ទាន់ហេតុការណ៍
​កម្ពុជា​-​មី​យ៉ាន់​ម៉ា ឯកភាព​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - កម្ពុជា​-​វៀតណាម ប្ដេជ្ញា​បន្ត​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​ - លោក សន ស៊ិន ចៅសង្កាត់​គោក​រកា ចុះ​ពិនិត្យ​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២៦ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រួសរាន់​មក​ចុះឈ្មោះ​ឱ្យបាន​ទាន់​ពេលវេលា​ - អនុប្រធាន​គណៈកម្មកា​រ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ចិន​ទូទាំង​ប្រទេស វាយតម្លៃ​ខ្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ចិន​-​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម ស្ទីវ ដេ​នស៍ (Steven Daines) សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាម៉េរិក​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី ក្នុង​ឱកាស​ខួប​ចម្រើន​ជន្មាយុ​ - ក្នុង​ស្មារតី «​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​ស្រឡាញ់​ខ្មែរ​» អង្គភាព​សារព័ត៌មាន រដ្ឋា​រស្មី​ស្ទឹងត្រង់ នាំយក​អំណោយ​មនុស្សធម៌​ជូន​ប្អូនស្រី ព្រឹម ស្រី​ទូច នៅ​ស្រុក​ប​សែដ្ឋ ខេត្ត​កំពង់ស្ពឺ​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​នាំយក​អំណោយ​សប្បុរសធម៌ ជូន​ស្ត្រី​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​ខ្វះខាត​ជីវភាព នៅ​ស្រុក​កៀនស្វាយ​ - ​កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - ចែក​អំណោយ​ស្បៀងអាហារ​ជូន​គ្រួសារ​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ ក្រោម​ស្មារតី​យកចិត្តទុកដាក់ និង​ចែករំលែក​ក្តីស្រឡាញ់​
0

ក្រសួង​បរិស្ថាន​បរិស្ថាន​ចេញ​សេចក្តី​បដិសេធ​​ព័ត៌មាន​បំផ្លើស ខុស​ពី​ការពិត​ជាក់ស្តែង ពាក់ព័ន្ធ​ករណី​ឥណទាន​កាបូន នៃ​ការអនុវត្ត​គម្រោង​រេ​ដ​បូក (REDD+) នៅ​កម្ពុជា​

ក្រសួង​បរិស្ថាន​បរិស្ថាន​ចេញ​សេចក្តី​បដិសេធ​​ព័ត៌មាន​បំផ្លើស ខុស​ពី​ការពិត​ជាក់ស្តែង ពាក់ព័ន្ធ​ករណី​ឥណទាន​កាបូន នៃ​ការអនុវត្ត​គម្រោង​រេ​ដ​បូក (REDD+) នៅ​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ក្រសួង​បរិស្ថាន សូម​ធ្វើ​ការបដិសេធ​ព័ត៌មាន​បំផ្លើស ខុស​ពី​ការពិត​ជាក់ស្តែង ទាំងនោះ​ដោយ​មូលហេតុ​៖
– ក្រសួង​បរិស្ថាន បាន​និង​កំពុង​អនុវត្ត​គម្រោង​រេ​ដ​បូក (REDD+) សម្រាប់​ឥណទាន​កាបូន​ដោយមាន​យន្តការ​ជាតិ​និង​អន្តរជាតិ​ច្បាស់លាស់​ក្នុង​ការវាយតម្លៃ​និង​ការធ្វើ​សវនកម្ម ដើម្បី​ធានាបាន​នូវ​ការការពារ និង​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព លើ​តំបន់ការពារធម្មជាតិ ដែល​សម្បូរ​ដោយ​ព្រៃឈើ សត្វព្រៃ និង​ជីវៈចម្រុះ​ផ្សេងទៀត​
– ក្រសួង​បរិស្ថាន បាន​ដាក់​ចេញ​វិធានការ​ម៉ឺងម៉ាត់​បំផុត ព្រមទាំង​ប្រើប្រាស់​បច្ចេកវិទ្យា​ជំនួយ ក្នុង​ការទប់ស្កាត់​បទ​ល្មើស​ធនធានធម្មជាតិ បិ​សេស​ក្នុង​គម្រោង​រេ​ដ​បូក​(REDD+) ដោយ​ជំរុញ​ការអនុវត្ត​ច្បាប់​១០០​ភាគរយ ដោយ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា និង​បាន​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គណៈមេធាវី និង​ក្រសួង​យុត្តិធម៌ ក្នុង​ការស៊ើបអង្កេត បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​
– យន្តការ​សវនកម្ម​ឯករាជ្យ​អន្តរជាតិ​បាន​ផ្ទៀងផ្ទាត់​ធ្វើ​សវនកម្ម​ឥណទាន​កាបូន នៃ​គម្រោង​រេ​ដ​បូក (REDD+) នៅ​កម្ពុជា​ឡើងវិញ ចាប់ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៤ បន្ទាប់ពី​បាន​ផ្អាក​អស់​រយៈពេល​មួយឆ្នាំ ដើម្បី​ផ្ទៀងផ្ទាត់​ឡើងវិញ​។ ការអនុញ្ញាត​ឱ្យ​លក់​ឥណទាន​កាបូន​ឡើងវិញ​នេះ គឺ​ឆ្លុះបញ្ចាំង​យន្តការ​រេ​ដ​បូក (REDD+) នៅ​កម្ពុជា កំពុង​ដំណើរការ​ល្អ បម្រើឱ្យ​ផលប្រយោជន៍​ដល់​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ជីវភាព​ប្រជា​សហគមន៍​នៅ​តាម​មូលដ្ឋាន​កាន់តែ​ប្រសើរ​។​
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល