ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

អ្នកធ្វើដំណើរ និង​ប្រជាពលរដ្ឋ សំណូមពរ​ដល់​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ពិនិត្យមើល​លោក​ប្រធាន​ផ្សារ​ជម្ពូ​វ័ន​យក​ផ្លូវ​ធ្វើ​អាជីវកម្ម​ផង​

អ្នកធ្វើដំណើរ និង​ប្រជាពលរដ្ឋ សំណូមពរ​ដល់​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ពិនិត្យមើល​លោក​ប្រធាន​ផ្សារ​ជម្ពូ​វ័ន​យក​ផ្លូវ​ធ្វើ​អាជីវកម្ម​ផង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ ប្រជាពលរដ្ឋ និង​អ្នកធ្វើដំណើរ​ឆ្លងកាត់​តាម​ផ្លូវជាតិ​លេខ​៤ ម្តុំ​ស្ពាន​អាកាស ផ្សារ​ជម្ពូ​វ័ន ដោយសារតែ​ទង្វើរ​របស់​លោក ប្រធាន​ផ្សារ​ជម្ពូ​វ័ន​យក​ផ្លូវ​សាធារណៈ​ធ្វើ​អាជីវកម្ម ពួក​គាត់​ធ្វើការ​សំណូមពរ​ដល់​លោក សក់ ច័ន្ទ​កញ្ញារិទ្ធ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជួយ​ពិនិត្យមើល​ផង​។​

​បើ​តាម​ការលើកឡើងរ​បស់​អ្នកធ្វើដំណើរ ក៏ដូចជា​ប្រជាពលរដ្ឋ​ថា ការ​យក​ផ្លូវ​សាធារណៈ​(​ផ្លូវជាតិ​លេខ​៤) ធ្វើ​អាជីវកម្ម​លក់ដូរ​នេះ​កើតមាន​ជា​យូរ​ខែ​ណាស់​មកហើយ បើទោះបីជា​មាន​ការ​រាយណ៍​ការ​ទៅ​ថ្នាក់លើក៏​ដោយ ក៏​គ្មាន​វិធានការ​ទប់ស្កាត់​ឬ​ក៏​ផ្អាក​សកម្មភាព​មិន​ឱ្យ​លក់ដូរ និង​ចត​ម៉ូតូ រថយន្ត បានដែរ​។​

​ប្រជាពលរដ្ឋ​បាន​បន្តទៀតថា បាន​ជា​អ្នកលក់ដូរ ខាង​មុខ​ផ្សារ​ជម្ពូ​វ័ន​បាន​សង្ស័យ​លោក​ប្រធាន​ផ្សារ យក​ផ្លូវ​សាធារណៈ​នេះ ជួល​ទៅ​អ្នកផ្សេង យកទៅ ធ្វើជា​កន្លែង​ផ្ញើ កង់ ម៉ូតូ និង​ឲ្យ​អាជីវករ​ដាក់​លក់ដូរ​យ៉ាង​អាណាធិបតេយ្យ​បណ្ដាលឲ្យ​មាន​ការកក​ស្ទះ​ពិបាក​ធ្វើ​ការធ្វើដំណើរ​ខ្លាំងណាស់​។​

​ប្រជាពលរដ្ឋ​បាន​បន្ថែមទៀតថា ជា​រៀងរាល់​យប់​ថ្ងៃ មហាជន​អ្នកធ្វើដំណើរ​ឆ្លងកាត់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ផ្សារ​ជម្ពូ​វ័ន ស្ថិតនៅ​សង្កាត់​ចោមចៅ ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជ ធានី​ភ្នំពេញ បាន​រិះគន់​ចំៗ​ថា អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ មិនគួរណា​បណ្ដែតបណ្ដោយ​ឲ្យ​លោក​ប្រធាន​ផ្សារ​ជម្ពូ​វ័ន យក​ផ្លូវ​សាធារណៈ​ធ្វើជា​កន្លែង​អាជីវកម្ម​ផ្ញើ កង់ ម៉ូតូ រថយន្ត ហ្នឹង​ឱ្យ​អាជីវករ​ដាក់​លក់ដូរ​ធ្វើឱ្យប៉ះពាល់​ដល់​ការធ្វើដំណើរ​របស់​មហា​ជន​ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​ដោយហេតុថា ធ្វើឱ្យ​ចរាចរណ៍​មាន​ការកកស្ទះ​តាម​ដងផ្លូវ​សារ​ធា​រណៈ ខណៈ​ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​មិន​អាច​កែសម្រួល​ឲ្យមាន​របៀបរៀបរយ​នឹងស​ណ្ដា​ប់​ធ្នាប់​នោះ​ទេ​។​មិន​ថា​ពេល​យប់​ឬ​ពេល​ថ្ងៃ កកស្ទះ​រាប់​ម៉ោង ផ្លូវជាតិ​លេខ​៤​នេះ ជា​ផ្លូវ​សម្រាប់​ទេសចរណ៍​បរទេស​ឆ្លងកាត់ និង​ថ្នាក់ដឹកនាំ​ឆ្លងកាត់ ទៅកាន់​ព្រលានយន្តហោះ និង​ធ្វើ​ដំណើរ​ទៅ​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ កោះកុង​ឬ​ខេត្ត ដែលមាន​តំបន់​ទេសចរណ៍​។​

​ជា​ចុងក្រោយ​ប្រជាពលរដ្ឋ និង​អ្នកធ្វើដំណើរ​ឆ្លងកាត់​ផ្សារ​ជម្ពូ​វ័ន​នេះ ធ្វើការ​សំណូមពរ​ដល់​លោក​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ជា​ពិសេស​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មេត្តា​ជួយ​ពិនិត្យ​មើល​ទង្វើរ​របស់​លោក​ប្រធាន​ផ្សារ​ជម្ពូ​វ័ន​ផង​ទាន​.!​បើ​បណ្តែតបណ្តោយ​តទៅ​ទៀត​ច្បាស់​ជា​កកស្ទះ​ចរាច​រណ៍​រាល់ថ្ងៃ​ជាក់​ជា​មិនខានឡើយ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល