ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ឯកឧត្តម​បណ្ឌិត ជា ដែន ប្រធានស្តីទី​សមាគម​សម្ព័ន្ធ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​កម្ពុជា (CCADA) បាន​មាន​សទ្ធា​ជ្រះថ្លា​បាន​ចូល​រូ​ម​ជា​បច្ច័យ​ចំនួន ២០ ម៉ឺន​រៀល សម្រាប់​បុណ្យ​អង្គ​កឋិនទាន​មហា​សាមគ្គី ដង្ហែ​ទៅ​វត្ត​សុក្ខ​គិរី​សោភ័ណ្ឌ (​ហៅ​វត្ត​កប់​ស្រូវ​)

ឯកឧត្តម​បណ្ឌិត  ជា ដែន ប្រធានស្តីទី​សមាគម​សម្ព័ន្ធ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​កម្ពុជា (CCADA) បាន​មាន​សទ្ធា​ជ្រះថ្លា​បាន​ចូល​រូ​ម​ជា​បច្ច័យ​ចំនួន ២០ ម៉ឺន​រៀល សម្រាប់​បុណ្យ​អង្គ​កឋិនទាន​មហា​សាមគ្គី ដង្ហែ​ទៅ​វត្ត​សុក្ខ​គិរី​សោភ័ណ្ឌ (​ហៅ​វត្ត​កប់​ស្រូវ​)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​រាជធានី​ភ្នំពេញ​៖ ឧបាសិកា ឌឹ​ម យ៉ាំ ព្រមទាំង​បុត្រ និង​ចៅៗ​កប់​ស្រូវ​ធំ រួមទាំង​លោក​បណ្ឌិត ឃីម រដ្ឋា និង​លោកស្រី សេង ច្រឹប និង​កូនចៅ ព្រមទាំង​ពុទ្ធបរិស័ទ​រាជធានី​ខេត្ត​ជិត​ឆ្ងាយ រួម​ជាមួយ​ពុទ្ធបរិស័ទ ចំណុះជើងវត្ត សុក្ខ​គិរី​សោភ័ណ្ឌ​ ​(​ហៅ​វត្ត​កប់​ស្រូវ​) បាន​មូលមតិ​គ្នា​ជា ឯកច្ឆ័ន្ធ​ផ្តើមធ្វើ បុណ្យ​កឋិនទាន​សាមគ្គី មួយ​ដង្ហែរ ទៅ​វេរ​ប្រគេន ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា អស់​ត្រីមាស​អស់​រយៈពេល ៣​ខែ​កន្លងមក​ក្នុង​ពទ្ធសីមា វត្ត សុក្ខ​គិរី​សោភ័ណ្ឌ (​ហៅ​វត្ត​កប់​ស្រូវ​) ស្ថិតនៅ ក្នុងភូមិ​កប់​ស្រូវ​តូច ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ក្រុងភ្នំពេញ ដើម្បី​ប្រមូល បច្ច័យ​យកមក កសាង​សមិទ្ធផល​នានា ក្នុង​ទីធ្លា​អារាម​វត្ត ។​

​ឯក​បណ្ឌិត​ឧត្តម ជា ដែន មាន​សទ្ធា​ជ្រះថ្លា​បាន​ចូល​រូ​ម​ជា​បច្ច័យ​ចំនួន ២០ ម៉ឺន​រៀល សម្រាប់​បុណ្យ​អង្គ​កឋិនទាន​សាមគ្គី​នេះ​ផង​ដែល ដោយ​ឯកឧត្តម​យល់ឃើញថា បុណ្យ​កឋិនទាន ជា​ទាន​មួយ​ដែល​ប្លែក​ពី​ទាន​ដ៏​ទៃៗ​ទៀត ព្រោះ​បាន​ផល​ដល់​ទាយក​ជា​ម្ចាស់​ទាន​ផង និង​ភិក្ខុសង្ឃ​ដែល​ទទួល​ក្រាល​គ្រង​ផង និង ប្លែក​ដោយ​កាល​មាន​តែត្រឹម​២៩​ថ្ងៃ​តែ​ប៉ុណ្ណោះ ហើយ​វត្ត​មួយ​ទទួល​បាន​តែ​ម្តង​ក្នុង​មួយ​ឆ្នាំ​។ ប្លែក​ដោយ​អានិសង្ស អ្នក​ប្រគេន ក៍​បាន​អានិសង្ស និង​អ្នក​ទទួល​ក្រាល​គ្រង អនុមោទនា​ក៍​បាន​អានិសង្ស ប្លែក​ដោយ​អំពើ​គឺ​បុគ្គល​ដែល​ធ្វើ​តាម​ព្រះ​វិន័យ​ប្រកបដោយ​ធម៌​ត្រឹមត្រូវ ប្លែក​ដោយ​វត្ថុ គឺ​វត្ថុ​សំរាប់ កឋិន​មាន​បី​គឺ ស្បង់ ចីវរ សង្ឃា​ដី ក្រៅពី​នោះ​គី​ជា អត្ថ​បរិក្ខារ កឋិន​។

​លោក​បណ្ឌិត ឃីម រដ្ឋា បានបង្ហាញ​អារម្មណ៍​ជ្រះថ្លា ដោយសារ​មាន​ការជួបជុំ​ពី​ប្រជា​ពុទ្ធបរិស័ទ​និង​បងប្អូន​មកពី​ទី​ជិត​ឆ្ងាយ ហើយ​ការជួបជុំ​នេះដែរ អាច​ប្រព្រឹត្ត​ទៅ​ក៏​អាស្រ័យ​ដោយ​កត្តា​ប្រទេសជាតិ មាន​សុខសន្តិភាព​ពេញលេញ មាន​ស្ថេរភាព នយោបាយ និង​ការអភិវឌ្ឍន៍​រីកចំរើន​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​មហា​សេនា​តេជោ ហ៊ុន សែន និង​សម្ដេច​គតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជាពិសេស​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ធ្វើអោយ​កម្ពុជា​មាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ​។

​សូមបញ្ជាក់​ថា​កម្មវិធី​បុណ្យ​អង្គ​កឋិនទាន​សាមគ្គី​នេះ និង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ សៅរ៍ ២ រោច ខែ អ​ស្សុច ឆ្នាំ រោង ឆ​ស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ​២០២៤ នៅក្នុង​ពុទ្ធ​សីមា វត្ត សុក្ខ​គិរី​សោភ័ណ្ឌ (​ហៅ​វត្ត​កប់​ស្រូវ​) ស្ថិតនៅ ក្នុងភូមិ​កប់​ស្រូវ​តូច ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ក្រុងភ្នំពេញ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល