ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​
0

មេ​ល្បែង​មាន់​ជល់​អន​ឡាយ ចែ ភួង សង្ស័យ​មាន​ខ្នងបង្អែក​ធំ​ហើយ ទើប​បើក​លេង​ទាំង​ថ្ងៃ​ទាំង​យប់ សមត្ថកិច្ច​មិន​ហ៊ាន​ទៅ​ក្បែរ​

មេ​ល្បែង​មាន់​ជល់​អន​ឡាយ ចែ ភួង សង្ស័យ​មាន​ខ្នងបង្អែក​ធំ​ហើយ ទើប​បើក​លេង​ទាំង​ថ្ងៃ​ទាំង​យប់ សមត្ថកិច្ច​មិន​ហ៊ាន​ទៅ​ក្បែរ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កំពង់ចាម​៖ ទីតាំង​ល្បែង​មាន់​ជល់​អន​ឡាញ​មួយកន្លែង​ដែល​គេ​ស្គាល់​ច្បាស់​របស់​ចែ ភួង បើក​ដំណើរការ​លេង​ភ្នាល់​ដាក់​លុយ​ចាញ់ឈ្នះ​រាប់រយ​ពាន់​ដុល្លារ ប៉ុន្តែ​អាជ្ញាធរ​និង​សមត្ថកិច្ច​ជំនាញ ហាក់បីដូចជា​គ្មាន​វិធាន​បង្ក្រាប​ទាល់តែសោះ​។​

​តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឱ្យដឹងថា ល្បែង​មាន់​ជ​ល់អន​ឡាញ​នេះ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ក្រាល​កៅស៊ូ ក្នុង​ភូមិ​ព្រៃទទឹង ឃុំ​ឬ​ស្សី​ស្រុក ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម ម្ចាស់​មានឈ្មោះ ចែ ភួង អាយុ​ជាង​៣០​ឆ្នាំ ប្តី​ឈ្មោះ វុ​ធ អាយុ ជាង​៤០​ឆ្នាំ​។ ហើយ​ការ​ល្បែង​មាន់​ជ​ល់អន​ឡាញ​នេះ​ចាប់​លេង​ពី​ម៉ោង​៨​ព្រឹក​រហូតដល់​ម៉ោង​៦​ល្ងាច​។ ហើយ​ពេល​យប់​ចាប់ពី​ម៉ោង​៧ រហូតដល់​ម៉ោង​១២​រំលង​អាធ្រា​ត្រ ដែល​មាន​អ្នកញៀន​ល្បែង​ចូល​លេង​យ៉ាងច្រើន ភ្នាល់​លុយ​ចាញ់​រាប់រយ​ពាន់​ដុល្លារ​ក៏​មាន​ទាំង​លុយ​រៀល ក្នុង​មួយគូរៗ ចាប់ពី​១០​ម៉ឺន​រៀល រហូតដល់​១​លាន​រៀល​ថែមទៀត​ផង​។​

​ប្រភព​ព័ត៌មាន​បាន​បន្តថា ម្ចាស់​ទីតាំង​ល្បែង​មាន់​ជ​ល់អន​ឡាញ​ធ្លាប់​បាន​បោះ​ពាក្យសម្តី​ថា រូបគេ​មិន​ខ្លាច​ក្នុង​ការបើក​លេង​ល្បែង​មាន់​ជល់​អន​ឡាញ​នេះ​ទេ ដោយសារតែ​មាន​ខ្នងបង្អែក​នៅ​ពីក្រោយ​ធំៗ​ណាស់​។ អ្វីដែល​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទីតាំង​ល្បែង​មាន់​ជល់​អន​ឡាញ​មាន​ក្តីកង្វល់ និង​មាន​ការព្រួយបារម្ភ​នោះ គឺ​ខ្លាច​មាន​កើត​អំពើ​លួច ឆក់ ប្លន់ អំពើហិង្សា​ក្នុង​គ្រួសារ និង​អំពើ​ផ្សេង ដោយសារ​តែ​លេង​ចាញ់ល្បែង​នោះ​។​

​ប្រជាពលរដ្ឋ​សង្ឃឹមថា អាជ្ញាធរ​និង​សមត្ថកិច្ច​ជំនាញ​និង​មាន​វិធានការ​ទប់ស្កាត់ និង​ចុះ​បង្ក្រាប​ទីតាំង​ល្បែង​មាន់​ជល់​អន​ឡា​ញ របស់ ចែ ភួង ដែល​កំពុងតែ​បើក​ដំណើរការ​លេង​ទាំងថ្ងៃទាំងយប់​ខាងលើនេះ​។​

​ម្យ៉ាងវិញទៀត​ប្រជាពលរដ្ឋ ធ្វើការ​សំណូមពរ​ដល់​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោកស្នងការ​នគរបាល​ខេត្ត និង ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​មេត្តា​ជួយ​ចាត់​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាប និង​បិទ​ទីតាំង​ល្បែង​មាន់​ជល់​អន​ឡាញ​របស់ ចែ ភួង នេះ​ផង​ទាន​៕
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល