ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ល្បែង​អន​ឡា​ញ ជល់​មាន់ តាម​កញ្ចក់​ទូរទស្សន៍ មួយកន្លែង​កំពុងតែ​បើក​លេង​ផ្គើន​ទៅនឹង​អនុសាសន៍​របស់​សម្ដេច ហ៊ុន ម៉ា​ណែ​ត ខណៈ​លោក ឆាយ កែវ​មុន្នី អធិការនគរបាល​ស្រុក​បាទី មិន​ហ៊ាន​ចុះបង្ក្រាប សង្ស័យ​ខ្លាច​បាត់​ប្រយោជន៍​..!!

ល្បែង​អន​ឡា​ញ ជល់​មាន់ តាម​កញ្ចក់​ទូរទស្សន៍ មួយកន្លែង​កំពុងតែ​បើក​លេង​ផ្គើន​ទៅនឹង​អនុសាសន៍​របស់​សម្ដេច ហ៊ុន ម៉ា​ណែ​ត ខណៈ​លោក ឆាយ កែវ​មុន្នី អធិការនគរបាល​ស្រុក​បាទី មិន​ហ៊ាន​ចុះបង្ក្រាប សង្ស័យ​ខ្លាច​បាត់​ប្រយោជន៍​..!!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្តតាកែវ​÷ សេចក្តីរាយការណ៍​ពីរ​ពលរដ្ឋ​រស់នៅក្នុង​ភូមិ​ក្រាំងធ្នង់ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ បានឲ្យ​សារព័ត៌មាន​យើង​ដឹង​ថា នៅក្នុង​ភូមិ​របស់​គាត់​មាន​ទីតាំង​ល្បែង​អន​ឡាញ មាន់​ជល់ តាម​កញ្ចក់​ទូរទស្សន៍ នៅក្នុង​ផ្ទះ​ដែល​មាន​ម្ចាស់​ឈ្មោះ ពូរ ភាព កំពង់បើក​ទទួល​ក្រុម​អ្នកញៀន​ល្បែង​ឲ្យចូល​មកលេង​យ៉ាង​គគ្រឹកគគ្រេង ខណៈ​លោក ឆាយ កែវ​មុន្នី អធិការនគរបាល​ស្រុក​បាទី មិន​ហ៊ាន​ចុះបង្ក្រាប សង្ស័យ​ព្រោះ​ខ្លាច​បាត់​ប្រយោជន៍​។​

​សូម​រំលឹក​ថា​:​កាល​ពី​កន្លងទៅ​ថ្មីៗ​នេះ​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍​និង​ដាក់បទបញ្ជា​ទៅ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​បណ្ដា​.​រាជធានី​.​ខេត្ត​.​ត្រូវ​បិទ​ទីតាំង​ល្បែងស៊ីសង​ឲ្យអស់ ព្រោះ​ល្បែង​មិន​បាន​ផ្ដល់​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​នោះទេ ផ្ទុយទៅវិញ​ល្បែង​នាំឱ្យ​ប្រជាពលរដ្ឋ​ជួប​បញ្ហា​បែកបាក់​គ្រួសារ​ឬ​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ទៅ​វិញ​។​

​ដោយឡែក​តែ​ទីតាំង​បន​ល្បែង​សុីសង មាន់​ជល់ តាម​កញ្ចក់​ទូរទស្សន៍ អន​ឡាញ ខុស​ច្បាប់​ក្នុង​ភូមិសាស្ត្រ​ខាងលើ នៅតែ​ដំណើរការ​បើក​លេង​ជា​រៀងរាល់ថ្ងៃ អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ឋ​ក្នុង​មូលដ្ឋាន មិន​ធ្វើ​ការបង្ក្រាប​! សង្ស័យ​ត្រូវ​ថ្នាំ​សណ្តំ​អ្វីមួយ បាន​ស្រវាំងភ្នែក​មើលមិនឃើញ ទើប​នាំគ្នា​ដើរ​បញ្ច្រាសទិស ផ្ទុយ​ពី​គោលនយោបាយ ភូមិ​/​ឃុំ​/​សង្កាត់ មាន​សុវត្ថិភាព ប្រជាពលរដ្ឋ​ថា ទីណា​មាន​ល្បែងស៊ីសង ទីនោះ​នឹង​មាន​បទល្មើស​នានា កើតឡើង ដូច​ជា​ចោរលួច ចោរឆក់ ចោរប្លន់ និង អំពើហិង្សា​ក្នុង​គ្រួសារ​ជា​ដើម​។​ល​។ ឬ​មួយ​ប្រសាសន៍​ណែនាំ​របស់​សម្ដេច​បវរ​អធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គ្រាន់តែ​ជា​ខ្យល់​ហើរ​ប៉ាក​ត្រចៀក​របស់​អស់លោក​ឬមួយ​យ៉ាងណា​.? ។​

​ទាក់ទិន​ទៅ​នឹង​បញ្ហា​ល្បែងស៊ីសង​ខាងលើនេះ​ពលរដ្ឋ​ស្នើសុំ​ដល់​លោក វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​តាកែវ និង​ឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្តតាកែវ សូម​ចាត់​មន្ត្រី​ជំនាញ​ក្រោម​ឲ្យ​វ៉ាត​ឱ្យ​ចុះ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុស​ច្បាប់​ខាងលើ​នេះ​ផង​ទាន​។​

​ជុំវិញ​ការចុះផ្សាយ​ខាងលើនេះ អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​រង់ចាំ​ទទួល​ការ​ស្រាយ​បំភ្លឺ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់ពេល​ម៉ោង​ធ្វើការ​តាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​នៃ​កម្ពុជា​..​សូម​អរគុណ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល