ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

តើ​ម្ចាស់ផេក ឈ្មោះ ខោអាវ​ខ្នាត​ធំ បោះ​ដុំ រកស៊ី​លក់​តាម​ប្រពន្ធ័អ​ន​ឡាញ រកស៊ី​សុច្ចរិត​ទៀងត្រង់ ដែរ​ឬ​យ៉ាងណា​?

តើ​ម្ចាស់ផេក ឈ្មោះ ខោអាវ​ខ្នាត​ធំ បោះ​ដុំ រកស៊ី​លក់​តាម​ប្រពន្ធ័អ​ន​ឡាញ រកស៊ី​សុច្ចរិត​ទៀងត្រង់ ដែរ​ឬ​យ៉ាងណា​?

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ រឿង​ថ្មី​ប្លែក​ទៀតហើយ អ្នករកស៊ី លក់​តាម​ប្រព័ន្ធ​អន​ឡាញ ដែលមាន account facebook page ឈ្មោះ ខោអាវ ខ្នាត​ធំ បោះ​ដុំ ត្រូវបាន​អតិថិជន​ធ្វើការ​កម្មង់​តាមរយៈ​ការ​ឡាយ​ផេក​ខាងលើ បាន​កម្មង់​ទិញ ខោអាវ ពិតជា​ហួសចិត្ត​ទៅ​លើ​ម្ចាស់ផេក ឈ្មោះ ខោអាវ​ខ្នាត​ធំ បោះ​ដុំ ដែល​អតិចិជន បាន​ចាញ់​លុយ ៊​ឱ្យ​ហើយ​មិន​បាន​ទទួល​របស់​បែរ​ជា​ទទួលបាន តែ​នូវ​ពាក្យ​អសុរោះ​និង​ជេ​ប្រមាថ មើលងាយ​ដល់​ម្តាយ​អតិថិជន​ទៅវិញ​?

​មហាជន​ជាច្រើន​កំពុងតែ​អស់ជំនឿ​ទៅលើ បុគ្គល​ដែល​លក់ តាម​អន​ឡា​ញ តែងតែ​រកស៊ី​ធ្វើឱ្យប៉ះពាល់​ដល់​ដំណើរការ​ចរន្ត​សេដ្ឋកិច្ច​ដែល​រាជរដ្ឋាភិបាល​កំពុង​ខិតខំ​បន្ត​ការអភិវឌ្ឍន៍​និង​បន្ត​ជំរុញ​សេដ្ឋកិច្ច នៅក្នុង​ប្រទេស​កម្ពុជា ។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​អ្នក​លក់​តាម​អន​ឡាញ​មួយចំនួន ដែល​កំពុង​ធ្វើខ្លួន ហ្នឹង​បាន​ប្រើ​នៅ​ទង្វើ​អសីលធម៌​ប៉ះពាល់​ដល់​សង្គមជាតិ នឹង​អាច​ឈាន​ដល់​ការបាត់បង់​នូវ​កាតព្វកិច្ច ពន្ធ​ចំណូល​របស់​រដ្ឋ​ផងដែរ​។​
​នេះ​បើ​យោង​តាម​អតិថិជន​ដែល​បាន​កម្មង់​ទិញ អ្នកលក់​អន​ឡាញ​ដែលមាន account facebook page (​ខោអាវ ខ្នាត​ធំ បោះ​ដុំ​) បាន​ផ្ដល់​ប្រភព​ព័ត៌មាន​បាន​ដឹង​បន្ថែមទៀតថា អស់​រយះពេល​ជាង​មួយ​ខែ​កន្លះ​មកហើយ នៅ​ពេល​ម្ចាស់​កម្មង់​សួរ​នាំ​ទៅ ស្រាប់តែ​ម្ចាស់ផេក​ខាងលើ ដូចជា​មាន​ការក្តៅក្រហាយ​ក៍ដក​ចេញពី​ក្នុង​គ្រុប​រួច​ហើយ​ក៍ ឆាត​មក ជេ​ប្រមាថ​មាក់ងាយ​យ៉ាងធ្ងន់ធ្ងរ​ដល់​ម្តាយ​អ្នកកា​ម្មង់​ទិញ​ទៅវិញ ។ មិនគួរណា​អ្នករកស៊ី​តាម​អន​ឡាញ​ម្ចាស់ផេក ឈ្មោះ​ខោអាវ​ខ្នាត​ធំ បោះ​ដុំ បាន​ប្រើ​ពាក្យ​អសុរោះ​មកលើ​អតិថិជន គ្មាន​សីលធម៌​និង​វិជ្ជាជីវៈ សមជា​អ្នករកស៊ី​ដោយ​សុច្ចរិត​ត្រឹមត្រូវ​នោះ​ឡើយ ។​
​ជា​ធម្មតា​ទេ អ្នកលក់​អ្វី​ក៏​ដោយ​ត្រូវ​គិតថា អតិថិជន​គឺ ជា​ថៅកែ​របស់​អ្នកលក់ មិន​ត្រូវ​គិត​អតិថិជន​គឺជា​ខ្ញុំកញ្ជះ របស់​អ្នក​លក់​នោះឡើយ​។​
​អតិថិជន​កម្មង់​អស់​លុយ​ហើយ​មិន​បាន​របស់​ត្រូវ អ្នក​លក់​តាម​អន​ឡាញ​ខាងលើ បាន​ប្រើរ​ពាក្យ​អសុរោះ ប្រមាថ​ដល់​ម្តាយ​ទៀត អតិថិជន​រូប​ណា​ដែល​គេ​មិន​ឈឺចាប់ ដោយសារ​តែ​សម្ដី​របស់​អ្នកលក់ មិន​ចង់បាន​នូវ​អតិថិជន​យូរអង្វែង​ហើយ​ទង្វើ​មួយ​មិនគួរណា​អ្នករកស៊ី​លក់ដូរ​ធ្វើ​មកលើ​អតិថិជន ឬ​អ្នក​ទិញ​អីវ៉ាន់​យ៉ាង​ដូច្នេះ​នោះទេ​។​

​ប្រជាពលរដ្ឋ ក៏ដូចជា​អតិថិជន ដែល​ធ្លាប់បាន ចាញ់បោក អ្នក​លក់​តាម​ប្រពន្ធ័ អន​ឡាញ មួយចំនួន​ស្នើសុំ​ដល់ សមត្ថកិច្ច​មន្ត្រី​ពាក់ព័ន្ធ ជាពិសេស​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​បុគ្គល និង​ជនខិលខូច​រូប​ណា ដែល​តែងតែ​ភូតកុហក់ បោកប្រាស់​ប្រជាពលរដ្ឋ​។​

​គួរ​រំលឹក​ផងដែរ​ថា កន្លងមក​មាន​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ហើយ ដែល​តែងតែបាន​ចាញ់បោក អ្នក​លក់​តាម​រយៈ​បណ្ដាញ​សង្គម អន​ឡាញ​មួយចំនួន អោយ​ដាក់​លុយ​ជាមុន ហើយ​មិន​យករ​បស់​អោយ ខ្លះ​ទៀត​យក​របស់​មក​អោយតែ មិន​បាន​ទៅ​តាម​អ្វី​ដែរ​អតិថិជន​បាន​កម្មង់​នោះឡើយ ពេល​ចង់​សួរនាំ ទូរស័ព្ទ​ខ​ល​ចូល​តែ​មិន​លើក ហើយក៏​មាន​អ្នក​លក់​អន​ឡាញ​មួយចំនួន​ក៏​គេ​មាន ភាព​ច្បាស់លាស់​ត្រឹមត្រូវ ហ៊ានស៊ី​ហ៊ាន​សង​ជាមួយ​អតិថិជន តាម​អ្វី​ដែល​អតិថិជន​បាន​កម្មង់​ទិញ​របស់​ខ្លួន​ផងដែរ​។​
-​អង្គភាព​យើងខ្ញុំ​រងចាំ​ទទួល​ការបកស្រាយ​បំភ្លឺ​ជុំវិញ​អត្ថបទ​ដែល​បាន​ចុះផ្សាយ​ខាងលើ ពី​ម្ចាស់ផេក រៀង​រាល់​ម៉ោង​ធ្វើការ​តាម​របប​ស្ដីពី​ច្បាប់​សារព័ត៌មាន នៅ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល