ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ក្រុមហ៊ុនហ្គ្រី​ន ជី អេ​ជ សហការ​ជាមួយ​ក្រសួង​បរិស្ថាន បាន​រៀបចំ​កម្មវិធី «​រត់ប្រណាំង​នៅលើ​ភ្នំ​គូលែន​សម្រាប់​រដូវ​កាល​ទី​៣ ឆ្នាំ​២០២៤»

ក្រុមហ៊ុនហ្គ្រី​ន ជី អេ​ជ សហការ​ជាមួយ​ក្រសួង​បរិស្ថាន បាន​រៀបចំ​កម្មវិធី «​រត់ប្រណាំង​នៅលើ​ភ្នំ​គូលែន​សម្រាប់​រដូវ​កាល​ទី​៣ ឆ្នាំ​២០២៤»

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​សៀមរាប ៖ ក្រុមហ៊ុនហ្គ្រី​ន ជី អេ​ជ បាន​រៀបចំ​កម្មវិធី «​រត់ប្រណាំង​នៅលើ​ភ្នំ​គូលែន​សម្រាប់​រដូវ​កាល​ទី​៣ ឆ្នាំ​២០២៤» ដោយ​មាន​ការសហការ​ជាមួយ ក្រសួង​បរិស្ថាន នា​ព្រឹក​ថ្ងៃអាទិត្យ ១០​រោច ខែ​អស្សុជ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២៤ ស្ថិត​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេ​សរកូល​សុខ​អាន​ភ្នំ​គូលែន ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្ដម “​ភ្នំ​គូលែន​” ខេត្តសៀមរាប ។

​ក្នុង​កម្មវិធី​នេះ​គណៈ​ធិបតី​ចូលរួម​រួមមាន ឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ឯកឧត្តម សែម ហាក់ អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ឯកឧត្តម ភូ សំអាត សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក យុន លី​ណេ អភិបាលរង​ខេត្តសៀមរាប លោក អៀង ពិសិដ្ឋ អភិបាលស្រុក​ស្វាយ​លើ លោក ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប អជ្ញាធរ​ពាក់ព័ន្ធ​ស្រុក​ស្វាយ​លើ​និង​ស្រុក​បន្ទាយស្រី ប្រជាពលរដ្ឋ និង​ក្រុម​យុវជន ប្រមាណ ៣៥០​នាក់​(​ស្ត្រី​៦០%)​។​

​ជា​កិច្ច​ចាប់ផ្តេីម​កម្មវិធី ឯកឧត្តម សែម ហាក់ អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​មានមតិ​ស្វាគមន៍​បើក​កម្មវិធី បាន​លើកឡើង​ថា ទី​១.​កីឡា​ធ្វើឱ្យ​យើងទាំងអស់គ្នា​ទទួលបាន​នូវ​ភាព​ស្អាត​ក្នុង​ខ្លួន​(​យុវជន​យើង​មាន​សុខភាព​ល្អ មិន​ប្រើប្រាស់​គ្រឿងញៀន​) និង​ជុំវិញខ្លួន​(​យុវជន​បាន​ចូលរួម​មិន​ប្រើប្រាស់​ថង់ប្លាស្ទិក រក្សា​អនាម័យ​តាមរយៈ​ចូលរួម​ដើរ​រើស​សំរាម​)​។ ទី​២.​សកម្មភាព​ចូលរួម​របស់​យុវជន​ក្នុង​យុទ្ធនាការ​ពន្លក​បៃតង​តាមរយៈ​ការដាំ​ដើមឈើ​ដើម្បី​ពង្រីក​វិសាលភាព​គម្រប​បៃតង​របស់​កម្ពុជា​។

​ផ្សារ​ភ្ជាប់​ក្នុង​កម្មវិធី ឯកឧត្តម បាន​បន្ថែមថា ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​យកចិត្តទុកដាក់​ជា​ចម្បង​លើ​បរិស្ថាន​និង​សុខភាព​ដោយ​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​២០២៣-២០២៨ ដែល​មាន​សរសរ​ស្ភ​ម្ត​ចំនួន​៣ គឺ​ភាព​ស្អាត ភាព​បៃតង និង​ចីរភាព​។ ចំពោះ​ភាព​ស្អាត ឯកឧត្តម​រដ្ឋមន្ត្រី បាន​ដឹកនាំ​យុទ្ធនាការ​«​ថ្ងៃនេះ​ខ្ញុំ​មិន​ប្រើប្រាស់​ថង់ប្លាស្ទិក​ទេ​» មាន​អ្នកចូលរួម​សរុប ៩,៨ លាន​នាក់ និង​យុទ្ធនាការ​«​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» មាន​អ្នកចូលរួម​សរុប​ជាង​៣​លាន​នាក់ ហើយ​នឹង​ភាព​បៃតង គឺ​ក្រសួង​បរិស្ថាន តាមរយៈ​មន្ទីរ​បរិស្ថាន​រាជធានី ខេត្ត បាន​បណ្ដុះ​កូនឈើ​ចែកជូន​ប្រជាពលរដ្ឋ​យក​ទៅ​ដាំ​ចំនួន​១,៣​លាន​ដើម ដោយ​ឥតគិតថ្លៃ ហើយ​ផែនការ​បណ្ដុះ​កូនឈើ​ឆ្នាំ​២០២៥ មាន​ចំនួន​ចន្លោះ​២​ទៅ​៣​លាន​ដើម ដើម្បី​ត្រៀម​ចែកជូន​ប្រជាពលរដ្ឋ​យក​ទៅ​ដាំ​ដោយ​ឥតគិតថ្លៃ​។​

​នៅ​ចុង​កម្មវិធី ឯកឧត្តម សែម ហាក់ អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​ដឹកនាំ​អ្នកចូលរួម​ប្រមាណ​៣៥០​នាក់ ចូលរួម​ដាំ​ដើមឈើ​ចំនួន​៣៥០​ដើម មាន​ទីតាំង​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេ​សរកូល​សុខ​អាន​ភ្នំ​គូលែន នៃ​តំបន់​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្ដម “​ភ្នំ​គូលែន​” ខេត្តសៀមរាប​។​

​កម្មវិធី​នេះ​ប្រព្រឹត្តទៅ​ប្រកបដោយ​ជោគជ័យ និង​មាន​សោមនស្ស​រីករាយ​បំផុត​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល