ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ទោះ​ជា​កម្លាំង​ជំនាញ​ចាប់​បង្ក្រាប​ជា​ច្រើនលើក​ច្រើនសារ​ក៏ដោយ​ក៏​មេ​ឈ្មួញ​ដ៏​ល្បី​ប្រចាំ​ព្រៃ​ឡង់​ឈ្មោះ​ធា នៅតែ​មាន​ឥទ្ធិពល​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​បាន​យ៉ាង​រលូន​ដដែល​តើ​មកពី​កត្តា​អ្វី​?

ទោះ​ជា​កម្លាំង​ជំនាញ​ចាប់​បង្ក្រាប​ជា​ច្រើនលើក​ច្រើនសារ​ក៏ដោយ​ក៏​មេ​ឈ្មួញ​ដ៏​ល្បី​ប្រចាំ​ព្រៃ​ឡង់​ឈ្មោះ​ធា នៅតែ​មាន​ឥទ្ធិពល​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​បាន​យ៉ាង​រលូន​ដដែល​តើ​មកពី​កត្តា​អ្វី​?

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ក្រចេះ​៖ តើ​មាន​មន្ត្រី​ពាក់ព័ន្ធ​ណាខ្លះ​.?​ប្រព្រឹត្ត​អំពើ​ពុករលួយ​.? នៅ​ពីក្រោយ​ខ្នង ក្នុងការ​បើកភ្លើង​ខៀវ​ឲ្យ​មេ​ឈ្មួញ​ឈើ​ឈ្មោះ ធា បន្តសកម្មភាព​លួច​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ ដឹក​លក់​ធ្វើ​អាជីវកម្ម ដោយ​មិន​មាន​ការទប់ស្កាត់​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នោះ​។​

​ខណ​:​លោក ឆាយ ឌួង​សាវុធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ កាល​ពី​កន្លងទៅ​លោក​បាន​បដិសេធ​ថា​លោក​មិន​បានដឹង​ទេ​.! ករណី​មេ​ឈ្មួញ​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​នោះ​.!

​លោក ឆាយ ដូង​សាវុធ បាន​បន្តទៀតថា​រាល់​បទល្មើស​ទាំងអស់ឲ្យ​តែ​នៅក្នុងដែន​របស់លោក​គ្រប់គ្រង​លោក​និង​បង្ក្រាប​ដោយ​មិនមាន​ការលើកលែង​។​

​ព័ត៌មាន​មិន​មែន​ជា​ភស្តុតាង​នោះ​ទេ តែ​ជា​តម្រុយ​ឈាន​ទៅ​រក​ភស្តុតាង​.!​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​បើក​ការស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ​រឿងមេ​ឈ្មួញ​ឈើឈ្មោះ ធា ខណ​:​កន្លងទៅ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​កម្លាំង​បរិស្ថាន បាន​ធ្វើការ​បង្ក្រាប​ជាក់ស្ដែង​ជា​បន្តបន្ទាប់ និង​ដុត​កម្ទេច​ចោល​រថយន្ត​ផង​នោះ ចុះ​ហេតុអ្វី​បាន​ជា​មេ​ឈ្មួញ​ឈ្មោះ ធា នៅ​តែ​អា​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​បាន​ដ៏​ដែល​ដោយ​មិន​ខ្លាចញញើត​និង​ច្បាប់​អ្វី​បន្តិច​សោះ​។​

​តើ​ករណី​នេះ ជា​ភាពកំសោយ​របស់​ឯកឧត្ដម វ៉ា ថន អភិបាល​ខេត្ត​ឬ​ជាការ​បើកភ្លើង​ខៀវ ដែល​មហាជន​បាន​ដាក់​ការសង្ស័យថា បាន​ទទួល​លាប​សក្ការៈ សើម​មាត់ សើ​មករ ទើប​ស្ងាត់ឈឹង មិនឃើញ​មាន​សមត្ថកិច្ច ណា​មួយ​ចុះ​ទប់ស្កាត់​និង​បង្ក្រាប​នោះ​ឡើយ​

​ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៤ មេ​ឈ្មួញ​ដ៏​ល្បី ឈ្មោះ​ធា បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ ចេញពីរ​ភូមិ​អូ​ឡង់ ឃុំ​អូ​ឡ​ង់ ស្រុក​សៀម​បូក តាម​ដង​ទន្លេមេគង់ ឆ្ពោះទៅ ស្រុក​សំបូរ មក​ចត​ត្រង់​ចំណុចឣ​ន្ល​ង់​ព្រះ​គោ ដែល​មាន​លេខ យាម​ការ​48P6034581409284 កំពុង​តែ​លើក​ចេញពី​ទូក ដាក់​លើ​រថយន្ត បម្រុង​ដឹក​ចេញ ពីរ​ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ឆ្លងកាត់​ស្រុក​ព្រៃ​ព្រះ​សព ឆ្ពោះទៅ​ខេត្ត​កំពង់ចាម រីឯ​សមត្ថកិច្ច​ពាក់ព័ន្ធ ឈ​ជើង​ចាំ​បង្ក្រាប​បទល្មើស ធនធានធម្មជាតិ រក្សា​ភាព​ស្ងៀមស្ងាត់​។​

​សូមបញ្ជាក់​ថា ករណីនេះ ជំនាញ​រដ្ឋបាល​ព្រៃឈើ នាយ​សង្កាត់ វឌ្ឍនៈ និង​នាយ​ផ្នែក រដ្ឋបាល​ព្រៃឈើ ព្រៃ​ប្រសព មិន​ហ៊ាន​បង្ក្រាប រថយន្ត​ដឹក​ឈើ​របស់​មេ​ឈ្មួញ​ឈ្មោះ ធា នោះទេ ជាពិសេស​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សំបូរ បែ​ជា​បណ្ដោយ ឱ្យ​ឈ្មួញ​ឈើ​ឈ្មោះ ធា ដឹកជញ្ជូន​ឈើ​ចេញ​បាន​ដោយ​រលូន (​មហាជន​ដាក់​ជា​សំណួរ​សួរថា តើ​មកពី​មូលហេតុ​អ្វី​!​បាន​ជា​បទល្មើស​ធនធាន​ធម្មជាតិ នៅតែ​កើតមាន​ជា​រៀងរាល់ថ្ងៃ​

​ជុំវិញ​ការលើកឡើង​ខាងលើនេះ អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​រង់ចាំ​ទទួល​ការបកស្រាយ បំភ្លឺ​ពី​សាមីខ្លួន និង​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ នៅ​រៀងរាល់​ម៉ោង​ធ្វើការ ដោយយោង​តាម​ច្បាប់​ស្តីពី​របប​អ្នកសារព័ត៌មាន នៅ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល