ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​
0

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន ៧ ដែលជា​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា​-​ថៃ

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន ៧ ដែលជា​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា​-​ថៃ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​៧ ដែលជា​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា​-​ថៃ ក្រោម​អធិបតីភាព សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោកស្រី ផេថង​ថា​ន ស៉ីណា​វ៉ា​ត្រា នាយករដ្ឋមន្ត្រី​ថៃ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៥​នេះ​។​

​ឯកសា​រទាំង​៧​នេះ ត្រូវបាន​ចុះហត្ថលេខា​នៅ​វិមាន​សន្តិភាព ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ នាយករដ្ឋមន្ត្រី​ថៃ មក​កាន់​កម្ពុជា ក្នុងនោះ​រួមមាន​៖
១.​កិច្ចព្រមព្រៀង ស្តីពី​ការប្រើប្រាស់​កម្លាំង​ពលកម្ម រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ថៃ​។​
២.​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ថៃ ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ​។​
៣.​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​ក្រសួង​បរិស្ថាន​កម្ពុជា និង​ក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន​ថៃ ស្តីពី​កិច្ចសហប្រតិបត្តិការ​កិច្ច​គាំពារ​បរិស្ថាន​ឆ្លងដែន​។​
៤.​កិច្ចព្រមព្រៀង រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ថៃ ស្តីពី​ការគ្រប់គ្រង ថែទាំ និង​ប្រើប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​-​បាន​ណង​អៀន​)​។​
៥.​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ថៃ ស្តី​ពី​ការសាងសង់​ស្ពាន​ព្រំដែន​ផ្សារ​ព្រំ​-​បាន​ផា​កាត​។​
៦.​កំណត់ហេតុ​ស្តីពី​ការផ្តល់​ជំនួយ​បច្ចេកទេស លើ​ការសិក្សា​ស្តី​ពី​សមិទ្ធិ​លទ្ធភាព លើ​គម្រោង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៥៧ (​បាត់ដំបង​-​ច្រកទ្វារ​អន្តរជាតិ​ព្រំ​) រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រទេស​ជិតខាង​ថៃ​។
៧.​ការចុះ​លិខិត​ប្តូរ​សារ ស្តីពី​គម្រោង​ពង្រឹង​សមត្ថភាព​វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខជំនាញ​កម្ពុជា​-​ថៃ​។​

​ក្នុង​នោះ​ក្រសួង​បរិស្ថាន​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​ក្រសួង​បរិស្ថាន​កម្ពុជា និង​ក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន​ថៃ ស្តីពី​កិច្ចសហប្រតិបត្តិការ​កិច្ច​គាំពារ​បរិស្ថាន​ឆ្លងដែន​។​

​ទស្សនកិច្ច​របស់ នាយករដ្ឋមន្ត្រី​ថៃ​កើតមាន​ឡើង​ស្រប​ពេល​ដែល​ព្រះរាជាណាចក្រ​ទាំងពីរ ប្រារព្ធ​ខួប​ទី​៧៥ នៃ​ទំនាក់ទំនង​ការទូត ដែល​នឹង​ពង្រឹង​បន្ថែមទៀត​នូវ​ចំណង​មិត្តភាព​ជា ប្រពៃណី រវាង​ប្រជាជន​ទាំងពីរ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល