ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ក្រៀម​មិនទាន់​អស់ ស្រស់​មក​ដល់​ទៀត ទីតាំង​ល្បែង​ស៊ីសង​នៅ​ក្នុងក្រុង​សំពៅ​ពូនដ​ដែល​គ្រាន់តែ​ខុស​ទីកន្លែង សំបូរ​មែន​..?

ក្រៀម​មិនទាន់​អស់ ស្រស់​មក​ដល់​ទៀត ទីតាំង​ល្បែង​ស៊ីសង​នៅ​ក្នុងក្រុង​សំពៅ​ពូនដ​ដែល​គ្រាន់តែ​ខុស​ទីកន្លែង សំបូរ​មែន​..?

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្តាល​៖​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ បាន​ផ្តល់​ឱ្យ​អង្គភាព​សារព័ត៌មាន​ដឹងថា មាន​ល្បែង​សុីសង ជល់​មាន់ អាប៉ោង យូគី​​ស្ថិតនៅ ក្នុង​ភូមិ​ព្រែក​ជ្រៃ ឃុំ​ព្រែក​ជ្រៃ ក្រុង​សំពៅ​ពូន ខេត្ត​កណ្តាល បើក​លេង​យ៉ាង​សប្បាយ ដោយ​គេ​ដឹងថា ជនជាតិ​វៀតណាម ឈ្មោះ វើ​យ ជា​អ្នក​បើក​អោយ​ក្រុម​ញៀន​ល្បែង លេង​ទាំង​ថ្ងៃ ទាំងយប់ ហាក់បីដូចជា កំពុងតែ​ផ្គើន​ទៅ​នឹង​ប្រសាសន៍​របស់​ប្រមុខ​ថ្នាក់ដឹកនាំ នៃ​ព្រះរាជាណាចក្រ កម្ពុជា​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីតាំង​ខាងលើ ដោ​យកើត​ក្ដីបារម្ភ និង​ភ័យខ្លាច​ភូមិ​ឃុំ​គ្មាន​សុវត្ថិភាព សូម​ស្នើ​សុំ​ទៅដល់​មន្ដ្រី​ជំនាញ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ មេត្តា​ចុះ​ស្រាវជ្រាវ នឹង​បង្ក្រាប​ទី​តាំងបេី​ក​ល្បែងសុីសង​ខុស​ច្បាប់​ខាងលើ​នេះ ឱ្យ​ខាន​តែ​បាន​ផង ទាន​ដើម្បី ស្រប​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​  ដើម្បី​ធានា និង​រក្សាបាន​នូវ​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​។​

​ទាក់ទិន​ទៅ​និង​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់ មាន់​ជល់ អាប៉ោង យូរ​គី ដែល​ស្ថិត​ក្នុង​មូលដ្ឋាន​ខាងលើបាន​ធ្វើឲ្យ​ប៉ះពាល់​ទៅដល់​ប្រជាពលរដ្ឋ រស់​នៅ​មាន​ការព្រួយបារម្ភ​ជាខ្លាំង បញ្ហា​អសន្តិសុខ ខ្លាច​កើត​នូវ អំពើចោរកម្ម និង​បទល្មើស​ផ្សេងៗ ពោល​គឺ ដូចជា ចោរលួច ចោរឆក់ និង​ចោរប្លន់ និង​អំពើ​ហិង្សា ជាដើម​..​។​ល​។​

​សូម​រំលឹក​ផង​ដែរ​ថា ល្បែង​តែង​វិនាស បើ​មិន​ចៀស​តែងតែ​វិនាស​ជាក់​ជាមិនខាន​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល