ទាន់ហេតុការណ៍
អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​
0

ក្រុម​ឈ្មួញ​រកស៊ី​លៀស​ដឹក​ចេញ​រាប់សិប​តោន​ក្នុង​មួយ​ថ្ងៃៗ ដែល​គេ​ស្គាល់ឈ្មោះ​  ប៉ោង ឈ្មោះ​ស្រី​លាភ និង​ឈ្មោះ ស្រីអ៊ី​ម ស្ថិត​ក្រោម​ក្រសែភ្នែក​លោក លី ឡា នាយខ័​ណ្ឌ​រដ្ឋបាលជល​ផល ខេត្ត​កំពង់ឆ្នាំង​

ក្រុម​ឈ្មួញ​រកស៊ី​លៀស​ដឹក​ចេញ​រាប់សិប​តោន​ក្នុង​មួយ​ថ្ងៃៗ ដែល​គេ​ស្គាល់ឈ្មោះ​  ប៉ោង ឈ្មោះ​ស្រី​លាភ និង​ឈ្មោះ ស្រីអ៊ី​ម ស្ថិត​ក្រោម​ក្រសែភ្នែក​លោក លី ឡា នាយខ័​ណ្ឌ​រដ្ឋបាលជល​ផល ខេត្ត​កំពង់ឆ្នាំង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ឆ្នាំង​÷ លៀស​រាប់សិប​តោន​ដែល​ក្រុម​ឈ្មួញ​ជាច្រើន​មក​ចាំ​ប្រមូល​ទិញ​ពី​ក្រុម​ឈ្មួញ​នេសាទ​ស្មើ​ស​ច្បាប់​និង​លើក​ឡើង​ឡាន​ដឹកយក​ទៅ​លក់​បន្ត​នៅ​ប្រទេស​ជិតខាង​នៅ​តែ​បន្ត​កើតមាន​ជា​រៀងរាល់ថ្ងៃ បើទោះបី​កន្លងមក​ប្រមុខ​ថ្នាក់ដឹកនាំ​បាន​ដាក់​បទបញ្ជា​ឲ្យ​អភិបាលខេត្ត បន្ត​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​ជាប់​ជាប្រចាំ ដូចជា​ភ្លៀងរលឹម ក្នុងករណី​មាន​បទល្មើស​នេសាទ​កើតឡើង​ត្រូវ​ប្រើប្រាស់​កម្លាំង​សរុប មធ្យោបាយ​សរុប​រួម​គ្នា​បង្ក្រាប​ឲ្យបាន​ធ្វើយ៉ាងណា​ឲ្យមាន​ប្រសិទ្ធភាព
​ទាក់ទង​និង​បញ្ហា​លៀស ហាម​ដាច់ខាត​ការនេសាទ​លៀស​ប្រភេទ​ចំណី​សត្វ​នាំចេញ​ទៅ​ក្រៅប្រទេស​។​

បើ​តាម​សេចក្ដីរាយការណ៍​ថា មាន​មេ​ឈ្មួញ​មួយក្រុម បាន​កំពុង​បំផុស​ប្រជាពលរដ្ឋ នេសាទ​លៀស​ដោយ​ខុសច្បាប់ និង​ដាក់​កម្លាំង​កម្មករ ប្រមូល​ទិញ​លៀស​ល្អិត​ល្អិត សង្ស័យ​អត់​មាន​លិខិត​អនុញ្ញាតិ ខណ​:​កំពុង​ល្បីល្បាញ​ជា​ក្រុម​ឈ្មួញ​ជើង​ខ្លាំង​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង ដែល​សមត្ថកិច្ច​នៅ​ទីនោះ នៅ​ស្ងាត់ស្ងៀម​ឈឹង ហាក់​ធ្វើ​មិនដឹង ធ្វើ​មិន​ឮ សង្ស័យ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​.?

​សេចក្ដីរាយការណ៍​បានឲ្យ​អ្នកសារព័ត៌មាន​យើង​ដឹង​នៅ​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ ក្រុម​ឈ្មួញ​នេសាទ​ចាក់​លៀស​ប្រើ​សុទ្ធតែរ​ទូក​ម៉ាស៊ីន​ខ្នាត​យក្ស​ជាច្រើន​គ្រឿង ខិតខំ​ប្រឹង​អូស ឬ​កាវ​លៀស​តូចៗ សូម្បី​តែ​កូន​លៀស និង​ចៅ​លៀស អូស​កកូ​ពេញ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ដែល​ធ្វើអោយ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ង​ដល់ ជីវ​:​ចម្រុះ ពពួក​ប្លុង​តុង អេកូឡូស៊ី ដែល​ជា​ពពួក​ចំណី​ត្រី និង​ជា​ប្រភព​ត្រី​ពង​កូន​ក្រោម​ទឹក​ដ៏​មាន​សារៈសំខាន់ ទោះ​រដូវ​បិទ​នេសាទ ឬ​បើក​នេសាទ​ក៏ដោយ​.​។​

​បើ​យោង​តាម​ប្រភព​មួយ​បាន​បង្ហើប​ឲ្យដឹងថា លៀស​ទាំងអស់នោះ គឺ​ក្រុម​ឈ្មួញ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​រក​នៅ​ក្នុង​ភូមិសាស្ត្រ​ទឹកដី​ខេត្ត​កំពង់ធំ ហើយ​បាន​នាំគ្នា​ដឹក យកមក​លក់​ឱ្យ​ក្រុម​ឈ្មួញ​ដ៏​ល្បី​ប្រចាំ​នៅ​ខេត្ត​កំពង់ឆ្នាំង ឈ្មោះ ប៉ោង​.​ឈ្មោះ ស្រី​លាភ និង​ឈ្មោះ ស្រីអុី​ម​  ដែល​ជា​ក្រុម​ឈ្មួញ​យ៉ាងសកម្ម​ក្នុង​ការប្រមូលទិញ​លៀស និង​ច្រក​ដាក់​ការុង​ជាច្រើន កំពុង​លើក​ឡើង​លើ​គោក​នៅ​មាត់ទឹក​ក្រោយ​ផ្សារ​សមុទ្រ​ទឹកសាប​និង​តាម​ប្រឡាយ​ស្ថិតក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ដើម្បី​ដឹកជញ្ជូន​តាម​រថយន្ត​យក​ទៅ​ឡើង​បន្ត​នៅ​ផ្លូវជាតិ​លេខ​ប្រាំ​ដើម្បី​ដឹក​ឆ្លងដែន​យកទៅលក់​នៅ​ឯ​ប្រទេស​វៀតណាម និង​ដឹក​ទៅ ឡ​.​ប​កសាច់​ក្នុង​ស្រុក​ក្រគរ ដោយ​រលូន ខណ​:​គេ​នៅ​មិនទាន់​ឃើញ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​ចេញមក​ធ្វើការ​ទប់ស្កាត់ និង​ចាត់វិធានការ​បង្ក្រាប​នៅឡើយ​។​

បើ​តាម​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ម្នាក់​បាន​ប្រាប់ថា ករណី​ការនេសា​ទលៀស ខ្យង ខ្ចៅ គ្រុំ នៅ​បាតទន្លេ​គឺ​ច្បាប់​ស្ដីពី​ជលផល​ហាម​ដាច់ខាត ការនេសាទ​ប្រើ​ដោយ​កម្លាំង​ម៉ាស៊ីន​ខ្នាត​យក្ស​ដូច​ខាងលើ​នេះ ព្រោះ​វា​បាន​ធ្វើឲ្យ​មាន​ផល ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ណាស់ ដល់​ប្រព័ន្ធ​អេកូ​ឡូ​ស៉ី និង​ប្រព័ន្ធ​ជីវៈចម្រុះ​នៅ​បាត​ទន្លេ ព្រោះថា​៖ លៀ​ស ខ្យង ខ្ចៅ និង​គ្រុំ នៅ​បាតទន្លេ​យូរៗ​ទៅ​វា​និង​រលួយ ហើយ​ក្លាយជា​ចំណីរ​ពពួក​ត្រី​ធំៗ​ជាច្រើន​ប្រភេទ ដូចជា​ប្រភេទ​ត្រី ប្រា​ខ្ចៅ ត្រី​ប្រម៉ា ត្រី​ដំរី ត្រី​គល់រាំង ត្រី​សណ្ដាយ ត្រី​ក្រពាត់ ត្រី​គ្រុំ និង​ពពួក​ត្រី​ល្អៗ​ជាច្រើន​ប្រ ភេទ​ទៀត​។​ល​។​។​

​មិនតែប៉ុណ្ណោះ​ផ្ទៃ​បាត​ផុកនៃ​ទន្លេសាប ក៏​ជា​កន្លែង​យ៉ាង​សំខាន់​សម្រាប់​ពពួក​ត្រី​ទាំងអស់​ខាងលើ​នេះ ពង​កូន​នៅក្នុង​ដីល្បាប់​នៃ​បាតទន្លេ​ទាំងនោះ​ផង​ដែរ​។​ហេតុនេះហើយ​ទើប​គេ​មានច្បាប់​ហាមឃាត់​ការនេសាទ​ប្រើ​ដោយ​កម្លាំង​ម៉ាស៊ីន ដែល​មានចែង​នៅក្នុង​ច្បាប់​ស្ដីពី​ជលផល​។​

​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ រាយ​មង​ចង​សន្ទូច​នៅ​ទីនោះ បាន​សំណូមពរ​ឲ្យ​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​ជួយ​ផ្សព្វផ្សាយ និង​រាយការណ៍​ជូន​ទៅ​ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត​កំពង់ឆ្នាំង សូម​ជួយ​មាន​ប្រធាន​ការទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ​  និង​ដាក់​ឲ្យ​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង ចុះ​មក​ស៊ើបអង្កេត​ឲ្យ​ច្បាស់​កុំ​ឱ្យ​ថា អ្នកសារព័ត៌មាន​សរ​សេរ​ឬ ចុះផ្សាយ​មិន​ពិត នាំឱ្យ​មាន​ការភាន់ច្រឡំ ឬ​ជា​ព័ត៌មាន​ក្លែងក្លាយ​ណាមួយ​នោះ​។

ប្រជាពលរដ្ឋ​សូម​សំណូមពរ​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខ​ប្រមាញ់ និង​នេសាទ សូម​ដាក់​ឱ្យ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​គ្រប់​បណ្ដា​ខេត្ត ជុំវិញ​បឹង​ទន្លេសាប​ចុះមក​ធ្វើការ​ទប់ស្កាត់​និង​ចាត់វិធានការ​បង្ក្រាប​ទាន់ពេលវេលា​។​

​អ្នកសារព័ត៌មាន​គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះ​បញ្ជាំង ពី​បញ្ហា​សង្គម និង​ជា​អ្នក​នាំ​ដំណឹង ឬ​នាំសារ រាយការណ៍​ជួន​ដល់​ប្រមុខ​ថ្នាក់ដឹកនាំ អោយបាន​ជ្រាប​! រិះគន់​ក្នុង​ន័យ​ស្ថាបនា ពុំ​មាន​ចេតនា​ណាមួយ មួលបង្កាច់ ឬ​ជាន់ពន្លិច​ស្ថាប័ន​ណាមួយ​ឡើយ​។ អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​រងចាំ​ទទួល​ការបកស្រាយ ពី​ស្ថាប័ន​ពាក់ព័ន្ធ គ្រប់​លំដាប់ថ្នាក់ ដោយយោង​តាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល