ទាន់ហេតុការណ៍
ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​ - ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ឈ្មោះ សាម ម៉ី​ជូ បណ្ដាលឱ្យ​ជនរងគ្រោះ គួច លឹម​ហាន ស្លាប់ បាន​សម្របសម្រួល​គ្នា​ចប់​ហើយ​! - ឯកឧត្តម ង៉ូវ បូរី​ណា ដាំ​កូន​ឈើ​ចម្រុះ ២,៥០០​ដើម ក្នុង​បរិវេណ​វត្ត​អង្គ​ក្រឡាញ់ ខេត្ត​កំពង់ស្ពឺ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​
0

សមាគម​សម្ព័ន្ធ​យុវជន​ដើម្បី​សន្តិភាព​(​ស​.​ស​.​យ​.​ស​) ថ្លែង​អំណរ​អរគុណ ព្រះ​មុនី​សីល​សោភ័ណ សិរី​បុញ្ញោ សយ ចាន់ថន ដែល​បាន​ផ្ដល់​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​សរុប​ចំនួន ១០០​ឃី​ត ដល់​សមាគម ដើម្បី​ទុក​សម្រាប់​យក​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ពិតប្រាកដ​

សមាគម​សម្ព័ន្ធ​យុវជន​ដើម្បី​សន្តិភាព​(​ស​.​ស​.​យ​.​ស​) ថ្លែង​អំណរ​អរគុណ ព្រះ​មុនី​សីល​សោភ័ណ សិរី​បុញ្ញោ សយ ចាន់ថន ដែល​បាន​ផ្ដល់​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​សរុប​ចំនួន ១០០​ឃី​ត ដល់​សមាគម ដើម្បី​ទុក​សម្រាប់​យក​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ពិតប្រាកដ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កាលពី​ថ្ងៃ​ទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ ព្រះ​មុនី​សីល​សោភ័ណ សិរី​បុញ្ញោ សយ ចាន់ថន រាជាគណ​ថ្នាក់​កិត្តិយស​ទីប្រឹក្សា​ព្រះ​មេគណ​ខេត្ត និង​ជា​ព្រះគ្រូ​ចៅអធិការ វត្ត​ខ្មែរ​ពុទ្ធភូមិ​ជាយដែន​សីមា​រាម បាន​ផ្ដល់​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​សរុប​ចំនួន ១០០ ឃី​ត ដល់ សមាគម​សម្ព័ន្ធ​យុវជន​ដើម្បី​សន្តិភាព​(​ស​.​ស​.​យ​.​ស​) ដើម្បី​ទុក​សម្រាប់​យក​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ពិតប្រាកដ ។​

​សម្ភារៈ​នៅ​ក្នុង ១ ឃី​ត រួមមាន ៖ អ​ង្ក​, មី​កញ្ចប់ និង​កំប៉ុង​, ទឹកក្រូច​, ទឹក​ផ្លែឈើ​, ទឹកត្រី​, ប្រេង​ឆា​, ស្កស​, អំបិល​, ថ្នាំ​ដុះធ្មេញ​, ច្រាស​ដុះធ្មេញ និង​សាប៊ូ ។​

​សមាគម​សម្ព័ន្ធ​យុវជន​ដើម្បី​សន្តិភាព​(​ស​.​ស​.​យ​.​ស​) សូម​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ព្រះ​មុនី​សីល​សោភ័ណ សិរី​បុញ្ញោ សយ ចាន់ថន រាជាគណ​ថ្នាក់​កិត្តិយស​ទីប្រឹក្សា​ព្រះ​មេគណ​ខេត្ត និង​ជា​ព្រះគ្រូ​ចៅអធិការ វត្ត​ខ្មែរ​ពុទ្ធភូមិ​ជាយដែន​សីមា​រាម ។​

​ក្នុងនាម​ក្រុមការងារ​សមាគម លោក​បណ្ឌិត ឌី​ម សុខុន អគ្គលេខាធិការ នៃ​សមាគម​សម្ព័ន្ធ​យុវជន​ដើម្បី​សន្តិភាព តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត សុខ ចាន់​ភក្តី ប្រធាន សមាគម​សម្ព័ន្ធ​យុវជន​ដើម្បី​សន្តិភាព និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​នឹង​ក្រុមការងារ សូម​ជូនពរ​ព្រះអង្គ​មាន​ព្រះ​សុខភាព​ល្អ​បរិបូរណ៍ ព្រះ​ជន្មាយុ​យឺនយូរ និង​ទទួលបាន​នូវ​ពុទ្ធពរ​ទាំង​៤ ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល