ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ទណ្ឌិត អ៊ឹង លី ប៉េង ធ្វើការឃោសនាអកុសល មួលបង្កាច់ បរិហារកេរ្តិ៍ ដោយគ្មានមូលដ្ឋាន…

ទណ្ឌិត អ៊ឹង លី ប៉េង ធ្វើការឃោសនាអកុសល មួលបង្កាច់ បរិហារកេរ្តិ៍ ដោយគ្មានមូលដ្ឋាន…

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

បើតាមការលើកឡើង របស់មេធាវី ជ្រ គីមហេង តំណាងដោយអាណត្តិ របស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានរៀបរាប់ និងបំភ្លឺ ដូចមានក្នុងលិខិតបំភ្លឺ ចុះថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា៖ ក្នុងបណ្ដឹង របស់ កូនក្ដី នៅតុលាការ រាប់ពីសាលាដំបូង រហូតដល់ តុលាការកំពូល បានសម្រេចឱ្យកូនក្ដីរបស់ខ្លួនឈ្នះគ្រប់ជាន់ថ្នាក់ និងបានផ្ដន្ទាទោស ឈ្មោះ អ៊ឹង លីប៉េង ផងដែរ។

ក្នុងអំឡុងសាលដីការជាស្ថាពរ និងសម្រេចផ្ដន្ទាទោសលេីឈ្មោះ អ៊ឹង លីប៉េង របស់សាលាដំបូង និងតុលាការកំពូល ប៉ុន្តែឈ្មោះ អ៊ឹង លីប៉េង បានរត់គេចខ្លួន មិនដឹងនៅទីណា ក៏ប៉ុន្តែ ទណ្ឌិត អ៊ឹង លីប៉េង បានបន្ដធ្វើការឃោសនាអកុសលតាមបណ្ដាញសង្គម បំភ្លៃ និងមួលបង្កាច់បង្ខូចកិត្តិយស កូនក្ដីរបស់ខ្លួន ម្យ៉ាងទៀតក្នុងនាមជាមេធាវីតំណាងដោយអាណត្តិរបស់កូនក្ដី សូមធ្វេីការបំភ្លឺ ដេីម្បីរក្សាបាននូវភាពស្អាតស្អំ ជូនកូនក្ដីរបស់ខ្លួន។

គួររំលឹកផងដែរថា កន្លងមក ទណ្ឌិត លីប៉េង តែងតែធ្វើការចោទប្រកាន់ បរិហារកេរ្តិ៍មកលើឯកឧត្ដម អ៊ាង សុផល្លែត ទាំងគ្មានមូលដ្ឋាន និងមិនមែនជាការពិតនោះទេ ក្នុងន័យនេះ ឈ្មោះ អ៊ឹង លីប៉េង ដែលជាទណ្ឌិត ត្រូវបានតុលាការកំពុងស្វែងរកមុខ ដើម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់ ដែលបានឃោសនា អកុសល បង្កាច់បង្ខូចឈ្មោះ អ្នកដទៃ បង្កឱ្យមានការយល់ច្រឡំពីមហាជន ដូច្នេះ មេធាវីតំណាងដោយអាណត្តិ សូមអំពាវនាវ ដល់សារធារណជន និងអ្នកសារព័ត៌មាន ជាតិ អន្ដរជាតិ មេត្ដាជ្រាបជាព័ត៌មាន និងសូមឱ្យមហាជន និងអ្នកសារព័ត៌មាន កុំមានការយល់ច្រឡំ។

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល