ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​! - រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២១ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត
0

ថៅកែ ឆាយ ម្ចាស់​ឡធ្យូង​ជាច្រើន​កន្លែង កំពុងតែ​គៀងគរ​ប្រជាពលរដ្ឋ​ឲ្យចូល​ទៅ​កាប់​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ឡង់​យ៉ាង​រង្គាល ខណៈ​ដែល​សមត្ថកិច្ច​និង​ជំនាញ​ពាក់ព័ន្ធ​មិន​ទប់ស្កាត់​សោះ​

ថៅកែ ឆាយ ម្ចាស់​ឡធ្យូង​ជាច្រើន​កន្លែង កំពុងតែ​គៀងគរ​ប្រជាពលរដ្ឋ​ឲ្យចូល​ទៅ​កាប់​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ឡង់​យ៉ាង​រង្គាល ខណៈ​ដែល​សមត្ថកិច្ច​និង​ជំនាញ​ពាក់ព័ន្ធ​មិន​ទប់ស្កាត់​សោះ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ក្រចេះ​៖ សកម្មជន​ព្រៃឈើ និង​បណ្តាញ​សហគមន៍​ព្រៃ​ឡ​ង់ បាន​រកឃើញថា ឡ​ធ្យូង របស់​ថៅកែ ឆាយ ជាច្រើន​កន្លែង នៅ​ចំណុច​ស្ពាន​ក្តា និង​កុំ​ភ្លុក ស្ថិតនៅ​ភូមិ​ទន្សោង​ធ្លាក់ ស្រុក​សំបូរ ខេត្ត​ក្រចេះ បាននិងកំពុង​គៀងគរ​ប្រជាពលរដ្ឋ​ឲ្យ​សម្រុកចូល​ទៅ​កាប់​ព្រៃឈើ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ឡង់ ជាច្រើន​ទីតាំង ហើយ​ដឹកជញ្ជូន​តាម​គោយន្ត​កន្ត្រៃ ចូល​មក​ដើម្បី​ផ្គត់ផ្គង់ ឡ​ធ្យូង របស់​ថៅកែ ឆាយ ជា​ហេតុ​ធ្វើឲ្យ​ព្រៃឈើ​ប្រឈម​នូវ​សេចក្តីវិនាស​ហិនហោច​បន្តិចម្តងៗ សមត្ថកិច្ច​និង​ជំនាញ​ពាក់ព័ន្ធ​គ្មាន​វិធានការ​ទប់ស្កាត់​ទាល់តែសោះ ។​

​បើ​យោង​តាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា មាន​មេ​ឈ្មួញ​ម្នាក់​ឈ្មោះ ថៅកែ ឆាយ មាន​តួនាទី​ជា​មន្ត្រី​កងរាជអាវុធហត្ថ (​ប៉េអឹម​) បាន​សាងសង់ ឡ​ធ្យូង ជាច្រើន​កន្លែង បាននិងកំពុង​គៀងគរ និង​បំផុស​ប្រជាពលរដ្ឋ​ឲ្យ​សម្រុកចូល​ទៅ​កាប់​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រឡង់ នឹង​ដឹក​តាម​គោយន្ត​កន្ត្រៃ​ចេញ​មក​ខណៈ​ខ្លួន​ចាំ​ប្រមូល​ទិញ​ដើម្បី​ផ្គត់ផ្គង់ ឡ​ធ្យួង របស់ខ្លួន (​ថៅកែ ឆាយ​) មាន​តួនាទី​ជា​ប៉េអឹម និង​ជា​មេ​មេ​ឈ្មួញ​ដ៏​ធំ​ប្រចាំ​តំបន់​ព្រៃ​ឡង់​ក្នុង​ការប្រមូលទិញ​ឈើ នឹង​ធ្យូង ដឹកជញ្ជូន​តាម​រថយន្ត​កែច្នៃ​ជាច្រើន​គ្រឿង​ចេញពី​តំបន់​ព្រៃ​ឡ​ង់ ទៅដល់​គោលដៅ​យ៉ាង​សុខ​ស្រួល​ជា​រៀងរហូត​។​

​ជាក់ស្ដែង​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​កន្លង​ទៅ​ថ្មីៗ​នេះ អង្គភាព​សារព័ត៌មាន​យើង​ទទួលបាន​សេចក្តីរាយការណ៍​ថា មាន​រថយន្ត វ៉េ​អង (V1) ខ្នាត​ធំ​មួយគ្រឿង បាន​បើក​ចូលទៅ​ចត​នៅ​ក្បែរ ឡធ្យូង​ត្រង់ចំណុច​ស្ពាន​ក្តារ និង​កំប្លុក ស្ថិតនៅក្នុង​ភូមិ​ទន្សោង​ធ្លាក់ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ ដោយ​គេ​ដឹងថា​ជា​រថយន្ត វ៉េ​អង (V1) ខ្នាត​ធំ របស់​មេ​ឈ្មួញ​ឈ្មោះ ថៅកែ ឆាយ មាន​តួនាទី​ជា​ប៉េអឹម និង​ជា​មេ​ឈ្មួញ​ដឹកជញ្ជូន​បទល្មើស​ដ៏​ធំ​ប្រចាំ​តំបន់​ព្រៃ​ឡ​ង់ កំពុង​ធ្វើ​សកម្មភាព​លើ​ក​ធ្យូង​ដាក់​លើ​រថយន្ត ត្រៀម​និង​ដឹក​ចេញ​ទៅ​លក់​ចែកចាយ​នៅតាម​បណ្ដា​ខេត្ត​នានា និង​ឆ្លង​ដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម យ៉ាង​រលូន​ហាក់បីដូចជា​យីអ៊ុន​ឡើង​ខ្លាំង​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​និង​ជំនាញ​ពាក់ព័ន្ធ​ណា​ចាប់​បង្ក្រាប​រថយន្ត​ដឹក​ធ្យួង​របស់មេ​ឈ្មួញ​នោះ​បាន​ឡើយ សង្ស័យ​មាន​ខ្នងបង្អែក​គ្រាក់ៗ​នៅ​ពីក្រោយ​ហើយ​។ ទន្ទឹមនឹងនេះ​មាន​ការរិះគន់​ចំៗ​ថា លោក ឆាយ ឌួង​សាវុធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ បាន​រក្សា​ភាព​ស្ងៀមស្ងាត់ និង​បណ្តែត បណ្តោយ​ឲ្យ​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ព្រៃ​ឡង់​ក្នុងស្រុក​សំបូរ អសកម្ម​បណ្តោយ​ឲ្យ​ឈ្មួញ​ឈ្មោះ​ថៅកែ ឆាយ ដឹកជញ្ជូន​ធ្យូង និង​ឈើ តាមតែ​អំពើ​ចិត្ត​មិន​ចាត់វិធានការ​បង្ក្រាប​នោះ​ទេ ហើយ​ពួកគេ​បែរ​ជា​សម្ងំ​ទទួល​ផលប្រយោជន៍​យ៉ាង​ត្រជាក់ចិត្ត​។​

​ជុំវិញ​ការលើកឡើង​ខាងលើនេះ​លោក ឆាយ ឌួង​សាវុធ ប្រធាន​មន្ទីរ​បរិស្ថាន​ក្រចេះ បានឱ្យដឹងថា ឡធ្យូង​នោះ​មិន​ស្ថិត​នៅក្នុង​ដែន​របស់លោក​គ្រប់គ្រង​នោះ​ទេ គឺ​នៅ​ក្រៅ​ដែន​សមត្ថកិច្ច​របស់​លោក​។ លោក​បាន​បន្តទៀតថា ប្រសិន​បទល្មើស​នោះ​ដឹកជញ្ជូន​ចេញពី​ដែន​របស់លោក​គ្រប់គ្រង លោក​និង​បង្ក្រាប​មិនឲ្យ​មាន​សូម្បីតែ​មួយ​ដុំ​។​

​សកម្មជន​ព្រៃឈើ និង​បណ្តាញ​សហគមន៍​ព្រៃ​ឡ​ង់ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​ស្រឡាញ់​ធនធានធម្មជាតិ បាន​លើកឡើង​ថា លោក ឆាយ ឌួង​សាវុធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ ឆ្លើយ​ឲ្យ​រួច​ដែរ​ពី​មាត់ សូម្បី​តែ​ក្មេង​អាយុ ៧​ឆ្នាំ​ក៏​គាត់​ដឹង​ថា​ឈើ​នេះ​ដឹក​ចេញ​មក​ពី​ណា​ដែរ ។​

​សំណួរ​របស់​កូនសិស្ស​លោក​សួរ​ថា តើ​ឡ​ធ្យួង របស់​មេ​ឈ្មួញ ថៅកែ ឆាយ ខាងលើនេះ បាន​ឈើ​ព្រៃ​មកពីណា​ដើម្បី​ផ្គត់ផ្គង់​និង​រុញ​ចូលក្នុង ឡ ដើម្បី​ដុត​ចេញ​ជា​ធ្យូង​.? បើ​ជុំវិញ​ឡធ្យូង​នោះ មានតែ​ព្រៃឈើ​ដែនជម្រកសត្វព្រៃ​ឡង់​ទៅហើយនោះ​?​។​

​ដូច្នេះ​មជ្ឈដ្ឋាន​ខាងក្រៅ​គោរព​ស្នើសុំ​ទៅ​ដល់​ឯកឧត្តម​បណ្ឌិត អៀង សុ​ផា​ល្លែត រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជួយ​ពិនិត្យមើល​លោក ឆាយ ឌួង​សាវុធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ និង​នាយក​ដែនជម្រកសត្វព្រៃ​ឡង់ តើ​សព្វថ្ងៃនេះ​គាត់​ធ្វើ​អ្វី​ដែរ​បាន​មិន​ធ្វើ​ការទប់ស្កាត់​បែបនេះ​។​

​សូមបញ្ជាក់​ថា​កន្លងមក​ថ្មីៗ​នេះ​ដោយ​មាន​បទបញ្ជា​ពី​ប្រមុខ​រាជរដ្ឋាភិបាល នឹង​អនុវត្តន៍​ទៅតាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនិយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បញ្ជា​អោយ​សមត្ថកិច្ច​នៅ​ទូ​រទាំង​ខេត្ត ជាពិសេស​សមត្ថកិច្ច​តាម​គោលដៅ​ចេញ​ប្រតិបត្តិ​ការតាមដាន រុករក​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​អោយមាន​ប្រសិទ្ឋភាព​។ ប៉ុន្តែ​បទបញ្ជារ​របស់​ថ្នាក់ដឹកនាំ​កន្លង​ទៅ​នោះ បែរ​ជា​សាប​ដូច​ទឹក​ទន្លេមេគង្គ​ទៅវិញ ដោយហេតុ​ថា​ការដឹក​ជញ្ជូន ធ្យូង នឹង​ឈើ​ពី​សំណាក់​មេ​ឈ្មួញ​ឈ្មោះ ថៅកែ ឆាយ និង​ជា​មន្ត្រី​ប៉េអឹម​ផង​នោះ​នៅតែ​កើតមាន​ជា​រៀងរាល់ថ្ងៃ​យប់​ដដែល ។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​នៅ​មាន​រថយន្ត​ដឹក​ជញ្ជូន​ផល​អនុផល​ព្រៃឈើ​របស់​មេ​ឈ្មួញ​ជាច្រើន​ទៀត​នៅ​មិនទាន់​បាន​បង្ក្រាប​នៅឡើយ​ទេ ។​

​អង្គភាព​សារព័ត៌មាន​យើង​ចុះ​ផ្សាយ​ខាងលើ​នេះ​គ្មាន​គោលបំណង​អ្វី​ក្រៅពី​ការចូលរួម​ការពា​រ​សម្បត្តិ​ធនធានធម្មជាតិ​ជាមួយ​រដ្ឋាភិបាល និង​ជា​តម្រុយ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ខាង​លើ​ចុះ​ទៅ​ទប់ស្កាត់​នៅ​ចំណុច​ខាងលើ​ទាន់​ពេលវេលា​ផង​ដែរ​និង​សេចក្តីរាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ខាងលើៗ​លោក​បាន​ជ្រាប​ជា​ព័ត៌មាន​ពី​មន្ត្រី​ថ្នាក់ក្រោម​ដើម្បី​ឱ្យ​មាន​ភាពស្មោះត្រង់​និង​ជា​មន្ត្រី​គំរូ​ល្អ​ដែល​មាន​បេសកកម្ម​និង​កាតព្វកិច្ច​ចុះមក​ធ្វើការ​និង​ការពា​ផងដែរ​មិនមែន​មក​ធ្វើការ​របៀប​អ៊ែលៗ​កន្ទេល​ធំ​បន្លំ​ដេក​ជាមួយ​ក្រុម​ឈ្មួញ​របៀប​នេះ​នោះ​ទេ​។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​សូម​ស្វាគមន៍​រាល់​ការបកស្រាយ​ពី​មន្ត្រី​ជំនាញ​ពាក់​ពន្ធ័​និង​សាមុីខ្លួន​ជានិច្ចរាង​រាល់​ម៉ោង​ធ្វើរ​ការ​គឺ​ដើម្បី​ឆ្លុះបញ្ចាំង​ពី​រ​ការពិត​សុ​ក្រិត​និង​យុត្តិធម៍ តែប៉ុណ្ណោះ ៕ វគ្គ​២ សូម​ពុក​ម៉ែ​បងប្អូន​រង់ចាំ​តាមដាន​នឹង​ទស្សនា​ព័ត៌មាន វគ្គ​៣ បន្តទៀត ពាក់ព័ន្ធ​នឹង​ឡ​ធ្យូង ។ សូម​អរគុណ​!

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល