ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ល្បែងស៊ីសង​អាណាធិបតេយ្យ កំពុង​ធ្វើសកម្មភាព​ក្នុងទឹកដី​ក្រុងសំពៅ​ពូន បាន​យ៉ាង​ល្អប្រសើរ​

ល្បែងស៊ីសង​អាណាធិបតេយ្យ កំពុង​ធ្វើសកម្មភាព​ក្នុងទឹកដី​ក្រុងសំពៅ​ពូន បាន​យ៉ាង​ល្អប្រសើរ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កណ្តាល ៖ បើ​តាម​ប្រភព បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​ថា សង្វៀន​ជល់​មាន់ និង​យូគី មាន​ជនជាតិ​វៀតណាម​ជា​មេក្លោង​កំពុង​ធ្វេី​សកម្មភាព​យ៉ាង​សស្រាក់សស្រាំ លេីទឹក​ដី​ក្រុង សំណៅ​ពូន ខេត្ត​កណ្តាល មេក្លោង​ដែល​គេ​ដឹងថា ជា​ជនជាតិ​វៀតណាម​  បាន​កៀគរ​ជនជាតិ​វៀតណាម និង​ពលរដ្ឋ​ខ្មែរ ឱ្យ​ចូល​លេង​ទាំងថ្ងៃទាំងយប់​ទាំង ហាក់ដូចជា​ពុំ​ខ្លាចញញើត​នឹង​ច្បាប់ បន្តិច​សោះឡើយ​។

​បើ​ទោះបី​មាន​ការចុះ​បង្ក្រាប ជា​ហូរហែ​កន្លងមក​ក៏ដោយ នៅតែ​មាន​ការ​លួច​លេង​ជា​ប្រចាំ​ថ្ងៃ​ដដែល ឬ​មួយ​ក៏​សមត្ថកិច្ច ពុំ​ដឹង​ឬ​មើល​មិន​គ្រប់​ជ្រុងជ្រោយ ទើប​ក្រុម​មេក្លោង​ល្បែងស៊ីសង ជា​សង្វៀន​ជល់​មាន់ និង​យូគី​នៅ​បន្ដ​ធ្វើ​សកម្មភាព​យ៉ាង​រលូត បើ​តាម​ប្រភព​បាន​បាន​ប្រាប់ថា ទីតាំង​បើក​ល្បែង​ខាងលើនេះ ស្ថិតនៅ​ភូមិ​៩ ឃុំ​ព្រែក​ស្បូវ ក្រុង​សំពៅ​ពូន ខេត្ត​កណ្តាល ។​

​ប្រភពព័ត៌មាន​មួយទៀត​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ទីតាំង​ល្បែង​ខាងលើនេះ អាច​បើក​ដំណើរការ​ភ្នាល់​ទៅបាន ប្រហែល​មាន​មន្ត្រី​យោធា​វរៈ​ការពារ​ព្រំដែន​ម្នាក់ បាន​បើកដៃ​អោយ​ជនជាតិ​វៀតណាម ចូល​មក​លេង​នៅ​ទីតាំង​ស​ង្វៀង​ល្បែង​ជល់​មាន់ និង​យូគី​ខាងលើនេះ ទាំង​យប់​ទាំង​ថ្ងៃ ប្រកប​ដោយ​មាន​ភាពកក់ក្តៅ គ្មាន​ក្តីបារម្ភ​បន្តិច​សោះឡើយ ។

​ប្រភព​បាន​រម្លិច​ឈ្មោះ​មន្ត្រី​យោធា​វរៈ​ការពារ​ព្រំដែន​ម្នាក់​នេះ​មក​អង្គភាព​សារព័ត៌មាន​យើង​ថា មាន ឈ្មោះ ផន ធា​រិទ្ធ សព្វថ្ងៃ​ឈរ​ជេ​ី​ង​នៅ​ក្រុង​សំ​ពូន ខេត្ត​កណ្តាល មាន​តួនាទី​ជា​មន្ត្រី​យោធា​វរៈ​ការពារ ព្រំដែន គឺ​មាន​ឥទ្ធិពល អំណាច ខ្លាំងខ្លា​ណាស់ ដែល​ហ៊ាន​បើក​អោយ​ជនជាតិ​វៀតណាម​ញៀន​ល្បែង​ជាច្រើន​នាក់​  ចូល​មក​លេង​ល្បែង​ជល​មាន់ និង​ល្បែង​យូគី ក្នុង​ភូមិសាស្ត្រ​ក្រុង​សំពៅ​ពូន​។

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីតាំង​ខាងលើ ដោយ​កើត​ក្ដី​បារម្ភ និង​ភ័យខ្លាច​ភូមិ​ឃុំ​គ្មាន​សុវត្ថិភាព សូម​ស្នើ​សុំ​ទៅដល់​មន្ដ្រី​ជំនាញ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ មេត្តា​ចុះ​ស្រាវជ្រាវ នឹង​បង្ក្រាប​ទីតាំង​បើក​ល្បែង​ខាងលើនេះ ឱ្យ​ខាន​តែ​បាន​ផង ស្រប​តាម​ប្រសាសន៍​ដ៍​ខ្ពង់ខ្ពស់​របស់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​  ដើម្បី​ធានា និង​រក្សាបាន​នូវ​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល