ទាន់ហេតុការណ៍
​កម្ពុជា​-​មី​យ៉ាន់​ម៉ា ឯកភាព​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - កម្ពុជា​-​វៀតណាម ប្ដេជ្ញា​បន្ត​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​ - លោក សន ស៊ិន ចៅសង្កាត់​គោក​រកា ចុះ​ពិនិត្យ​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២៦ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រួសរាន់​មក​ចុះឈ្មោះ​ឱ្យបាន​ទាន់​ពេលវេលា​ - អនុប្រធាន​គណៈកម្មកា​រ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ចិន​ទូទាំង​ប្រទេស វាយតម្លៃ​ខ្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ចិន​-​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម ស្ទីវ ដេ​នស៍ (Steven Daines) សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាម៉េរិក​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី ក្នុង​ឱកាស​ខួប​ចម្រើន​ជន្មាយុ​ - ក្នុង​ស្មារតី «​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​ស្រឡាញ់​ខ្មែរ​» អង្គភាព​សារព័ត៌មាន រដ្ឋា​រស្មី​ស្ទឹងត្រង់ នាំយក​អំណោយ​មនុស្សធម៌​ជូន​ប្អូនស្រី ព្រឹម ស្រី​ទូច នៅ​ស្រុក​ប​សែដ្ឋ ខេត្ត​កំពង់ស្ពឺ​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​នាំយក​អំណោយ​សប្បុរសធម៌ ជូន​ស្ត្រី​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​ខ្វះខាត​ជីវភាព នៅ​ស្រុក​កៀនស្វាយ​ - ​កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - ចែក​អំណោយ​ស្បៀងអាហារ​ជូន​គ្រួសារ​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ ក្រោម​ស្មារតី​យកចិត្តទុកដាក់ និង​ចែករំលែក​ក្តីស្រឡាញ់​
0

ទីតាំង​ល្បែងស៊ីសង​បញ្ជល់មាន់​នៅ​ក្នុង​ភូមិ​ទួល​ស្ពឺ ឃុំ​តា​លុន ស្រុក​ស្អាង ខេត្ត​កណ្ដាល កំពង់​ផ្គើន​បទបញ្ជា​រាជរដ្ឋាភិបាល​..?​វគ្គ​១

ទីតាំង​ល្បែងស៊ីសង​បញ្ជល់មាន់​នៅ​ក្នុង​ភូមិ​ទួល​ស្ពឺ ឃុំ​តា​លុន ស្រុក​ស្អាង ខេត្ត​កណ្ដាល កំពង់​ផ្គើន​បទបញ្ជា​រាជរដ្ឋាភិបាល​..?​វគ្គ​១

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល ៖ មហាជន​គ្រប់​រូប​បានដឹងហើយថា សម្តេច​បាន​ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​បណ្តា​ខេត្ត​ក្រុង និង​រាជធានី ត្រូវមាន​វិធានការ​ជាបន្ទាន់ ដើម្បី​ត្រួតពិនិត្យ​ទីតាំង​ល្បែង​ផ្សងសំណាង​នៅតាម​មូលដ្ឋាន​ដែល​មាន​នៅ​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។​

​ក្នុង​ករណី​នៅ​មាន​បើក​ល្បែងស៊ីសង​បន្តទៀត សូម​ចុះ​ចាត់វិធានការ​ជាបន្ទាន់ ហើយ​រាយការណ៍​មក​សម្តេច​ផ្ទាល់ ដើម្បី​ឈាន​ទៅដល់​ការដក​អាជ្ញាប័ណ្ណ នៅក្នុង​បណ្តា​ខេត្ត​នៅក្នុង​ទូទាំង​ប្រទេស​តែ​ម្តង​។​

​សម្តេច​បាន​បន្ត​ថា​ពេលវេលា​នេះ​និង​ជា​ពេលវេលា​ទៅមុខ​ត្រូវ​ចូលរួម​ទាំងអស់គ្នា​អនុវត្ត​នៅ​គោលនយោបាយ ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ទាំង​៧​ចំណុច របស់​រាជរដ្ឋាភិបាលឲ្យមាន​ប្រសិទ្ធភាព​។​

​ទោះ​ជា​រាជរដ្ឋាភិបាល​ដាក់​បទបញ្ជា​យ៉ាង​នេះ​ក្តី គេ​ឃើញ​ទីតាំង​មាន់​ជល់​នៅតែ​មាន​វត្តមាន ក្នុងភូមិ ឃុំ ខាងលើ​នៅ​តែ​មាន​ក្រុម​អ្នក​ញៀន​ល្បែង ប្រមូលផ្ដុំ​គ្នា​បើក​លេង​បាន​យ៉ាងរ​លូ​បែបនេះ​ទៅវិញ​?​។​

​ប្រជាពលរដ្ឋ​បាន​ស្នើសុំ​ដល់​លោក លោក​ជី គឹម​ហៃ អភិបាល​ស្រុក​ស្អាង នឹង​លោក​វរសេនីយ៍ឯក រស់ ចន្ថា អធិការ​ស្រុក​ស្អាង មេត្តា​មាន​វិធានការ ទប់ស្កាត់​ទៅ​លើ​ទីតាំង​មាន់​ជល់​ខាងលើនេះ ដើម្បី​ស្របទៅតាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល នឹង​គោលនយោបាយ ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ទាំង​៧​ចំណុច​ផង​ទាន​។​

​សូមបញ្ជាក់​ថា រូបភាព​ទីតាំង​ល្បែងស៊ីសង​មាន់​ជល់​នេះ ក្រុម​អ្នក​សា​ព័ត៌មាន បាន​ចុះ​ថត​ផ្តិត​យក នៅ​ថ្ងៃ​សៅរ៍ ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ​៕


​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល