ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ឯកឧត្តម ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ឧបត្ថម្ភ​ដល់​គ្រួសារ​រងគ្រោះ​ដោយ​អគ្គីភ័យ ឆាប់ឆេះ​ផ្ទះ​អស់​ទាំងស្រុង ក្នុង​ស្រុក​ជល​គី​រី​

ឯកឧត្តម ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ឧបត្ថម្ភ​ដល់​គ្រួសារ​រងគ្រោះ​ដោយ​អគ្គីភ័យ ឆាប់ឆេះ​ផ្ទះ​អស់​ទាំងស្រុង ក្នុង​ស្រុក​ជល​គី​រី​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កំពង់ឆ្នាំង​÷ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ​តំបន​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង បាន​ដឹកនាំ​នាយទាហាន នាំ​យក​សម្ភារៈ​និង​គ្រឿងឧបភោគ​បរិភោគ មានដូចជា ៖ -​ស័ង្កសី​៥០​សន្លឹក​ -​អង្ករ​ចំនួន ៥០​គីឡូក្រាម -​ត្រីខ​០១​យួរ -​មី​០១​កេះ -​មុង​០២ -​រួម​នឹង​ថវិកា​មួយចំនួន ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត រួម​នឹង​អំណោយ​របស់ ព្រះគ្រូ​ចៅអធិការ​វត្ត​ក្បាល​កន្លង់ ក្នុងនោះ​មាន​: -​អង្ករ ៥០​គីឡូក្រាម និង​គ្រឿង ឧបភោគ​បរិភោគ (​ទឹកត្រី ០២​យួរ ទឹក​ស៊ី​អ៉ីវ ០២​យួរ មី ០១ កេះ សម្ភា​រះ​ប្រើប្រាស់​ក្នុង​ផ្ទះ​-​សម្ភា​រះ​ផ្ទះបាយ និង គ្រឿង ទេស​-​សម្ភា​រះ​សិក្សា -​ព្រមទាំង​បច្ច័យ​មួយចំនួន ទៅ​ឧបត្ថម្ភ​ដល់​គ្រួសារ​ប្រជាពលរដ្ឋ មួយ​គ្រួសារ ប្តី​ឈ្មោះ ឡាវ សារិទ្ធ អាយុ ៣៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ស ស្រី​ម៉ៅ អាយុ ៣៥​ឆ្នាំ​ ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​អស់​ទាំងស្រុង នៅវេលា​ម៉ោង ៤:៣០​នាទី ល្ងាច​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៤ ម្សិ​ល មិញ​នេះ នៅ​ភូមិ​ក្បាល​កន្លង់ ក្នុង​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ខេត្ត​កំពង់ឆ្នាំង ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ហេតុការណ៍ អគ្គិភ័យ​ឆាបឆេះ​នេះ គឺ​បណ្ដាល​មក ពី​ទុស្សេ​ខ្សែភ្លើង​ក្នុង​ផ្ទះ ពេល​ម្ចាស់ផ្ទះ​មិន​នៅ នាំគ្នា​ទៅ​ចំការ​អស់ ក្នុងនោះ ។ ចំនួន​នៃ​ការខូចខាត​សម្ភារៈ រួមមាន​៖ អង្ករ​១​បេ /​ស្រូវ​ពូជ​១​តោន /​ទូរទស្សន៍​១​គ្រឿង /​ម៉ាស៊ីន​កាត់​ស្មៅ​១​គ្រឿង /​ធុង​បាញ់ថ្នាំ​១​គ្រឿង /​ខោអាវ​មុង​កន្ទេល​ត្រូវ​បាន​ឆាបឆេះ​អស់​ទាំងស្រុង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល