ទាន់ហេតុការណ៍
លោក យី យី​ម មន្ត្រី​បម្រើ​ការងារ​នៅ​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង សំណូមពរ​គោរព​ស្នើ​សុំ​អន្តរាគមន៍ និង​រក​យុត្តិធម៌​ពាក់ព័ន្ធ​នឹង​ដីធ្លី​ចំនួន ៣ ប្លង់ នៅ​ខេត្ត​តាកែវ​ - សេចក្ដីបំភ្លឺ​ព័ត៌មាន របស់ រដ្ឋបាល​ខេត្ត​កែប ស្តីពី​ការសុំ​សិទ្ធិ​វិនិយោគ​ភាស៊ី​ផែ​កែប​កោះទន្សាយ​ ​ថ្ងៃ​ព្រហស្បតិ៍ 10 រោច ខែ​អស្ស្ជ​ជ ថ្នាំ​មមី អដ្ធស័ក ព​-​ស -២៥៧០ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី​៖ រាជរដ្ឋាភិបាល​តែងតែ​ចាត់ទុក «​ការវិនិយោគ​លើ​វិស័យ​អប់រំ ជា​ការវិនិយោគ​លើ​អនាគត​របស់​ប្រទេសជាតិ​» - វិទ្យាល័យ ហ៊ុន សែន ពាម​កោះ​ស្នា រៀបចំ​ពិធី​ចែក​ប័ណ្ណសរសើរ​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៦-២០២៧ - វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​
0

សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ក្រុមប្រឹក្សា ខេត្ត​ស្វាយរៀង អាណត្តិ​ទី​៣

សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ក្រុមប្រឹក្សា ខេត្ត​ស្វាយរៀង អាណត្តិ​ទី​៣

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ស្វាយរៀង ៖ សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី នៃ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ចូលរួម​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ក្រុមប្រឹក្សា ខេត្ត​ស្វាយរៀង អាណត្តិ​ទី​៣ ដែល​មាន​ការចូលរួម​ពី​ក្រុមការងារ​ថ្នាក់ជាតិ ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រី​សាលាខេត្ត​ស្វាយរៀង និង​អ្នកពាក់ព័ន្ធ​ទាំងអស់ សរុប​ប្រមាណ ៤០០​នាក់ នា​ព្រឹក​ថ្ងៃអាទិត្យ ១៤​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ នៅ​សាលប្រជុំ​អាគារ​”​ឃ​”​សាលាខេត្ត​ស្វាយរៀង​។​

​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​បាន​ថ្លែង​នូវ​សន្ទរ​កឋាស្វាគមន៍​អំ​ពី​វឌ្ឍននៈភាព​ការងារ​របស់​រដ្ឋបាល​ខេត្ត​ស្វាយរៀង ដែល​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច កិច្ចការងារ​រដ្ឋបាល ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ការខិតខំ​អភិវឌ្ឍន៍​ហេត្ថារចនាសម្ព័ន្ធ​នានា​ក្នុង​ខេត្ត​ស្វាយរៀង​សម្រេច​បាន​នា​ពេល​កន្លង​ទៅ​។​

​ក្នុងឱកាស​នោះ​សម្តេច​ក្រឡាហោម ស ខេង មានប្រសាសន៍ថា ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្នុងនាម​សម្តេច​ផ្ទាល់ សូម​សំដែង​នូវ​ការអបអរសាទរ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង ដែល​ត្រូវបាន​តំណាង ប្រជាពលរដ្ឋ គឺ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​ជា​អង្គ​បោះឆ្នោត បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត ដើម្បី​បន្ត​ដឹកនាំ​ខេត្ត ឲ្យ​កាន់រីកចម្រើន លើ​គ្រប់​វិស័យ​ថែមទៀត ។​

​សម្តេច​ក្រឡាហោម​ស ខេង​បាន​បន្តទៀតថា ការពង្រឹង​សាមគ្គីភាព ឯកភាព ផ្ទៃក្នុង​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ និង​កងកម្លាំង​មាន​សមត្ថកិច្ច គ្រប់​លំដាប់ថ្នាក់ ដោយ​ឈរ​លើ​មូលដ្ឋាន លើកកម្ពស់​ប្រសិទ្ធភាព​ការងារ ការគោរព​ច្បាប់ គោលការណ៍​នានា​របស់​រដ្ឋ និង​ពង្រឹង​របៀបរបប​ធ្វើការ ដើម្បី​លើកកម្ពស់​ការ ទទួលខុសត្រូវ និង​ភាព​ជា​ម្ចាស់ របស់​មន្ត្រី​នៅ​ក្នុង​បំពេញ​តួនាទី ភារកិច្ច​របស់​ខ្លួន សំដៅ​អភិវឌ្ឍ​មូលដ្ឋាន និង​ឆ្លើយតប​ចំពោះ​តម្រូវការ របស់​ប្រជាពលរដ្ឋ គឺ​ធ្វើឲ្យ​យើង​សម្រេច​គោលដៅ មូលដ្ឋាន​មាន​ការអភិវឌ្ឍន៍ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ កាន់តែ​ប្រសើរ​ឡើង ។​

​សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ថា គណៈបញ្ជាការ​ឯកភាព​ខេត្ត ត្រូវ​ដឹកនាំ​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច គ្រប់​លំដាប់ថ្នាក់ ឲ្យ​បង្កើន​ការថែរក្សា​ការពារ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ក្របខណ្ឌ​ខេត្ត​ទាំងមូល ដោយ​ត្រូវ​យកចិត្តទុកដាក់ លើ​វិធានការ​សំខាន់ៗ​ក្នុងនោះ ត្រូវ​ជំរុញ​លើកទឹកចិត្ត ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ឲ្យចូល​រួម​អនុវត្ត​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព ដើម្បី​រួម​គ្នា​បង្ការ ទប់ស្កាត់ នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន ជាពិសេស​បទល្មើស​គ្រឿងញៀន​ខុសច្បាប់ ការជួញដូរ​មនុស្ស សកម្មភាព​លួច ឆក់​ប្លន់ និង​ល្បែងស៊ីសង​ខុសច្បាប់ នៅ​គ្រប់​មូលដ្ឋាន​ទូទាំង​ខេត្ត​។​

​នៅ​អាណត្តិ​ទី​៣​នេះ នៃ​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង មាន​ចំនួន ២៣​រូប ក្នុងនោះ​ឯកឧត្តម ជុំ ហាត ត្រូវបានតែងតាំង ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល