ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ទោះ​មាន​បទបញ្ជា​យ៉ាងណាក៏ដោយ ក៏​ល្បែង​មាន់​ជល់​អន​ឡា​ញ និង​ឆ្នោត​ឡូតូ នៅតែ​រីកសាយ​ពាសពេញ​ក្នុង​ទឹកដី​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈ​អាជ្ញាធរ​រក្សា​ភាព​ស្ងៀមស្ងាត់​

ទោះ​មាន​បទបញ្ជា​យ៉ាងណាក៏ដោយ ក៏​ល្បែង​មាន់​ជល់​អន​ឡា​ញ និង​ឆ្នោត​ឡូតូ នៅតែ​រីកសាយ​ពាសពេញ​ក្នុង​ទឹកដី​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈ​អាជ្ញាធរ​រក្សា​ភាព​ស្ងៀមស្ងាត់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ពោធិ៍​សែន​ជ័យ​៖ ប្រភព​ពី​ប្រជាពលរដ្ឋ​ឲ្យដឹងថា ល្បែង​មាន់​ជ​ល់អន​ឡាញ​និង​ឆ្នោត​ឡូតូ នៅតែ​រីកសាយ​ពាសពេញ​ក្នុង​ទឹកដី​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទោះបី​មាន​ការ​រឹតបណ្តឹង​ពី​ប្រមុខ​រាជរដ្ឋាភិបាល​យ៉ាងណាក្តី​។

ជាក់ស្តែង​នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២៤ ក្រុម​អ្នកសារព័ត៌មាន​បាន​ចុះ​ទៅ​ទីតាំង​បើក​លេង​ល្បែង​ទាំងអស់នោះ​រួមមាន​៖
១.​នៅក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ១ មាន​ចំនួន ៥​ទីតាំង​
២.​នៅក្នុង​ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោមចៅ​១ មាន​១​ទីតាំង​
៣.​នៅក្នុង​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង មាន​១​ទីតាំង​
៤.​នៅក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ​២ មាន​ចំនួន​២​ទីតាំង​។ ឃើញថា​កំពុងតែ​មាន​សកម្មភាព​ក្រុម​ញៀន​ល្បែង​ចេញចូល លេង​យ៉ាង​អាណាធិប្បតេយ្យ ប៉ុន្តែ​ហាក់ដូចជា​ទទួលបាន​នូវ​ការរក្សា​ភាព​ស្ងៀម​ស្អាត់​ពី​កម្លាំង​អាជ្ញាធរ​មានស​ម​ត្ថ​កិច្ច​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ប្រភព​ដដែល​បន្តថា មូលហេតុ​នៃ​ការ​មិន​ហ៊ាន​បង្ក្រាប​នេះ​ដោយសារ​កន្លែង​បើក​ល្បែង​នេះ​សង្ស័យ មាន​ខ្នងបង្អែក​គ្រា​ក់ៗ​ប្រគល់​ស្មា​ឲ្យ​ផ្អែក​ពីក្រោយ និង​អាច​ថា​មាន​ការ​ត្រូវ​រូ​វ​គ្នា​ផងដែរ ទើប​គ្មាន​អ្នក​ណា​ហ៊ាន​បង្ក្រាប​នោះឡើយ ក្នុង​ដែន​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ទាំងនេះ​ជា​ការលើកឡើង​របស់​ប្រជា​ពលរដ្ឋ​តែ​ប៉ុណ្ណោះ ដោយឡែក​អង្គភាព​សារព័ត៌មាន​យើង​មិនទាន់​បាន​សុំ​ការបកស្រាយ​បំភ្លឺ​ពី​លោក​វរសេនីយ៍ឯក ម៉ន វុធី អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ពាក់ព័ន្ធ​និង​ល្បែង​មាន់​ជ​ល់អន​ឡាញ និង​ឆ្នោត​ឡូតូ ជាច្រើន​ទីតាំង​ខាងលើនេះ​នៅឡើយ​ទេ រហូតមកដល់​ម៉ោង​ចេញ​នេះ​នេះ​។​

​ទោះជា​យ៉ាងនេះក្តី​ប្រជាពលរដ្ឋ​ក្នុងខណ្ឌ​ពោធិ៍​សែន​ជ័យ​​សង្ឃឹមថា​អាជ្ញាធរ​ខណ្ឌ ជាពិសេស​ឯកឩត្តម ជួន ណា​រិន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ នឹងមាន​ចំណាត់ការ​ពាក់ព័ន្ធ​ល្បែងស៊ីសង​ខុសច្បាប់​ទាំង​នេះ​ឲ្យមាន​ប្រសិទ្ធិភាព ផ្តល់​ភាព​កក់ក្តៅ​ជូន​ពលរដ្ឋ​។​

​គួរ​រំលេច​ថា​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់ ជំរុញ​ឲ្យមាន​ការបង្ក្រា​ប​នូវ​ល្បែងស៊ីសង​ខុសច្បាប់ និង​គ្រឿងញៀន​នៅតាម​មូលដ្ឋាន ដើម្បី​ជំរុញ​ដល់​ការអនុវត្តឲ្យ​បានជោ​គ​ជ័យ​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​ក្នុងនោះ​ការកើតមាន​នូវ​ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​មូលស្ថាន បង្កើតឲ្យមាន​អំពើ​ជួញដូរ​មនុស្ស ហិង្សា​ក្នុង​គ្រួសារ អំពើចោរកម្ម គ្រឿងញៀន បង្ក​ភាពអសន្តិសុខ​ក្នុង​មូលដ្ឋាន និង​ប្រទេសជាតិ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល