ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ពលរដ្ឋ​មកពី​ទីជិត​ទី​ឆ្ងាយ ប្រមាណ​ជាង​១​ម៉ឺន​នាក់ បាន​មក​មើល​ការ​ប្រណាំងទូក ប្រណាំង​កាណូត និង​ប្រគុំ​តន្ត្រី ដែល​រៀបចំ​ដោយ​រដ្ឋបាល​ស្រុក​កំពង់លែង ក្នុងឱកាស​អបអរសាទ​រ ក្នុង​ពិធី​បុណ្យ​អុំទូក អក​អំបុក បណ្ដែតប្រទីប​សំពះ​ព្រះ​ខែ ឆ្នាំ​២០២៤

ពលរដ្ឋ​មកពី​ទីជិត​ទី​ឆ្ងាយ ប្រមាណ​ជាង​១​ម៉ឺន​នាក់ បាន​មក​មើល​ការ​ប្រណាំងទូក ប្រណាំង​កាណូត និង​ប្រគុំ​តន្ត្រី ដែល​រៀបចំ​ដោយ​រដ្ឋបាល​ស្រុក​កំពង់លែង ក្នុងឱកាស​អបអរសាទ​រ ក្នុង​ពិធី​បុណ្យ​អុំទូក អក​អំបុក បណ្ដែតប្រទីប​សំពះ​ព្រះ​ខែ ឆ្នាំ​២០២៤

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កំពង់ឆ្នាំង ៖​ប្រជាពលរដ្ឋ​អញ្ជើញ​មកពី​ទី​ជិត​ទី​ឆ្ងាយ ប្រមាណ ជាង​១​ម៉ឺន​នាក់ បាន​មក​មើល​ការប្រគុំ​តន្ត្រី និង​ប្រណាំងទូក ប្រណាំង​កាណូត ដែល​រៀបចំ​ដោយ រដ្ឋបាល​ស្រុក​កំពង់លែង ការ​ប្រណាំងទូក​នេះ បាន​ធ្វើឡើង នា​រសៀល​ថ្ងៃ​ទី​២៩ ខែ តុលា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព ឯកឧត្តម ឡុច វណ្ណា​រ៉ា សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង ។​

​លោក យ៉ែម លក្ខិណា អភិបាលស្រុក​កំពង់​លែង បានឲ្យដឹងថា ការ​ប្រណាំងទូក​នេះ រៀបចំ​ធ្វើឡើង ដើម្បី​បង្ក​បរិយាកាស​សប្បាយរីករាយ​ជូន​ប្រជាពលរដ្ឋ និង​ដើម្បី​ចូលរួ​អបអរសាទរ ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ ព្រះ​ខែ ដែលជា​ពិធី​បុណ្យ​ប្រពៃណី​ជាតិខ្មែរ ក្នុង​គោលបំណង​ចូលរួម​ថែរក្សា​ទំនៀមទម្លាប់ វប្បធម៌​ប្រពៃណី​ជាតិ ដែល​មាន​តាំងពី​យូរលង់​ណាស់​មកហើយ សំដៅ​ធ្វើឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ចូលរួ​ម​យល់ដឹង​ពី​ពិធីបុណ្យ​ជាតិ ដែល​ដូនតា​រប ស់ យើង​បាន​បន្សល់​ទុក​ឲ្យ និង​ថែរក្សា​បាន​គង់វង្ស​ទៀតផង​។

​គួរបញ្ជាក់​ផងដែរ​ថា​រដ្ឋបាល​ស្រុក​កំពង់​លែង​បាន​រៀបចំ​ពិធី​សប្បាយ​សប្បាយ​ជាច្រើន​ដែល​មាន​រយៈពេល ៦​ថ្ងៃ ចាប់ តាំងពី​ថ្ងៃ​ទី​២៤ រហូតមក​ដល់​នឹង​ថ្ងៃ​ទី​២៩ ខែតុលា នេះ​ផង​ដែរ គួរ​រំលេច​ផងដែរ​ថា​ការ​ប្រារព្ធ​ពិធី​នេះ រដ្ឋបាល​ស្រុក​ក្រោម​ការដឹកនាំ​របស់​លោក​អភិបាលស្រុក​កំពង់លែង លោក​យ៉ែម លក្ខិណា គឺ​បាន​ប្រារព្ធ​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំងពី​លោក​អភិបាល​មកកាន់​ជា​អភិបាលស្រុក​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល