ដោយ​ផ្អែក​លើ​តម្រូវ​ការព្យាបាល​របស់​ពួកគាត់ ដែល​ភាគច្រើន សម្តេច បាន​សង្កេតឃើញថា ជា​ជំងឺ​ភ្នែក និង​ជំងឺ​មាត់ ធ្មេញ​។​

​សម្តេច​តេជោ បាន​បង្ហាញ​ការគាំទ្រ​យ៉ាងខ្លាំង និង​ពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​កម្ម​វិធី​ចលនា​ភូមិ​ថ្មី Saemaul Undong របស់​ប្រទេស​កូរ៉េ ដែល​កន្លងមក សម្តេច​តេជោ បាន​ចូលរួម​សម្ពោធ​ការអនុវត្ត​គម្រោង​នៃ​កម្មវិធី​នេះ​នៅ​ខេត្ត​កំពង់ស្ពឺ ដែល​ទទួលបន្ទុក​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ​។ គម្រោង​ចលនា​ភូមិ​ថ្មី​របស់​កូរ៉េ​នេះ គឺ​ស័ក្តិ​ក​សម​សម្រាប់​ប្រទេស​កម្ពុជា ដោយសារ​នៅពេល សម្តេច ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​កូរ៉េ​ក្នុង​ឆ្នាំ ១៩៩៦ សម្តេច បាន​សង្កេតឃើញថា ស្ថានភាព​កសិកម្ម​នៅ​កូរ៉េ​នឹង​កម្ពុជា មាន​ការជីក​ប្រឡាយ និង​បូមទឹក​ដូចគ្នា​។ សម្តេច​តេជោ គាំទ្រ​ការធ្វើ​បរិវត្ត​វិស័យ​កសិកម្ម និង​ឧស្សាហូបនីយកម្ម ដើម្បី​ធ្វើឱ្យ​កំណើន​នៃ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​កើនឡើង ហើយ​ចំណែក​វិស័យ​កសិកម្ម​ធ្លាក់ចុះ ដែលជា​សូចនាករ​បង្ហាញ​ពី​ការរីកចម្រើន​ទាំង​សេដ្ឋកិច្ច និង​ជីវភាព​ប្រជាពលរដ្ឋ​។ សម្តេច​តេជោ បាន​លើកឡើង​ថា​កម្ពុជា និង កូរ៉េ មាន​មេរៀន​ដែល​ត្រូវ​រៀន​ពីគ្នា ដោយសារ​កូរ៉េ​ធ្លាប់​ជួប​ការលំបាក និង​មាន​ស្ថានភាព​ដូច​កម្ពុជា ជាពិសេស នៅ​សម័យ​ក្រោយ​សង្គ្រាម​កូរ៉េ​។ ជា​កំណត់​ត្រាប្រ​វតិ្ត​សាស្ត្រ សម្តេច ក៏​អរគុណ​ដល់​រដ្ឋាភិបាល​កូរ៉េ ដែល នៅក្នុង​អំឡុង​ពេល​វិបត្តិកូ​វីដ​១៩ មិន​បាន​បិទ​ជើងហោះហើរ​មក​កម្ពុជា​នោះទេ នៅពេល​ដែល​ប្រទេស​ដទៃ​បាន​បិទ​ជើងហោះហើរ​អស់​។ សម្ដេច​ចាត់ទុកថា ការមិនបិទ​ជើងហោះហើរ​នេះ គឺជា​ជំនួយ​ដ៏​ធំធេង​មួយ​របស់​កូរ៉េ​មក​កាន់​កម្ពុជា ដោយ​សារ​ជា​ច្រក​តែមួយគត់​សម្រាប់​កម្ពុជា​មាន​ដង្ហើម​ដក​ក្នុងពេល​លំបាក ស្រប​នឹង​ទិស​ស្លោក​ខ្មែរ “​ស្រឡាញ់​គ្នា​ពេល​ក្រីក្រ មាន​មិត្ត​ល្អ​ពេល​លំបាក​”​។​

​សម្តេច​តេជោ បាន​ស្នើ​ទៅ​កាន់​ឯកឧត្តម​អភិបាលខេត្ត ជួយ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ឧស្សាហកម្ម​តាមរយៈ កៀរគរ​វិនិយោគិន​មក​បង្កើត​រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម រោងចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិក និង​រោងចក្រ​ផលិត​គ្រឿងចក្រ នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យបាន​ច្រើន​។ សម្តេច មានប្រសាសន៍​បន្ត​ថា កម្ពុជា មាន​វត្ថុធាតុដើម​ច្រើន និង​សុទ្ធតែ​មាន​គុណភាព​ខ្ពស់ ប៉ុន្តែ​ខ្វះ​រោងចក្រ​កែច្នៃ ដែល​សម្តេច យល់ឃើញថា វិនិយោគិន​កូរ៉េ គួរ​បង្កើត​រោងចក្រ​កែច្នៃ​នៅ​កម្ពុជា រួច​នាំ​ចេញ​ទៅ​ទីផ្សារ​កូរ៉េ និង​ទីផ្សារ​ពិភពលោក​។ សម្តេច ក៏​បាន​សំណូមពរ​ទៅ​ឯកឧត្តម​អភិបាលខេត្ត ជួយ​ផ្សព្វផ្សាយ​ពី​វប្បធម៌ និង​តំបន់​ទេសចរណ៍​កម្ពុជា​ទៅ​ប្រជាជន​កូរ៉េ ដើម្បី​ទេសចរ​កូរ៉េ​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​។​

​សម្តេច​តេជោ បាន​ជម្រាប​ទៅ​ឯកឧត្តម​អភិបាល​ខេត្ត​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ទៅ​កាន់​ប្រទេស​កូរ៉េ នៅ​ខែ​កញ្ញា នាពេលខាងមុខ ដើម្បី​ចូលរួម​ក្នុង “​វេទិកា​ចំណេះដឹង​ពិភពលោក​” សម្តេច ក៏​នឹង​ត្រូវ​ទៅ​ទទួល “​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​នៃ​ភាព​ជា​អ្នកដឹកនាំ និង​ការកសាង​សន្តិភាព​” ពី​សាកលវិទ្យាល័យ Dongguk Wise នៅ​ខេត្ត​ឃ្យុ​ង​សាង​បុកដូ​ផងដែរ​។ សម្តេច​តេជោ មានប្រសាសន៍ថា ក្រៅ​ពី​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​នៃ​សាធារណរដ្ឋ​កូរ៉េ សម្តេច​ក៏​នឹង​ជួបពិភាក្សា​ជាមួយ មិត្ត​ចាស់​របស់​សម្តេច​មួយ​ចំនួន​នៅ​ទីនោះ ដោយ​សម្តេច​បញ្ជាក់ថា ការរីកចម្រើន​នៃ​ទំនាក់ទំនង​ទ្វេភាគី​របស់​ប្រទេស​នី​មួយៗ មិន​ពឹងផ្អែក​តែ​លើ​ទំនាក់ទំនង​រវាង​ប្រទេស​និង​ប្រទេស​នោះទេ ប៉ុន្តែ​វា​អាស្រ័យ​លើ​ទំនាក់ទំនង​រវាង​បុគ្គល និង​បុគ្គល​ជា​មេដឹកនាំ​នៃ​ប្រទេស​នោះ​ផង​ដែរ​។​

​មុន​នឹង​បញ្ចប់ ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែង​កោតសរសើរ​ពី​ការចងចាំ​ដ៏​ច្បាស់លាស់ និង​អារម្មណ៍ល្អ​រីករាយ​របស់​សម្តេច​តេជោ ដែល​បង្ហាញថា​សម្តេច​តេជោ មាន​សុខភាព​រឹងមាំ​ណាស់ ប្រាកដជា​មាន​អាយុ​យឺនយូរ​ជាទីបំផុត​។ ឯកឧត្តម ពិតជា​រីករាយ នឹង​ត្រៀម​រៀបចំ​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេជោ ទៅកាន់​ខេត្ត​ឃ្យុ​ង​សាង​បុកដូ នាពេលខាងមុខ​ឱ្យបាន​ល្អ​ប្រសើរ​ជាទីបំផុត​។​

​ជាទី​បញ្ចប់ សម្តេច​តេជោ ប្រធានព្រឹទ្ធសភា សូម​អរគុណ​ឯកឧត្តម​អភិបាលខេត្ត​ចំពោះ​ការ​ពាំនាំ​ការសួរសុខទុក្ខ​របស់​សម្តេច ជូន​ឯកឧត្តម ប្រធានាធិបតី Yoon Suk Yeol និង​សូម​អរគុណ ប្រធានាធិបតី ដែល​បាន​ទទួល​ជួប​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា និង​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់​។ សម្តេច បាន​ជូនពរ​ឯកឧត្តម​អភិបាលខេត្តឃ្យុ​ងសាង​ប៊ុក​ដូ និង គណៈប្រតិភូ បន្ត​មាន​សុខភាព​រឹងមាំ និង​ទទួលបាន​ជោគជ័យ​បន្ថែមទៀត ក្នុង​បេសកកម្ម​ការងារ​ជូន​ដល់​ខេត្ត​ឃ្យុ​ង​សាង​បុកដូ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល