ទាន់ហេតុការណ៍
ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​
0

ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៤-២០២៥ នៅ​វិទ្យាល័យ ហេង សំរិន ចក

ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៤-២០២៥ នៅ​វិទ្យាល័យ ហេង សំរិន ចក

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ត្បូងឃ្មុំ​៖ ឯកឧត្ដម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ ក្រសួង​បរិស្ថាន តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ដ​ត្បូងឃ្មុំ បាន​អញ្ជើញ​ជា​អធិបតី​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០២៤ និង​២០២៥ នៅ​វិទ្យាល័យ ហេង សំរិន ចក ស្ថិតនៅ​ភូមិ​ទួលស្លែង ឃុំ​ចក ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃ​អង្គារ ៥​កេ​ី​ត ខែ​កត្តិក ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ និង​មាន​ការចូលរួម​ពី​សំណាក់ ឯកឧត្ដម ម៉ៅ ឌុ​ង អភិបាលរង នៃ​គណៈ​អភិបាលខេត្ត លោក ជា ណារ៉ុន អភិបាល នៃ​គណៈ​អភិបាលស្រុក លោក លោកស្រី អភិបាលរង​ស្រុក​អូររាំងឪ ក្រុមប្រឹក្សាឃុំ សមាជិក​ក្រុមការងារ​ឃុំ លោកគ្រូ នាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​នៃ​វិទ្យាល័យ​ហេង សំរិន ចក ចំនួន​ប្រមាណ​ជាង ១១០០​នាក់​។

​ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី នៃ​វិទ្យាល័យ ហេង សំរិន ចក ឯកឧត្ដម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​ពាំនាំ​នូវ​មតិ​ផ្ដាំផ្ញើ​សួរ​សុខទុក្ខ​របស់ ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជូន​ចំពោះ​អង្គពិធី និង​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃ​វិទ្យាល័យ ហេង សំរិន ចក ។

​ឈ្លៀត​ក្នុង​ពិធី​បើក​បវេសនកាល​នាឱកាស​នេះ ឯកឧត្ដម ង៉ូវ បូរី​ណា បាន​អាន​នូវ សារលិខិត​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ការបើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៤ -២០២៥ ផងដែរ​។

​ជាថ្មី​ម្ដងទៀត ឯកឧត្ដម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ ក្រសួង​បរិស្ថាន បាន​សម្ដែង​នូវ​សេចក្តី​កោតសរសើរ ចំពោះ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស​វិទ្យាល័យ ហេង សំរិន ចក ដែល​បាន​ខិតខំ​សិក្សា និង​បាន​ប្រឡង​យក​នូវ​ជ័យលាភី​និទ្ទេស A ចំនួន ០៧​រូប និង​និទ្ទេស B ចំនួន ២១​រូប ជូន​លោកគ្រូ អ្នកគ្រូ ជាពិសេស​សាលា​វិទ្យាល័យ ហេង សំរិន ចក ជាទី​មោទនៈ ក្នុង​ឆ្នាំ​សិក្សា​២០២៣-២០២៤​។​

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល