ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

​ទីតាំង​ល្បែងស៊ីសង​មាន់​ជល់ នឹង​ឡូតូ​តាម​ប្រពន្ធ័​អន​ឡាញ នៅតែ​រីក​សាយភាយ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

​ទីតាំង​ល្បែងស៊ីសង​មាន់​ជល់ នឹង​ឡូតូ​តាម​ប្រពន្ធ័​អន​ឡាញ នៅតែ​រីក​សាយភាយ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ពោធិ៍​សែន​ជ័យ​៖​ទោះបី សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ដាក់​បទបញ្ជា​ឲ្យ​អភិបាលទាំង​២៥ ខេត្ត​.​ក្រុង​.​រាជធានី តម្រូវ​ឲ្យ​បង្ក្រាប​ទីតាំង​បន​ល្បែងស៊ីសង​តាម​អន​ឡាញ​គ្រប់​ប្រភេទ និង​កន្លែង​ចែកចាយ នូវ​ប្រភេទ​ថ្នាំ ដែល​មាន​សារធាតុ​ញៀន ខុសច្បាប់​គ្រប់​ប្រភេទ នូវ​ទូទាំងប្រទេស ដោយ​គ្មាន​ការលើកលែង កាលពី​ថ្ងៃ ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ យ៉ាងណាក្តី ឃើញថា ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅតែ​មាន​ទីតាំង​ល្បែង​សុីសង មាន់​ជល់ និង​ឡូតូ តាម​ប្រពន្ធ័​អន​ឡាញ់ ជាច្រើន​កន្លែង​ដ៏​ដែល​?​។​

​ជាក់ស្តែង​នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២៤ ក្រុម​អ្នកសារព័ត៌មាន បា​ចុះ​ទៅ​ដល់​ទីតាំង​ជាច្រើន​កន្លែង ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​បាន​ថត​ផ្តិត​យក​រូបភាព ដើម្បី​ផ្សាយ​រាយការណ៍ ជូន​ថ្នាក់ដឹកនាំ​បាន​ជ្រាប ក៏ដូចជា​អាជ្ញាធរ មាន​សមត្ថកិច្ច ក្នុង​មូលដ្ឋាន​បានដឹង​។​ទីតាំង​ទាំង​អស់​រួមមាន​៖
១.​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ១ មាន​ចំនួន ៥​ទីតាំង​
២.​ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោមចៅ​១ មួយ​ទីតាំង​
៣.​ភូមិ ត្រពាំង​ក្រសាំង សង្កាត់ ត្រពាំង​ក្រសាំង មួយ​ទី​តាំ​
៤.​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់ ចោមចៅ​២ ពីរ​ទីតាំង​។​

​ដោយ​មាន​កើត បទល្មើស ល្បែង​សុីស​ងមាន់​ជល់ នឹង​ឡូតូ​ជាច្រើន​កន្លែង​យ៉ាងនេះ ប្រជាពលរដ្ឋ​ដែល​មិន​ពេញចិត្ត​នូវ​ល្បែង​សុីសង បាន​ទទូច​ស្នើសុំ​ដល់​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ឋ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ នឹង លោក ម៉ន វុធី អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជាពិសេស​គោរព​ដល់ ឯកឧត្ដម ឃូ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នឹង​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មេត្តា​ចាត់​កម្លាំង​ជម្នាញ ចុះ​ស្រាវជ្រាវ ទៅ​លើ​ទីតាំង​ល្បែង​សុីសង មាន់​ជល់ នឹង​ឡូតូ​តាម​ប្រពន្ធ័អ​ន​ឡាញ់​ខាងលើ​នោះ​ផង​ទាន​។​

​ដើម្បី​រក្សា​នូវ សុខ​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ និង​ឱ្យស្រប​ទៅ​នឹង​ពាក្យស្លោក ភូមិ​ឃុំ​មាន​សុវត្ថិភាព គ្មាន​អំពើ​លួច ឆក់ ប្លន់ និង​ករណី​ផ្សេងៗ ដែល​ប្រមុខ​រាជរដ្ឋាភិបាល ដាក់ជូន​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​អនុវត្ត ។​

​ជា​ពិសេស​ពិនិត្យ​មើល​អាជ្ញា​ធរមាន​សមត្ថកិច្ច​មូលដ្ឋាន តើ​គាត់​កំពង់​ធ្វើ​អ្វី​ដែរ បានជា​បណ្តើត​បណ្តោយ អោយ​មាន​ល្បែង​សុីសង កើតមាន​ក្នុង​តំបន់​ដែល​គាត់​គ្រប់គ្រង​បាន​យ៉ាង​ដូច្នេះ​?​។​

​ពាក់ព័ន្ធ​នឹង​ការចុះផ្សាយ​ខាងលើ អង្គភាព​យើងខ្ញុំ គ្រាន់តែ​ជា​ព្រាប​នាំសារ ពី​ប្រជាពលរដ្ឋ ជូន​ថ្នាក់ដឹកនាំ និង​ការអភិវឌ្ឍន៍ របស់​ថ្នាក់​ដឹកនាំ​ឱ្យ​ប្រជាព​រដ្ឋ​បាន​ដឹង​តែប៉ុណ្ណោះ​។​ធ្វើ​ការផ្សាយ​ទៅតាម​វិជ្ជាជីវៈ​អ្នក​សារពត៌មាន គឺ​រិះគន់​ក្នុងន័យ​ស្ថាបនា មិន​មាន​ចេតនា​ញុះញង់​បំបែកបំបាក់​បុគ្គល​ស្ថាប័ន ឬ​អង្គភាព​ណាមួយ​ឡើយ​។​

​ជំវិញ​ការចុះផ្សាយ​ខាងលើ អង្គភាព​យើងខ្ញុំ​រង់ចាំ​ទទួល​ការបកស្រាយ បំភ្លឺ​ពី ស្ថាប័ន​ពាក់ព័ន្ធ រៀង​រាល់​ម៉ោង​ធ្វើការ តាម​ច្បាប់​ស្តីពី​របប​អ្នកសារព័ត៌មាន នៅ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល