ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

​ឯកឧត្ដម​បណ្ឌិត ជា ដែន អញ្ជើញ​ចូលរួម​ពិធី​ប្រកាស​ជា​ផ្លូវការ បណ្តាញ​សង្គម និង​ប្រព័ន្ធ​គ្រប់គ្រង​សមាជិកសមាគម ក្នុង​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ

​ឯកឧត្ដម​បណ្ឌិត ជា ដែន អញ្ជើញ​ចូលរួម​ពិធី​ប្រកាស​ជា​ផ្លូវការ បណ្តាញ​សង្គម និង​ប្រព័ន្ធ​គ្រប់គ្រង​សមាជិកសមាគម ក្នុង​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ​៖ ឯក​ឧត្ដ​បណ្ឌិត ជា ដែន ប្រធាន​ក្រុមប្រឹក្សា សមាគម​ទីផ្សារ​កម្ពុជា បាន​អញ្ជើញ​ចូលរួម ពិធី​ប្រកាស​ជា​ផ្លូវការ បណ្តាញ​សង្គម​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ប្រព័ន្ធ​គ្រប់គ្រង​សមាជិកសមាគម​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក្រោម​អធិបតីភាព លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ ប្រធាន​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​មាន​ការចូលរួម​ពី ប្រធាន​សមាគម ចំនួន ២៦ សមាគម និង​សមាជិក សមាជិកា ប្រមាណ​ជាង ១០០​នាក់ ដែល​ប្រព្រឹត្ដទៅ​នៅ​ភោជនីយដ្ឋាន The Ming Palace នា​រសៀល​ថ្ងៃ​ពុធ ១៣​រោច ខែ​អស្សុជ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​៣០ ខែតុលា ឆ្នាំ​២០២៤​។​

​ជា​មតិ​ចំណាប់អារម្មណ៍ ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ បណ្តាញ​សង្គម​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ប្រព័ន្ធ​គ្រប់គ្រង​សមាជិកសមាគម​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឯកឧត្ដម​បណ្ឌិត ជា ដែន បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ ប្រធាន​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​បាន​ខិតខំ​រៀបចំ​នូវ​ព្រឹត្តិការណ៏​នេះ​ឡើង ក្នុងទិសដៅ​គាំទ្រ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សំដៅលើ​ការចូលរួមចំណែក​កៀរគរ​សមាគម​នានា ដើម្បី​ចុះ​ឈ្មោះ សមាជិក សមាជិកា និង​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​សមាជិក ដែល​ស្រប​តាម​គោលការណ៍​អភិវឌ្ឍន៍​របស់​ថ្នាក់ជាតិ និង​ជា​ពិសេស លើ​ការចូលរួម​បណ្ដុះបណ្ដាល​ចំណេះដឹង ជំនាញ និង​ការផ្សព្វផ្សាយ​ព័ត៌មាន​លើ​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​

​ឯកឧត្ដម​បណ្ឌិត​បាន​បន្ដទៀតថា ការបង្កើត​បណ្ដាញ​សង្គម​ជា​ផ្លូវការ​នា​ពេល​នេះ ជា​ការចូលរួម​បង្ហាញ​នូវ​សកម្មភាព​អាជីវកម្ម របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​លក់ដូរ តាម​ផ្ទះ តាម​ផ្សារ តាមផ្លូវ និង​បណ្ដា​អាជីវកម្ម​នានា ទៅ​កាន់​ទីផ្សារ ជា​ការបង្ក​ឱ្យ​មាន​ភាព​ទទួលបាន​នូវ​ដំណឹង និង​មាន​ទី​ផ្សារលើ​ទិន្នផល ដែល​អ្នក​ក្រៅ​ប្រព័ន្ធ​ប្រមូលបាន តាម​រដូវ​កាល និង​តាម​ការផលិត​។ បណ្ដាញ​សង្គម​ដែល​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​លើកយក​មក​អនុវត្ដ​នាពេលនេះ ដែល​មាន​ដូចជា​(Website) ,Cool App Group , Facebook Page, Telegram Channel & Group និង Tik Tok គឺ​ពិតជា​ដើរតួរ​យ៉ាង​សំខាន់​លើ​ការផ្សព្វផ្សាយ​ដើម្បី​ជម្រុញ​ឱ្យ​មាន​ការចាប់អារម្មណ៍​បាន​លឿន រហ័ស ដល់​ភាគី​ដែលមាន​ចំណាប់​អារម្មណ៍​ប្រើប្រាស់ ឬ ចែកចាយ​បន្ដ​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល