ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

មកដល់ពេលនេះ​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​សង្កាត់ ខ័ណ្ឌ នៅ​មិន​អាច​ធ្វើ​អ្វី​បាន មេ​ឈ្មួញ​ជើង​ខ្លាំង​ឈ្មោះ ស៊ុន ធា​រិទ្ធ​(​ហៅ​)​ប៉ោង​ដែល​រក​ស៊ី​បទល្មើ​សដឹក​លៀស​ចំណី​និង​លៀស​ឆា​កា បាន​នៅឡើយ​ឬក៏​ត្រូវ​ថ្នាំ​សណ្ដំ​ដេក​ភ្លេច​ក្រោក​អស់ហើយ​

មកដល់ពេលនេះ​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​សង្កាត់ ខ័ណ្ឌ នៅ​មិន​អាច​ធ្វើ​អ្វី​បាន មេ​ឈ្មួញ​ជើង​ខ្លាំង​ឈ្មោះ ស៊ុន ធា​រិទ្ធ​(​ហៅ​)​ប៉ោង​ដែល​រក​ស៊ី​បទល្មើ​សដឹក​លៀស​ចំណី​និង​លៀស​ឆា​កា បាន​នៅឡើយ​ឬក៏​ត្រូវ​ថ្នាំ​សណ្ដំ​ដេក​ភ្លេច​ក្រោក​អស់ហើយ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ឆ្នាំង​៖ ក្រោយពី​មាន​ការផ្សព្វផ្សាយ​ព័ត៌មាន​កន្លង​មក​ជុំវិញ​ការឡើង​លៀស​ខុស​ច្បាប់​នៅ​មាត់ទឹក​ក្រោយ​ផ្សារ​សមុទ្រ​ទឹកសាប ស្ថិតក្នុង​ឃុំ​ឆ្នុក​ទ្រូ ស្រុក បរិបូណ៌ នៅតែ​បន្ត​មាន​នៅ​ការឡើង​លៀស​ចំណី និង​លៀស​ឆា​កា មិនទាន់​ឃើញ​មន្ត្រី​ជំនាញ​ណា​ចុះ​ទៅ​បង្ក្រាប​បាន​ឡើយ​ឬ​មួយ​ក៏​អសមត្ថភាព ឬ​មួយ​ក៏​ត្រូវ​ថ្នាំ​សណ្ដំ​ដេក​លង់លក់​អស់ហើយ​មើលទៅ​។​

​ជាក់ស្ដែង​នៅ​រសៀល​ថ្ងៃទី​២៣ និង​រសៀល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ ក្រុម​អ្នកសារព័ត៌មាន​បាន​ចុះ​ទៅ​ផ្តិច​យក​រូបភាព​នូវ​សកម្មភាព​ដឹក ជញ្ជូន​លៀស តាម​កាណូត​ធំៗ​ប្រើប្រាស់​ដោយ​កម្លាំង​ម៉ា​សុីន​ធំៗ​ជាច្រើន​គ្រឿង ដែល​មាន​ច្រក​លៀស​ច្រើន​កា​រ៉ុង កំពុង​លើក​ឡើង​លើ​គោក​នៅ​មាត់ទឹក​ក្រោយ​ផ្សារ​សមុទ្រ​ទឹកសាប​ស្ថិតក្នុង​ឃុំ​ឆ្នុក​ទ្រូ ស្រុក បរិបូណ៌ ដើម្បី​ដឹកជញ្ជូន​តាម​រថយន្ត​យក​ទៅ​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​បន្ត​យកទៅលក់​នៅ​ឯ​ប្រទេស​វៀតណាម​។​

​អ្នក​កាវ​លៀស​ខុស​ច្បាប់​ទាំងនោះ​បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ថា លៀស​ទាំង​នេះ​ពួកគេ​បាន​កាវ​កើ​បយក ពី​ក្នុង​ភូមិសាស្ត្រ​ទឹកដី​ខេត្ត​កំពង់ធំ​ហើយ​បាន​នាំគ្នា​ដឹក យកមក​លក់​ឱ្យ​មេ​ឈ្មួញ​ជើង​ខ្លាំង​ឈ្មោះ ស៊ុន ធា​រិទ្ធ​(​ហៅ​)​ប៉ោង នៅ​មាត់ទឹក​ក្រោយ​ផ្សារ​សមុទ្រ​ទឹកសាប​ស្ថិតក្នុង​ឃុំ​ឆ្នុកទ្រូ​។​

​ករណី​នេះ​បាន​ធ្វើឲ្យ​មតិ​សាធារណជន មាន​ការងឿងឆ្ងល់ និង​រិះគន់​ផងដែរ ចំពោះ​សកម្មភាព​នេសាទ​លៀស និង​ការដឹកជញ្ជូន​លៀស​ចម្រុះ​ក្នុង​រូបភាព​ទ្រង់ទ្រាយ​ធំ​បែប​នេះ ដែល​សកម្មភាព​នេះ​គេ​សង្កេតឃើញ​កើត មាន​តាំងពី​រដូវ​បិទ​នេសាទ​រហូត​ដល់​រដូវ​បើក និង​មិន​មាន​ការបង្កា​ប​ទាល់តែសោះ ចំពោះ​ការនេសា​ទលៀស គឺ​គេ​បាន​ប្រើ​នូវ​ឧបករណ៍​កាវលៀ​សវែងៗ​ដែល​អាច​កាវ​ចូលដល់​ជម្រៅ​បាតទន្លេ​ជ្រៅ​ធ្វើឲ្យប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​និង​ជីវចម្រុះ​យ៉ាងធ្ងន់ធ្ងរ​។​

​ចំណែក​ម៉ាស៊ីន​ដែល​គេ​ប្រើ​បំពាក់​ឧបករណ៍​អូស និង​កាវ​លៀស​វិញ​ទូក​ខ្លះ គឺ​ចាប់ ពី​៤​ទៅដល់​៦​ម៉ាស៊ីន ដែល​ធ្វើឱ្យ​ខុស​ច្បាប់​ស្ដីពី​ជលផល​ដែល​បានអនុញ្ញាត​ឲ្យ​រកបា​ន​តែ​ដោយ​ដៃ​តែ​ប៉ុណ្ណោះ​។​

​ពាក់ព័ន្ធ​នឹង​ករណី​ដែល​កើត​មាន​ការនេសា​ទលៀស និង​ការដឹកជញ្ជូន​លៀស​ខុសច្បាប់​ខាងលើនេះ​មន្ត្រីរដ្ឋបាល​ជលផល​បរិបូណ៌​ម្នាក់សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​យើង កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤​ថា ករណី​ការដឹកជញ្ជូន​លៀស​ចម្រុះ និង​ការនេសាទ​លៀស​ដោយ​ប្រើ​កម្លាំង​ម៉ាស៊ីន​បច្ចុប្បន្ននេះ​លោក​ទទួលស្គាល់ថា គឺ​ពិតជា​កើត​មាន​ប្រាកដ​មែន​។​

​តែ​ដោយឡែក​នៅក្នុង​ទឹកដី​ខេត្ត​កំពង់ឆ្នាំង គឺ​គ្រាន់ តែ​ជា​ទីកន្លែង​សម្រាប់​ក្រុម​ឈ្មួញ​ដឹក​លៀស​យក​មក​ឡើង​រថ​យន្ត​តែប៉ុណ្ណោះ​។ រីឯ​ប្រភពដើម​នៃ​ការនេសាទ​លៀស​វិញ គឺ​ក្រុម​ឈ្មួញ​គេ​បានធ្វើ​សកម្មភាព​នៅក្នុង​ទឹកដី​នៃ​ខេត្ត​ផ្សេង គឺ​ខេត្ត​កំពង់ធំ ។​

​លោក ឈិន តួ កម្លាំង​របស់​អធិការ​រដ្ឋា​ន​ជលផល​ខាងត្បូង​បឹង​ទន្លេសាប បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា​ថា ការនេសាទ​លៀស​ប្រើ​ដោយ​កម្លាំង​ម៉ាស៊ីន គឺ​ច្បាប់​ស្ដីពី​ជលផល មិន​អនុញ្ញាត​ដាច់ខាត បច្ចុប្បន្ន​ដែល​មាន​ការអនុញ្ញាត​ឱ្យ​ពលរដ្ឋ​នៅក្នុង​ភូមិ​ឆ្នុកទ្រូ​មួយចំនួន ដឹកជញ្ជូន​លៀស​យកទៅ​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ ដោយសារ​តែ​យល់​ឃើញ​ថា ពួកគាត់​មិន​មាន​ដី​សម្រាប់​ធ្វើស្រែ ហេតុនេះហើយ​ទើប​បាន​អនុ គ្រោះ​ឲ្យ​ពួកគាត់​ខ្លះ តែ​សុំឲ្យ​ពួក​គាត់​អនុវត្ត​ទៅ​តាម​ការណែនាំ​របស់​មន្ត្រី​ជំនាញ ដោយ​មិន​អនុញ្ញាត​ឲ្យ​ពួក​គាត់​ដឹក​លៀស​ឆា​កា ឬ​លៀស​ចំណី​សត្វ​យកទៅ​លក់​នោះ​ឡើយ​។​

​បើ​តាម​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ដដែល​បាន​ប្រាប់ថា ករណី​ការនេសា​ទលៀស ខ្យង ខ្ចៅ គ្រុំ នៅ​បាតទន្លេ​គឺ​ច្បាប់​ស្ដីពី​ជលផល​ហាម​ដាច់ខាត ការនេសាទ​ប្រើ​ដោយ​កម្លាំង​ម៉ាស៊ីន​ធំៗ​ដូច​ខាងលើ​នេះ ព្រោះ​វា​បាន​ធ្វើឲ្យ​មាន​ផល ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ណាស់ ដល់​ប្រព័ន្ធ​អេកូ​ឡូ​ស៉ី និង​ប្រព័ន្ធ​ជីវៈចម្រុះ​នៅ​បាត​ទន្លេ ព្រោះថា​៖ លៀ​ស ខ្យង ខ្ចៅ និង​គ្រុំ នៅ​បាតទន្លេ​យូរៗ​ទៅ​វា​និង​រលួយ​ស្អុយ​ពេញ​បាតទន្លេ​។​

​មិនតែប៉ុណ្ណោះ​ផ្ទៃ​បាត​ផុកនៃ​ទន្លេសាប ក៏​ជា​កន្លែង​យ៉ាង​សំខាន់​សម្រាប់​ពពួក​ត្រី​ទាំងអស់​ខាងលើ​នេះ ពង​កូន​នៅក្នុង​ដីល្បាប់​នៃ​បាតទន្លេ​ទាំងនោះ​ផង​ដែរ​។​ហេតុនេះហើយ​ទើប​គេ​មានច្បាប់​ហាមឃាត់​ការនេសាទ​ប្រើ​ដោយ​កម្លាំង​ម៉ាស៊ីន ដែល​មានចែង​នៅក្នុង​ច្បាប់​ស្ដីពី​ជលផល​។​

​ដូច្នេះ​បើ​សមត្ថកិច្ច​យើង​មិន​អាច​ទប់ស្កាត់​ចំពោះ​ការនេសាទ​លៀស ប្រើ​កម្លាំង​ម៉ាស៊ីន​ដូច​សព្វថ្ងៃនេះ តាម​ច្បាប់​ស្ដីពី​ជលផល​បាន​នោះទេ ពូជ​ត្រី​នឹង​ត្រូវ​វិនាស​បាត់បង់​ពី​ផ្ទៃ​បឹង​ទន្លេ សាប​ថ្ងៃ​ណាមួយ​ជាក់​ជាមិនខាន​នោះឡើយ​។​

​ជុំវិញ​នូវ​ការចុះផ្សាយ​ខាងលើ​អង្គភាព​ព័ត៌មាន​យើងខ្ញុំ​រងចាំ​ការបំភ្លឺ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​រាល់​ម៉ោង​ធ្វើការ​តាម​របប​អ្នកសារព័ត៌មាន​។​សូម​អរគុណ​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល