ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​! - រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២១ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត
0

លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ បណ្តាញ​សង្គម និង​ប្រព័ន្ឋ​គ្រប់គ្រង​សមាជិក​សមាគម ក្នុង​សម្ពន្ឋ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ឋ​

លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ បណ្តាញ​សង្គម និង​ប្រព័ន្ឋ​គ្រប់គ្រង​សមាជិក​សមាគម ក្នុង​សម្ពន្ឋ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ឋ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ ៖ លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ ប្រធាន​សម្ពន្ឋ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ឋ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ បណ្តាញ​សង្គម​សម្ពន្ឋ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ឋ និង​ប្រព័ន្ឋ​គ្រប់គ្រង​សមាជិក​សមាគម ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ឋ ដែល​មាន​ការចួលរួម​ពី ប្រធាន​សមាគម ចំនួន ២៦ សមាគម និង​សមាជិក សមាជិកា ប្រមាណ​ជា​ជាង​១០០​នាក់ ដែល​ប្រព្រឹត្ដិទៅ​នៅ​ភោជនីយដ្ឋាន The Ming Palace នា​រសៀល​ថ្ងៃ​ពុធ ១៣​រោច ខែ​អស្សុជ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៧៨ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​៣០ ខែតុលា ឆ្នាំ​២០២៤​។​

​ថ្លែង​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ ប្រធាន​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ឋ​បាន​លើកឡើង​ថា​៖ ការរៀបចំ​នូវ​ព្រឹត្តិការណ៏​នេះ​ឡើង​គឺ​គោលបំណង ៣ ធំៗ ហើយ​ក៏​ចង់​បាន​ជា​វេទិកា​ដើម្បី​យើង​អាច​ពិភាក្សា និង​រក​ធាតុ​ចូល​សំខាន់ៗ ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។

​គោលបំណង​ទី​១ ការបង្កើត​និង​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ ការ​នូវ​បណ្តាញ​សង្គម​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​ក្នុងនោះ យើង​ក៏​បាន​សម្រេច​បង្កើត​ថ្មី និង​ប្តូរ​បណ្តាញ​សង្គម​របស់ កម្ពុជា​ប្រឆាំង​កូវី​ដ​១៩ ដើម្បី​បន្ត​សកម្មភាព​មនុស្សធម៌ របស់​យើង​តែ​ក្នុង​រូបភាព​ថ្មី​គឺ សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដូចជា​គេហទំព័រ​ផ្លូវការ (Website) ,Cool App Group , Facebook Page, Telegram Channel & Group និង Tik Tok ព្រម​ទាំង​ការផ្តល់​នូវ​ប្រព័ន្ឋ​គ្រប់គ្រងស​មាជិក​សមាគម ក្នុង​សម្ពន្ឋ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ឋ ដែល​អាច​ជួយ​ដល់​សមាគម​មាន​ប្រព័ន្ឋ​គ្រប់គ្រងស​មាជិក​មួយ ដែល​អាច​ជួយ​ក្នុង​ការគ្រប់គ្រង និង​ផ្តល់​ផលប្រយោជន៏​ដល់​សមា​ជិក​កាន់តែ​ប្រសើរ​។​

​គោលបំណង​ទី​២ របស់​យើង​នា​ពិធី​នេះ​គឺ ការផ្តល់​ប្រព័ន្ធ​គ្រប់គ្រង​សមាជិក​ដល់​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំង​អស់​។

​អ្វី​ដែល​ខ្ញុំ​គិត​ថា​សំខាន់ គឺ​យើង​សង្ឃឹមថា ប្រព័ន្ធ​គ្រប់គ្រង​សមាជិក​នេះ នឹង​ជួយ​ដល់​សមាគម​មាន​ប្រព័ន្ធ​គ្រប់គ្រង​សមាជិក​មួយ​ដែល​អាច​ជួយ​ដល់​ការគ្រប់គ្រង និង​ផ្តល់​ផលប្រយោជន៍​ដល់​សមាជិក​កាន់តែ​ប្រសើរ​។ ទន្ទឹម​គ្នា​នេះ​ដែរ យើង​ក៏​សង្ឃឹមថា ប្រព័ន្ធ​នេះ​នឹង​កាត់បន្ថយ​ការងារ​រដ្ឋបាល​បែប​ក្រដាស់ មក​ជា​ប្រព័ន្ធ​បច្ចេកវិទ្យា តាម​ទូរស័ព្ទ​ទាន់សម័យ ដែល​បង្ហាញ​ថា សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​កម្ពុជា​ពិតជា​ទំនើប​ទាន់​សម័យកាល​បច្ចេក វិទ្យា ដែល​ស្រប​នឹង​គោលនយោបាយ​បញ្ច​កោណ របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បន្ថែម​មុំ​មួយទៀត​គឺ Digital ។

​បន្ថែម​លើ​នេះ​ទៀត ដោយ​គណៈកម្មាធិការ​សម្របសម្រួល ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដឹកនាំ​ដោយ ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​ឧស្សាហ៍កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ជា​ប្រធាន បាន និង​កំពុង​ត្រៀម​ជម្រុញ​ការចុះឈ្មោះ អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ទៅក្នុង​ប្រព័ន្ធ​របស់​រាជរដ្ឋាភិបាល សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​វាយតម្លៃ និង​សម្រេច​ថា នេះ​ជា​ពេលវេលា​ល្អ ដែល​សមាគម​នីមួយៗ​អាច​ជម្រុញ​ការចុះ​ឈ្មោះ​ទៅ​ក្នុង ប្រព័ន្ធគ្រប់គ្រង​សមាជិក​របស់​សមាគម ជាមួយ​ការចុះ​ឈ្មោះ​របស់​រាជរដ្ឋាភិបាល ព្រោះ​រាជរដ្ឋាភិបាល​នឹង​ជម្រុញ​ឲ្យមាន​ចលនា ប្រមូលផ្តុំ​ដើម្បី​ចុះ​ឈ្មោះ​នេះ តែបើ​សមាគម​យើង​មាន​ប្រព័ន្ធ​ខ្លួនឯង គឺ​យើង​អាច​កៀគរ​ការចុះឈ្មោះ​សមាជិក​ក្នុង​ពេល​ជាមួយគ្នា ឬ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​យើង ហើយ​បន្ត​បញ្ជូន​ចូលក្នុង​ប្រព័ន្ធ​របស់​រាជរដ្ឋាភិបាល​។ ធ្វើបែបនេះ យើង​នឹង​កាត់បន្ថយ​ការធ្វើការ​ដោយ ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​របស់​រាជរដ្ឋាភិបាល​ហើយ តែ​សមាគម​មិន​មាន​ទិន្នន័យ ឬ​ប្រព័ន្ធ​គ្រប់គ្រង​សមាជិក​នៅក្នុង​ដៃ​ផ្ទាល់​។​

​គោលបំណង​ទី​៣ សំដៅ​ដល់​ការប្រមូលផ្តុំ​គំនិត និង​ធាតុ​ចូល ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជា​សមាជិក​ក្នុង​សមាគម​។ ឆ្លង​តាម​ការ​ស្ទាបស្ទង់ និង​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ សមាគម​ផ្សេងៗ​នា​ពេលកន្លងមក យើង​កំណត់​បញ្ហា​រួម​របស់​យើង​គឺ​កង្វះ​ធនធាន ដែល​អាច​ជា​ធនធាន​បណ្តាញ ធនធាន​ចំណេះដឹង ធនធាន​ហិរញ្ញវត្ថុ ធនធាន​បច្ចេកវិទ្យា​និង​ធនធានមនុស្ស​។ ការ​កង្វះ​ធនធាន​នាំឲ្យ​យើង​ផ្តល់​សេវា​ដល់​សមាជិកសមាគ​ម​មិន​បាន​ដិតដល់ ដែល​ពាក្យ​បច្ចេកទេស​អាច​ថា​មក​ពី​មិន​មាន Economy of Scale ក្នុង​ការផ្តល់​សេវា​។ ចំណុច​នេះ​ទាមទារ​ឲ្យ​យើង​ត្រូវ​បង្កើន​យន្តការ​កណ្តាល ដើម្បី​ជួយ​ដល់​យន្តការ​បណ្តា សមាគម​នីមួយៗ និង​ចូលរួម​ជា ការបណ្តុះបណ្តាល ចំណេះដឹង និង​ជំនាញ តាមរយៈ​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ Skill Development Fund (SDF) ការបណ្តុះបណ្តាល និង​ប្រឹក្សា​យោបល់​ជីវភាព (​អាជីវកម្ម ឬ មុខរ​បរប ហិរញ្ញវត្ថុ សុខភាព និង​ក្រុមគ្រួសារ​) តាមរយៈ Khmer Enterprise & Business Development Center & IDI កា​ទ្រទ្រង់​សេវា​ព័ត៌មាន តាមរយៈ​សមាគម​សារព័ត៌មាន ការប្រឹក្សា​យោបល់​ផ្នែក​ច្បាប់ តាមរយៈ​ក្រុម​ហ៊ុម​មេធាវី KHS & Partners និង​ផ្តល់​ធាតុ​ចូល ដើម្បី​ដំណោះស្រាយ ជា​កម្រិត​គោល​នយោបាយ ។​

​គូសបញ្ជាក់​ផងដែរ​ថា សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ឋ ហៅ​កាត់​ថា (​ស​សក​) នឹង​ផ្តល់​លទ្ឋភាព​អោយ​ប្រជាពលរដ្ឋ​ដែល​ជា​រូបវ័ន្ត​បុគ្គល មាន​វ័យ​ចាប់ពី​១៨​ឆ្នាំ​ឡើង ឬ​នីតិបុគ្គល​ស្រប​ច្បាប់​នានា មាន​សិទ្ឋិ​ស្នើសុំ​ចូល​ជា​សមាជិក​របស់​”​ស​សក​”​។ ការចូលរួម​តាម​ការស្ម័គ្រចិត្ត និង​ការសម្រេច​របស់​គណៈកម្មកា​រ​វាយ​តម្លៃ​របស់​”​ស​សក​”​។ សមាជិកភាព​គោលដៅ​របស់ ស​សក រួមមាន សមាគម​សម្ពន្ឋ សហព័ន្ឋ បណ្តាញ មជ្ឍមណ្ឌល ក្រុមហ៊ុន ស្ថាប័ន ដែល​ជា​នីតិបុគ្គល​ស្របច្បាប់ គ្របដណ្តប់​វិស័យ​ដែល​មាន​ប្រភេទ​អាជីវកម្ម មុខរបរ និង​ការងារ​អាទិភាព ដូច​បាន​កំណត់​ក្នុង​បញ្ជី​របស់​យុទ្ឋសាស្ត្រ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​ន៏ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ឋ ឆ្នាំ​២០២៣ ដល់ ឆ្នាំ​២០២៨ និង​បន្ថែម​ផ្សេង​ទៀត​របស់ ស​សក ដូចជា​៖ សេវាកម្ម​លក់ដុំ លក់រាយ និង​ជួសជុល សេវាកម្ម​ស្នាក់នៅ និង​អាហារ សិប្បកម្ម កសិកម្ម សេវាកម្ម​សំណង់ សេវាកម្ម​ភេសជ្ជៈ កម្សាន្ត និង​ម៉ាស្សា សេវាកម្ម​កែ​សម្ផស្ស សាឡ​ន និង​ជាងកាត់សក់ សេវាកម្ម​ដឹកជញ្ជូន ម៉ូតូឌុប ម៉ូតូ​កង់​បី អ្នក​រត់​ម៉ូតូ​ដឹកទំនិញ និង​អ្នក​រត់​តាក់​សីក សេវាកម្ម​លក់​តាម​ផ្សារ សេវាកម្ម​សិល្បៈ សេវាកម្ម​កីឡា សេវាកម្ម​សារព័ត៌មាន សេវាកម្ម​ចល័ត​តាម​ដងផ្លូវ សេវាកម្ម​តាម​ពិធី សេវាកម្ម​ជំនាញ ដូចជា​បុគ្គល​ស្វ័យ​និយោជន៍ ផ្តល់​សេវា​បច្ចេកវិទ្យា មគ្គុ​ទេស​ទេសចរណ៍ ជាដើម​។​

​ក្រោយពី​បញ្ចប់​ពិធី​ប្រកាស​ជា​ផ្លូវ គណៈអធិបតី និង​បណ្ដា​សមាគម​ចូលរួម​ថតរូប​អនុស្សាវរីយ៍ និង​ទទួលទាន​អាហារ​សាមគ្គី​រួម​គ្នា​ប្រកបដោយ​ភាតរភាព​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល