ទាន់ហេតុការណ៍
អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​
0

ល្បែង​មាន់​ជ​ល់អន​ឡាញ នៅតែ​ដំណើរការ​យ៉ាង​រលូន ស្ថិតនៅ​ភូមិ​សំពង​ជ័យ ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ បើ​ទោះបី​មាន​ការ​រឹតបន្តឹង​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ក៍ដោយ​(វគ្គ២)

ល្បែង​មាន់​ជ​ល់អន​ឡាញ នៅតែ​ដំណើរការ​យ៉ាង​រលូន ស្ថិតនៅ​ភូមិ​សំពង​ជ័យ ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ បើ​ទោះបី​មាន​ការ​រឹតបន្តឹង​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ក៍ដោយ​(វគ្គ២)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ចាម ៖ ប្រភព​ពី​ប្រជាពលរដ្ឋ​ឲ្យដឹងថា ល្បែង​មាន់​ជ​ល់អន​ឡាញ​និង​ឆ្នោត​ឡូតូ នៅតែ​កើតមាន​ឡើង​យ៉ាង​គឃ្លើន ទោះបី​មាន​ការ​រឹតបណ្តឹង​ពី​ប្រមុខ​រាជរដ្ឋាភិបាល​យ៉ាងណាក្តី​។ ជាក់ស្តែង​ផ្ទះ​មួយ​កន្លែង​ស្ថិតនៅ​ភូមិ​សំពង​ជ័យ ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្ត​កំពុងចាម កំពុងតែ​មាន​សកម្មភាព​ក្រុម​ញៀន​ល្បែង​ចេញចូល លេង​យ៉ាង​អាណាធិប្បតេយ្យ ប៉ុន្តែ​ហាក់ដូចជា​ទទួលបាន​នូវ​ការរក្សា​ភាព​ស្ងៀម​ស្អាត់​ពី​កម្លាំង​អាជ្ញាធរ​មានស​ម​ត្ថ​កិច្ច​ក្នុង​ស្រុក​ជើងព្រៃ​។​

​ប្រភព​ដដែល​បន្តថា មូលហេតុ​នៃ​ការ​មិន​ហ៊ាន​បង្ក្រាប​នេះ​ដោយសារ​កន្លែង​បើក​ល្បែង​នេះ​សង្ស័យ មាន​ខ្នងបង្អែក​គ្រា​ក់ៗ​ប្រគល់​ស្មា​ឲ្យ​ផ្អែក​ពីក្រោយ និង​អាច​ថា​មាន​ការ​ត្រូវ​រូ​វ​គ្នា​ផងដែរ ទើប​គ្មាន​អ្នក​ណា​ហ៊ាន​បង្ក្រាប​នោះឡើយ ក្នុង​ដែន​សមត្ថកិច្ច​ស្រុក​ជើងព្រៃ​។​

​ទាំងនេះ​ជា​ការលើកឡើង​របស់​ប្រជា​ពលរដ្ឋ​តែ​ប៉ុណ្ណោះ ដោយឡែក​អង្គភាព​សារព័ត៌មាន​យើង​មិនទាន់​បាន​សុំ​ការបកស្រាយ​បំភ្លឺ​ពី​លោក​វរសេនីយ៍ឯក នួន ម៉េងហ៊ួរ អធិការនគរបាល​ស្រុក​ជើងព្រៃ ពាក់ព័ន្ធ​និង​ល្បែង​មាន់​ជ​ល់អន​ឡាញ​និង​ឆ្នោត​ឡូតូ ខាងលើ​នេះ​នៅឡើយ​ទេ រហូតមកដល់​ម៉ោង​ចេញ​នេះ​នេះ​។​

​ទោះជា​យ៉ាងនេះក្តី​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ជើងព្រៃ សង្ឃឹមថា អាជ្ញាធរខេត្ត ជាពិសេស​ឯកឩត្តម អ៊ុន ចាន់​ដា ក្នុងនាម​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត និង​លោក ហេង វុទ្ធី ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម និង​សមត្ថកិច្ច​ពាក់ព័ន្ធ នឹងមាន​ចំណាត់ការ​ពាក់ព័ន្ធ​ល្បែងស៊ីសង​ខុសច្បាប់​ទាំង​នេះ​ឲ្យមាន​ប្រសិទ្ធិភាព ផ្តល់​ភាព​កក់ក្តៅ​ជូន​ពលរដ្ឋ​។​

​គួររំលឹកថា ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់ ជំរុញ​ឲ្យមាន​ការបង្ក្រា​ប​នូវ​ល្បែងស៊ីសង​ខុសច្បាប់ និង​គ្រឿងញៀន​នៅតាម​មូលដ្ឋាន ដើម្បី​ជំរុញ​ដល់​ការអនុវត្តឲ្យ​បានជោ​គ​ជ័យ​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​ក្នុងនោះ​ការកើតមាន​នូវ​ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​មូលស្ថាន បង្កើតឲ្យមាន​អំពើ​ជួញដូរ​មនុស្ស ហិង្សា​ក្នុង​គ្រួសារ អំពើចោរកម្ម គ្រឿងញៀន បង្ក​ភាពអសន្តិសុខ​ក្នុង​មូលដ្ឋាន និង​ប្រទេសជាតិ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល