ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ឯកឧត្ដម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ខែតុលា និង​លើក​ទិសដៅ​ការងារ​ខែវិច្ឆិកា ឆ្នាំ​២០២៤

ឯកឧត្ដម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ខែតុលា និង​លើក​ទិសដៅ​ការងារ​ខែវិច្ឆិកា ឆ្នាំ​២០២៤

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​រាជធានី​ភ្នំពេញ​៖ ឯកឧត្ដម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ខែតុលា និង​លើក​ទិសដៅ​ការងារ​ខែវិច្ឆិកា ឆ្នាំ​២០២៤ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ដោយ​មាន​វត្តមាន​ផ្ទាល់​ពី​សំណាក់ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាន​នាយកដ្ឋាន និង​ថ្នាក់​ដឹកនាំ​នៅ​ទីស្ដីការក្រសួង ដោយឡែក ឯកឧត្តម លោកជំទាវ ទីប្រឹក្សា​ក្រសួង លោក លោកស្រី ប្រធាន​មន្ទីរ ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ដ្រីរាជការ​នៃ​មន្ទី​ររ​អភិវឌ្ឍន៍ជនបទ​ទាំង ២៥ រាជធានី​-​ខេត្ត អញ្ជើញ​ចូលរួម​តាមរយៈ​ប្រព័ន្ធ​បញ្ជូន​រូបភាព និង​សំឡេង (Zoom Meeting) ៨៧៤​រូប នា​ព្រឹក​ថ្ងៃ​ចន្ទ ១១​រោច ខែ​អស្សុជ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២៤ ស្ថិត​នៅ​ទីស្ដីការក្រសួង​អភិវឌ្ឍន៍ជនបទ ។​

​យោងតាម​របាយការណ៍​លទ្ធផល​ការងារ​ដោយ ឯកឧត្តម បាន បូ​រ័ត្ន អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​ឱ្យឃើញ​អំពី​លទ្ធផល​សម្រេច​បាន​នៅក្នុង​ខែតុលា និង​លទ្ធផល​ជា​រួម​ក្នុង​រយៈពេល​១០​ខែ ក្នុង​ឆ្នាំ​២០២៤ រួមមាន កម្ម​វិធី​ទី​១៖ ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​គមនាគមន៍ សម្រេច​បាន​វឌ្ឍនភាព​សម្រាប់​ខែតុលា ៩,៣៣% និង វឌ្ឍនភាព​ជារួម​សម្រេចបាន ៩៣,៣០% ធៀប​នឹង​ផែនការ​ប្រចាំឆ្នាំ​, កម្ម​វិធី​ទី​២៖ ការកែលម្អ​លក្ខខណ្ឌ​នៃ​ការរស់នៅ​របស់​សហគម​ន៍​ជនបទ សម្រេច​បាន​វឌ្ឍនភាព​សម្រាប់​ខែតុលា ៧,៦៣% និង​វឌ្ឍនភាព​ជារួម​សម្រេចបាន ៨៥,៨៥% ធៀប​នឹង​ផែនការ​ប្រចាំឆ្នាំ​, កម្ម​វិធី​ទី​៣៖ ការធ្វើ​ពិពិធ​កម្ម​សកម្មភាព​សេដ្ឋកិច្ច សម្រេច​បាន​វឌ្ឍនភាព​សម្រាប់​ខែតុលា ៥,៤២% និង​វឌ្ឍនភាព​ជារួម​សម្រេចបាន ៨១,៩៩% ធៀប​នឹង​ផែនការ​ប្រចាំឆ្នាំ និង កម្ម​វិធី​ទី​៤៖ ការពង្រឹង​សេវា​គាំទ្រ​រដ្ឋបាល និង​កិច្ចការ​ទូទៅ សម្រេច​បាន​វឌ្ឍនភាព​សម្រាប់​ខែតុលា ៦,៦៦% និង​វឌ្ឍនភាព​ជារួម​សម្រេចបាន ៨៣,១៦% ធៀប​នឹង​ផែនការ​ប្រចាំឆ្នាំ​។​

​បន្ទាប់ពី​បាន​ស្ដាប់​របាយការណ៍ និង​ទិសដៅ​ការងារ​បន្ដ​រួចមក ឯកឧត្តម ឆាយ ឫទ្ធិ​សែន បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​ក្រសួង​សម្រេចបាន និង​បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ និង​មន្ដ្រីរាជការ​គ្រប់​លំដាប់ថ្នាក់ ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ក្នុង​ការបំពេញ​ភារកិច្ច​យ៉ាង​សកម្ម​ដើម្បី​ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឱ្យ​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​មហាបវ​រធិប​តី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ លើសពីនេះ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ផ្តល់​អនុសាសន៍​មួយចំនួនទៀត​សម្រាប់​យក​ទៅ​អនុវត្ត​ឱ្យ​សម្រេច​តាម​ផែនការ​គ្រោងទុក ដោយ​អនុវត្ត​តាម​អភិក្រម រួម​គ្នា​គិត រួម​គ្នា​អនុវត្ត និង​រួម​គ្នា​ទទួលខុសត្រូវ ដើម្បី​ប្រយោជន៍​ជាតិ និង​ប្រជាជន​ក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ​សន្តិភាព​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល