ទាន់ហេតុការណ៍
អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​
0

ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..!

ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្តាល ៖ ក្រោយពី​បាន​ទទួល​ព័ត៌មាន​ថា អភិបាល​ស្រុក​កោះធំ លោក ឆែ វណ្ណឌី បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ហើយ​កិច្ច​អន្តរាគមន៍​ដោះស្រាយ​ក៏​មិន​ទាន់​ទទួល​បាន​ភាពយុត្តិធម៌​នោះ ។ ប្រជាពលរដ្ឋ និង​ក្រុម​អាជីវករ ក៏​បាន​នាំគ្នា​ស្នើសុំ​ដល់​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មេត្តា​ជួយ​អន្តរាគមន៍​ដោះស្រាយ​អោយ​ក្រុម​គ្រួសារ​ក្រីក្រ​ឈ្មោះ កើត ភូ និង​ប្រពន្ធ​ឈ្មោះ អឹម អូន ដែល​ត្រូវបាន​បុគ្គល​ឈ្មោះ កែវ កុសល និង​ឈ្មោះ សម្រស់ រំលោភបំពាន​យក​តូប​លក់ដូរ​របស់គាត់ ។

​ចាប់តាំងពី​ពេល​តូប​លក់ដូរ​ត្រូវបាន​គេ​រំលោភ​យក គ្រួសារ​ក្រីក្រ​ថែមទាំង​មាន​ជម្ងឺ​ទឹកនោម​ផ្អែម​ប្រចាំកាយ​ផង​នោះ ឈ្មោះ កើត ភូ និង​ប្រពន្ធ​ឈ្មោះ អុឹម អូន បាន​ចល័ត​តាម​រទេះល​ក់​ស្លាបមាន់ គ្រួច ប្រហិត​បំពង និង​សាច់គោ​អាំង​នៅក្នុង​ភូមិ​ទាំង​ក្តី​ទទឹងរង់ចាំ​ដំណោះស្រាយ​ដោយ​យុត្តិធម៌​ទទួលបាន​តូប​លក់ដូរ​មកវិញ ។ ក្នុង​សកម្មភាព​កំពុង​លក់ដូរ​នៅលើ​ផ្លូវ​បេតុង​ក្នុងភូមិ គាត់​បាន​និយាយ​រៀបរាប់​ពី​ការលំបាក​អោយ​ដឹងថា ។​

​មន្ត្រី​នៅ​ក្នុង​ការិយាល័យ​អន្តរ​វិស័យ​ខេត្ត​កណ្តាល​បាន​និយាយប្រាប់​ឈ្មោះ កើត ភូ និង​ឈ្មោះ អុឹម អូន ក្រោយពី​គាត់​បាន​ដាក់ពាក្យ​ប្តឹង​សុំ​អន្តរាគមន៍​ដោះស្រាយ ពី​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​កណ្តាល​បាន​ចាត់​អោយ​អភិបាល​ស្រុក​កោះ​ធំ​ដោះស្រាយ​រួច​រាយការណ៍​មក​ខេត្ត​វិញ ។

​ប៉ុន្តែ​អភិបាល​ស្រុក​កោះធំ លោក ឆែ វណ្ណឌី បែរជា​ធ្វើ​របាយការណ៍​បង្វែ​រសាច់​រឿង​ដោះស្រាយ​ករណី​រៀបចំ​សណ្តាប់ធ្នាប់​ដាក់ជូន​ឯកឩត្តម​អភិបាលខេត្តខេ​ត្ត​ទៅ​វិញ គឺ​មិន​បាន​កោះអញ្ជើញ​គាត់​ទៅ​ដោះស្រាយ​តាម​ពាក្យបណ្តឹង​សុំ​អន្តរាគមន៍​ដោះស្រាយ​ករណី​គេ​ចូល​បំពាន​យក​តូប លក់ដូរ​របស់​គាត់​ទេ ។

​គួរ​បញ្ជាក់​ទៀត​ថា ប្រជាពលរដ្ឋ និង​ក្រុម​អាជីវករ​លក់ដូរ​នៅក្នុង​ផ្សារ​កោះធំ​សុទ្ធតែ​បាន​ឃើញ និង​បាន​ដឹង​ហើយ​ថែមទាំង​បាននាំគ្នា​ផ្តិតមេដៃ​អះអាងថា ឈ្មោះ កើត ភូ និង​ឈ្មោះ អុឹម អូន ពិតជា​មាន​ទីតាំង​តូប​លក់ដូរ ដែល​គេ​រំលោភបំពាន​យក​ពិត្យប្រាកដ​មែន​  ខណៈពេល​ដែល​ក្រុមគ្រួសារ​គាត់ មានធុរៈ​ផ្អាក​លក់ដូរ​មួយរយៈ​ខ្លី ដោយសារ​ឈ្មោះ កើត ភូ មាន​ជម្ងឺ​ជា​ទម្ងន់ ហើយ​ត្រូវ​ប្រពន្ធ​កូន​នាំយកទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ក្រោយ​ពី​បញ្ជប់​ជម្ងឺ​កូវី​ដ​-១៩ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​មហាជន​ដាក់​ការសង្ស័យថា​ប្រហែល​មាន​ការឃុបឃិត​គ្នា ប្រព្រឹត្ត​អំពើ​ពុករលួយ ធើ​ស៊ី​តូប​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ជំពាក់​វ​គ្គវិន ដោះស្រាយ​មិន​ចេញ ដែល​ស្ថិត​ក្រោម​ស្នាដៃ លោក​ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះ​ធំ​ទេ​ដឹង​? ទើប​លោក​ធ្វើ​របាយការណ៍​ភូតកុហក ឯកឩត្តម គួច ចំរើន អភិបាលខេត្ត​កណ្តាល បង្វែរ​សាច់​រឿង​ទៅ​វិញ​។​

​មិនតែប៉ុណ្ណោះ​លោក ឆែ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ជូន​សាធារណជន​នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២៤ កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៤ ការចុះផ្សាយ​របស់​គេហ​ទំព័រ និង​សារ ព័ត៌មាន​គឺ​ផ្ទុយស្រឡះ​ពី​ការពិត មិនតែប៉ុណ្ណោះ​លោក​ទុក​រយៈពេល​២៤​ម៉ោង​ឱ្យ​សារព័ត៌មាន​នោះ​មក​បំភ្លឺ​នៅ​រដ្ឋបាល​ស្រុក ការចេញ​សេចក្តីប្រកាស​ព័ត៌មាន​នេះ​ហាក់បីដូចជា​មាន​ការបិទ​បាំង​រឿង​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ ដែល​ធ្វើ​របាយការណ៍​បង្វែ​រសាច់​រឿង​ភូតកុហក​ឯកឧត្តម គួច​ចំរើន អភិបាលខេត្ត​កណ្ដាល ក៏ដូជា​បំបាក់ស្មារតី​មកលើ​អ្នកសារព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈ ផ្សាយ​ព័ត៌មាន​ពិត​ជូន​ប្រជាពលរដ្ឋ​ដែល​ជួប​រឿង​អយុត្តិធម៌ និង​បាន​បង្ហាញ​ភាព​អសកម្ម​ខ្លះៗ​ជូន​ថ្នាក់ដឹកនាំ សង្ស័យ​ប៉ះ​កន្លែង​រសើប​របស់លោក​អភិបាល​ស្រុក​កោះ​ធំ​ហើយ​ទើប​ច្រឡោត ក្តៅស្លឹកត្រចៀក​បែបនេះ​នោះ​? ឬ​មួយ​ប្រហែលជា​លោក​អភិបាលស្រុក​មិន​បានដឹង​អំពី​ច្បាប់​ស្ដីពី របប​សារព័ត៌មាន​នៅ​កម្ពុជា ទេ​ដឹង​.?

សូមបញ្ជាក់​ថា​អង្គភាព​សារព័ត៌មាន​យើង​ចុះ​ផ្សាយ​ដោយ​យោង​ទៅតាម​លិខិត​ចុះ​ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្ត​កណ្តាល និង​យោង​ទៅតាម​កំណត់ហេតុ​របស់​រដ្ឋបាល​ស្រុក​កោះ​ធំ​ចុះ​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២៤ និង​យោង​តាម​លិខិត​លេខ​០៧២៨ របស់​រដ្ឋបាល​ស្រុក​កោះធំ ចុះ​ថ្ងៃ​ទី ៣០ ខែ​កញ្ញា ឆ្នាំ​២០២៤ នឹង​យោងតាម​ពាក្យ​សុំ​អន្តរាគមន៍​ដោះស្រាយ របស់​ឈ្មោះ កើត ភូ និង​អ្នកស្រី អឹម អូន រស់នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្ត​កណ្តាល ចុះ​ថ្ងៃ​ទី ២០ ខែ កញ្ញា ឆ្នាំ​២០២៤ ព្រមទាំង​លិខិត​បង់ប្រាក់​ចុះ​ថ្ងៃ​ទី​២៩ ខែ​០៦ ឆ្នាំ​២០២០៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល