ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ឯកឧត្តម ឆាយ ឫទ្ធិ​សែន បាន​អញ្ជើញ​ជា​អធិបតី​ប្រកាស​ទទួលស្គាល់ ខេត្ត​ត្បូងឃ្មុំ ជា​ខេត្ត​ទី​១១ ទទួលបាន​ជ័យលាភី​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF)

ឯកឧត្តម ឆាយ ឫទ្ធិ​សែន បាន​អញ្ជើញ​ជា​អធិបតី​ប្រកាស​ទទួលស្គាល់ ខេត្ត​ត្បូងឃ្មុំ ជា​ខេត្ត​ទី​១១ ទទួលបាន​ជ័យលាភី​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ត្បូងឃ្មុំ​៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ១០​រោច ខែ​ក​ត្ដិក ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​បរិវេណ រង្វង់​មូល​ទល់មុខ​សាលាខេត្ត​ត្បូងឃ្មុំ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពី​ធី​ប្រកាស​ទទួលស្គាល់​ខេត្ត​ត្បូងឃ្មុំ ជា​ខេត្ត​ទី​១១ ទទួលបាន​ជ័យលាភី​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF) ដែល​មាន​សមាសភាព​អញ្ជើញ​ចូលរួម សរុប​ប្រមាណ ២ ៣០០​នាក់​។

​ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស នោះ ឯកឧត្ដម ឆាយ ឫទ្ធិ​សែន បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ សេចក្តី​នឹករលឹក​យ៉ាង​ជ្រាលជ្រៅ​បំផុត និង​ពរ​សព្ទសាធុការ​ពី​សំណាក់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​, សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ជូន​ចំពោះ​អង្គពិធី​ទាំងមូល និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន និង​សមិទ្ធផល​នានា ដែល​ខេត្ត​ត្បូងឃ្មុំ សម្រេចបាន នា​ពេល​កន្លង​មក​លើ​គ្រប់​វិស័យ ទាំង​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ជាក់ស្ដែង​ការសម្រេច​នូវ​ការបញ្ចប់​បន្ទោបង់​ពាសវាល​ពាសកាល​នា នៅ​ទូទាំង​ខេត្ត ពេលនេះ​។ ឯកឧត្ដម​រដ្ឋមន្ដ្រី បាន​មានប្រសាសន៍ថា បច្ចុប្បន្ន ក្រសួង​បាននិងកំពុង​បន្ត​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការផ្គត់ផ្គង់​ទឹក ការសំអាត និង អនាម័យ​ជនបទ ដែល​សម្រេច​បាន​អត្រា​គ្របដណ្តប់​ទឹកស្អាត និង​អនាម័យ​ទូទាំង​ប្រទេស​ប្រមាណ ៨៨,៨០% ក្នុងនោះ​អត្រា​គ្របដណ្តប់​ទឹក ៨៦,០៩% និង​អនាម័យ ៩១,៤៧% ហើយ​នឹង​សម្រេច​ឱ្យបាន ១០០% នៅ​ឆ្នាំ​២០៣០​។ ដោយឡែក​ចំពោះ​ការសម្រេច​បាន​ខេត្ត ODF គិត​ត្រឹម​ថ្ងៃនេះ មាន​ខេត្ត​ចំនួន ១១ ដែល​សម្រេច​បាន​ជា​ខេត្ត​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF) រួមមាន​៖ ខេត្ត​ស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី ខេត្តសៀមរាប និង​ខេត្ត​ត្បូខឃ្មុំ ជា​ខេត្ត​ទី​១១ ដែល​ទទួលបាន​ជ័យលាភី ODF​។

​សូម​ជម្រាប​ជូន​ផងដែរ​ថា នៅក្នុង​ដំណាច់ឆ្នាំ​២០២៤​នេះ ក្រសួង​មាន​ផែនការ​សម្រេច​ឱ្យបាន​ខេត្ត​ជ័យលាភី​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​ចំនួន ២​ទៀត គឺ​ខេត្ត​តាកែវ និង​ខេត្ត​ស្ទឹងត្រែង ហើយ​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ ខាងមុខនេះ រាជធានី​ភ្នំពេញ នឹង​ទទួលពាន​ជា​រាជធានី​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​កម្រិត​ខ្ពស់ (ODF PLUS) ដំបូង​គេ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល