ទាន់ហេតុការណ៍
លោក​បណ្ឌិត ឃីម រដ្ឋា បាន​ដឹកនាំ​ក្រុមការងារ​អង្គភាព គេហទំព័រ រស្មី ស្ទឹងត្រង់ ចូលរួម​កាន់បិណ្ឌ​វេន​១២ នៅ​វត្ដ អង្គ​ក្ដី ស្ថិតនៅក្នុង​ភូមិ​ព្រៃ​ស្មច់ ឃុំ​ព្រៃ​វិហា ស្រុក​គងពិសី ខេត្ដ​កំពង់ស្ពឺ​ - លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំ​ក្រុម​ការងារ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១០ នៅ​វត្ត​កំពង់​ភ្លុក​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំ​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ​ក្នុងឱកាស​វេន​កាន់​បិណ្ឌ ចំនួន​០២​វត្ត ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​! - សម្តេច មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ អញ្ជើញ​ចូលរួម ចូលរួម​ពិធី​ជប់លៀង​ផ្លូវរដ្ឋ ដែល​រៀបចំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ជា​កិត្តិយស​ចំពោះ ឯកឧត្តម ហ្វឺ​ឌីណាន់ រ៉ូ​ម៉ូល​ដេស ម៉ា​កូស ជូ​ញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ហ្វីលីពីន និង​លោកជំទាវ​ទី​១ លូ​អ៊ី​ស អា​រ៉ាណេតា​-​ម៉ា​កូស (Louise Araneta-Marcos) - កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​ឃាត់ខ្លួន​មុខសញ្ញា​ជនសង្ស័យ ៥ នាក់​បាន​ភ្លាមៗ ករណី​គំរាម (​កាប់​ប្លន់​)​និង​បន្ត​ទៅ​ឃាត់ខ្លួន​បក្សពួក​បាន​ជា​បន្ត​ - កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជូនដំណឹង​បដិសេធ មាន​ជនខិលខូច​បាន​បង្កើត​គណនី TikTok ក្លែងក្លាយ ដែល​មានឈ្មោះ (RathSreang) - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ខែសីហា និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២៥ របស់​ក្រុម​ការងារ​យុវជន​គណបក្ស​ក្រសួង​បរិស្ថាន - រោងចក្រ​ផលិត​បារី​(Future Inteertional Tobacco (Cambodia)Ltd. តើ​ផលិត​បារី​ម៉ាក​អ្វី និង​បង់ពន្ធ​ស្រប​ច្បាប់​ដែល​ឬទេ​?​វគ្គ​១ - ​ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំ​ក្រុម​ការងារ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​សមាជិក ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ពេល​កំពុង​បំពេញ​ភារកិច្ច​! - លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​កងរាជអាវុធហត្ថ​ខេត្ត​
0

ល្បែងស៊ីសង តាម​អន​ឡា​ញ មួយ​កន្លែង​ក្នុង​ភូមិ​ព្រៃធំ សង្កាត់​គូរ​រកា ខណ្ឌ​ព្រែក​ព្នៅ បើក​លេង​យ៉ាង​អនាធិបតេយ្យ សមត្ថកិច្ច​មូលដ្ឋាន មិន​បង្ក្រាប​

ល្បែងស៊ីសង តាម​អន​ឡា​ញ មួយ​កន្លែង​ក្នុង​ភូមិ​ព្រៃធំ សង្កាត់​គូរ​រកា ខណ្ឌ​ព្រែក​ព្នៅ បើក​លេង​យ៉ាង​អនាធិបតេយ្យ សមត្ថកិច្ច​មូលដ្ឋាន មិន​បង្ក្រាប​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ​÷ ពលរដ្ឋ​លើកឡើងថា :​តើ​ហេតុអ្វី​បានជា​លោក សុខ ហេង អធិការ​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ គ្មាន​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ឬ​ភ្លេច​បទបញ្ជា​សម្តេច​ធិបតី​?

​ជាក់ស្តែង​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ អង្គភាព​សារព័ត៌មាន​យើង​ទទួលបាន​សេចក្តីរាយការណ៍​ថា​មាន​ទីតាំង​ល្បែងស៊ីសង​អន​ឡា​ញ ជល់​មាន់ តាម​ទូរទស្សន៍ និង​ឆ្នោត​ឡូតូ របស់​ក្រុមហ៊ុន ៩ បួន​ដើម ស្ថិតនៅ​ភូមិ​ព្រៃធំ សង្កាត់​គូរ​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កំពុងតែ​ដំណើរការ​ឲ្យ​ក្រុម​អ្នកញៀន​ល្បែង​ចូល​លែង​យ៉ាង​រលូន ហេតុនេះ​ហើយ​ពលរដ្ឋ សង្ស័យ​ថា​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​លោក​វរ​សេ នីយ៍ឯក សុខ ហេង អធិការ​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ បើកដៃ​ឱ្យ​ល្បែងស៊ីសង​បើក​លេង​នៅក្នុង​មូលដ្ឋាន ដើម្បី ជា​ផល​ប្រ យោជន៍​ណាមួយ ឬ​ខ្លាច​អំណាច​ម្ចាស់​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់ មិន​ហ៊ាន​ចាត់​កម្លាំង​ចុះ​បង្ក្រាប​ឱ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធិភាព នាំឱ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​កើត ក្តីព្រួយបារម្ភ​ពីភាព​អសន្តិសុខ​នៅ​ក្នុ​ង​សង្គម និង​អំពើរ​ហិង្សា​នៅ​ក្នុង​គ្រួសារ​។​

​ហេតុ​ដូច្នេះ​ប្រជាពលរដ្ឋ​សង្ឃឹមថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការរង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នឹង​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​អន​ឡាញ ជល់​មាន់ តាម​ទូរទស្សន៍​និង​ឆ្នោត​ឡូតូ របស់​ក្រុមហ៊ុន ៩ បួន​ដើម ខាងលើ​នេះ​ឱ្យបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធិភាព ដើម្បី​អនុវត្ត​តាម​បទបញ្ជា​របស់​សម្តេច​ធិបតី ព្រមទាំង​រក្សាបាន​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​.៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល