ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ឯកឧត្តម​បណ្ឌិត ជា ដែន អញ្ជើញ​ជា​អធិបតី ចូលរួម​ក្នុង​កម្មវិធី​សិក្ខាសាលា​ស្តីពី “​ដាស់​សក្តានុពល​ ​កសាង​ភាព​ធន់​នឹង​វិបិត្ត និង​រីកចម្រើន​” នៅ​មជ្ឍមណ្ឌល​អភិវឌ្ឍ​ន៏​ធុរកិច្ច​

ឯកឧត្តម​បណ្ឌិត ជា ដែន អញ្ជើញ​ជា​អធិបតី ចូលរួម​ក្នុង​កម្មវិធី​សិក្ខាសាលា​ស្តីពី “​ដាស់​សក្តានុពល​ ​កសាង​ភាព​ធន់​នឹង​វិបិត្ត និង​រីកចម្រើន​” នៅ​មជ្ឍមណ្ឌល​អភិវឌ្ឍ​ន៏​ធុរកិច្ច​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​មជ្ឍមណ្ឌល​អភិវឌ្ឍ​ន៏​ធុរកិច្ច មាន​កម្មវិធី សិក្ខាសាលា​ស្តីពី “​ដាស់​សក្តានុពល​កសាង​ភាព​ធន់​នឹង​វិបិត្ត និង​រីកចម្រើន​” ដែល​មាន​ការអញ្ជើញ​ចូលរួម​ជា​អធិបតី ឯកឧត្តម​បណ្ឌិត ជា ដែន ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​អ្នក​ទីផ្សារ​កម្ពុជា ,​ឯកឧត្តម ផាត់ តូម៉ាស់ ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​អ្នក​ទីផ្សារ​កម្ពុជា​, លោក ឈួន សុវណ្ណ​ស័ក្ក​, ប្រធាន​ទំនាក់ទំនង​ជាតិ និង​អន្តរជាតិ​នៃ​សមាគម​អ្នក​ទីផ្សារ​កម្ពុជា​, លោក សៅ សុវណ្ណារិទ្ធ , អគ្គលេខាធិការ​សមាគម​អ្នក​ទីផ្សារ​កម្ពុជា​, ព្រមទាំង​វាគ្មិន​កិត្តិយស​ជាច្រើនរូប និង​សិក្ខាកាម​ចូលរួម សរុប​ប្រមាណ​ជាង​២០០​នាក់ ដែល​រៀបចំឡើង​ដោយ Daily Plus​។​

​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម​បណ្ឌិត ជា ដែន ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​អ្នក​ទីផ្សារ​កម្ពុជា បាន​មានមតិ​សំណេះសំណាល​ជាមួយ​សិក្ខាកាម​ប្រកបដោយ​ភាព​រីករាយ និង​បាន​ចែករំលែក​នូវ​បទពិសោធ​ន៏ ព្រមទាំង​ផ្តល់​នូវ​គន្លឹះ​សំខាន់ៗ យុទ្ឋសាស្ត្រ​មួយ​ចំនួន​ពី​ការធ្វើ​អាជីវកម្ម ជូន​ដល់​សិក្ខា​ដែល​បាន​ចូលរួម​។

​កម្មវិធី​សិក្ខាសាលា​នេះ ក៏​មាន​ការចូលរួម​ធ្វើ​បទ​បង្ហាញ ចែករំលែក​ពី​វាគ្មិន​ដែលមាន​ជំនាញ និង​បទពិសោធន៍​យូរ​ឆ្នាំ នូវ​ប្រធានបទ​ដ៏​មាន​សារៈសំខាន់​ដូចជា​៖
១) “​ប្លង់​យុទ្ឋសាស្ត្រ​អាជីវកម្ម ២០២៥ ដល់ ២០៣០” ដែល​ធ្វើ​បទ​បង្ហាញ​ដោយ ឯកឧត្តម យ​ន ម៉ា​លឹម​ឆេង អនុប្រធាន​សភា​មុខរបរ និង​មីក្រូ​សហគ្រាស​កម្ពុជា​
២) “​អនាគត​នៃ​ការងារ រៀបចំ​កម្លាំង​ធនធានមនុស្ស សម្រាប់​បរិបទ​ប្រកួតប្រជែង ធ្វើ​បទ​បង្ហាញ​ដោយ​
​លោក កាំ​ង តាំង​, HR & Administration Director, Belt Road Capital Management
៣) “​ការដឹកនាំ​ការលក់​ក្នុង​យុ​ត​សម័យ AI” ធ្វើ​បទ​បង្ហាញ​ដោយ​លោក ស៊ូ សាវឿន​, សហ​ស្ថាបនិក និង​អគ្គនាយក​នៃ​ក្រុមហ៊ុន Eagle Sales coach
៤) កិច្ចពិភាក្សា “​ដាស់​សក្តានុពល ទាក់ទង​នឹង​ការលក់ ផ្នែក​លក់ និង​ការអភិវឌ្ឍ​ន៏​អាជីវកម្ម​។​

​កម្មវិធី​សិក្ខាសាលា​នេះ​ផង​ដែរ សិក្ខាកាម​ទទួលបាន​នូវ​ចំណេះដឹង បទពិសោធន៍ គន្លឹះ​គំនិត​ថ្មីៗ ដើម្បី​យក​ទៅ​អនុវត្តន៍ ក្នុង​ក្រុមហ៊ុន រឺ​មុខរបរ​ដែល​កំពុង​ប្រកប​របរ​ប្រចាំថ្ងៃ ជាពិសេស​មុននឹង​បញ្ជប់​នៃ​កម្មវិធី គណអធិបតី វាគ្មិន​កិត្តិយស និង​សិក្ខាកាម បាន​ចូលរួម​ថតរូប​អនុ​ស្សាវ​រីយ៏​ជុំ​គ្នា​ប្រកបដោយ​ភាតរភាព​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល