ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​
0

​គ្រួសារ​ជនរងគ្រោះ​បាន​ហួសចិត្ត រឿង​អំពើហិង្សា​របស់​ក្រុម​ក្មេង​ទំនើង​មកលើ​កូនប្រុស​របស់​គាត់​បាន​ស្លាប់ តែ​ច្បាប់​ពុំទាន់​មាន​យុត្តិធម៌​ជូន​ពួកគាត់​

​គ្រួសារ​ជនរងគ្រោះ​បាន​ហួសចិត្ត រឿង​អំពើហិង្សា​របស់​ក្រុម​ក្មេង​ទំនើង​មកលើ​កូនប្រុស​របស់​គាត់​បាន​ស្លាប់ តែ​ច្បាប់​ពុំទាន់​មាន​យុត្តិធម៌​ជូន​ពួកគាត់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​​នៅ​ព្រឹក​ថ្ងៃទី ២៣ ខែ​មេសា​ឆ្នាំ ២០២៥ គ្រួសារ​ជនរងគ្រោះ បាន​ស្រែក ទ្រ​ហោ​យំ​ស្នើសុំរក​យុត្តិធម៌ ខណៈពេលដែល​កូនប្រុស​របស់​គាត់​បាន​ស្លាប់ បន្ទាប់​ពី​ការព្យាបាល​នូវ​មុខរបួស របស់​ក្រុម​ក្មេង​ទំនើង​កាប់​ចំក្បាល អស់​រយៈពេល​ជាង​៦​ខែ​មក​ហើយ នៅតែ​មិន​បាន​ជាសះសើ្បយ ហើយ​ត្រូវបាន​ចំណាយ​ថវិកា​​ថ្លៃ​ពេទ្យ​ព្យាបាល​អស់​ជាច្រើន​ដល់​រាប់ពាន់​ដុល្លារ​ថែមទៀត​ផង ។

​បន្ទាប់ពី​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​បាន កាប់​មក​លើ​ជនរងគ្រោះ​ចំក្បាល បណ្ដាលឱ្យ​រងរបួស​ជា​ទម្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ បាន​កើត​ហេតុ​កាលពី​ថ្ងៃ​ទី​០២ ខែតុលា​ឆ្នាំ ២០២៤ នៅភូមិចន្ត្រី ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង ។ រី​ជនរងគ្រោះ​ដែល​ក្មេង​ទំនើង​បាន​កាប់​ចំ​ក្បាល​បែរ​លា​នោះ ទី​១ ឈ្មោះ ឌឹ​ម ចាន់​ថង ពេទ្យ​ប្រុស អាយុ ២១ ឆ្នាំ បាន​ស្លាប់​បាត់បង់​ជីវិត កាលពី​វេលា​ម៉ោង ៥:15​នាទី​ល្ងាច​ថ្ងៃទី ២២ ខែ​មេសា​ឆ្នាំ ២០២៥ នៅ​មន្ទីរពេទ្យ រាជធានី​ភ្នំពេញ ដោយសារ​តែ​ស្ថានភាព​មុខ​របួស​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ត្រូវបាន​ក្រុមគ្រួសារ​ដឹក​ជញ្ជូន​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត ស្ថិតនៅ​ភូមិ​ត្រពាំង​រំ​ដេញ ឃុំ​ត្រពាំង​ស្ដៅ ស្រុក​រមាស​ហែក​ខេត្ត​ស្វាយរៀង ។

​ទី ២ ឈ្មោះ អ៉ី ថៃ កំពុង​សម្រាក​ព្យាបាល​មុខរបួស នៅ​មន្ទីរពេទ្យ រហូតទល់​មក​បច្ចុប្បន្ន ពុំទាន់​បាន​ជាសះស្បើយ​នៅឡើយ​ទេ ដោយសារតែ​ស្ថានភាព​រក​របួស​ធ្ងន់ធ្ង​រ​ពេក​។

​បើ​យោង​តាម លោក សំ សំអុល អធិការ​ស្រុក​រមាស​ហែក បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​ថា បន្ទាប់​ពី​ការ​កើត​ហេតុ​រួចមក កងកម្លាំង​របស់​លោក​បាន យកចិត្តទុកដាក់ តាមដាន​កំណត់​មុខសញ្ញា​ចាប់​ជនសង្ស័យ បាន​ជា​បន្តបន្ទាប់​បញ្ជូន​ទៅ អម​យ្យការ​សាលាដំបូង​ខេត្តស្វាយរៀ​ង ដើម្បី​ចាត់ការ​តាម​នីតិ​ទី​ច្បាប់​។ រី​ឯ​ជនល្មើស​ដែល​ពាក់ព័ន្ធ លោក​ហ្នឹង​ធ្វើ​នូវ​សាវតា​ជាតិ​ដើម្បី​សុំ​ដេការ ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ទៀត ។

​នៅក្នុង​ពិធី​បុណ្យសព​ជនរងគ្រោះ​ខាងលើ​ក្នុងនាម ឪពុក​ម្ដាយ​ហ្នឹង​ក្រុមគ្រួសារ​សាច់ញាតិ សូម​សុំណូមពរ​សូមឱ្យ​ស្ថាប័ន​ច្បាប់​តុលាការ ជួយ​រក​យុត្តិធម៌​និង​បាន​ដោះស្រាយ​ជូន​ពួកគាត់​ដែល​ជា​ជន​រងគ្រោះ​ផង ដោយសារតែ​មាន​រយៈពេល​៦​ខែ​ជាង​ហើយ​គាត់​ពុំទាន់​មាន ដំណោះស្រាយ​សមស្រប​ណាមួយ​នៅឡើយ​ទេ ។​

​ជា​ពិសេស​ពួកគាត់​បាន​ទទូច​ស្នើសុំ​សម្ដេច​បវរ​អធិបតី ហ៊ុន ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​សម្ដេច​ទាំង​ទ្វេ​ជួយ​រក​យុត្តិធម៌​ដល់​កូនប្រុស​របស់​គាត់ ដែល​បាន​ស្លាប់​ដោយសារតែ ក្មេង​ទំនើង​បក្សពួក​មួយ​ក្រុម​បាន​កាប់​ចំ​ក្បាល​មក​លើ​កូន​គាត់​យ៉ាង​ព្រៃផ្សៃ ដោយ​គ្មាន​ទំនាស់​និង​ហេតុផល​អ្វី​នោះឡើយ ហើយ​មកដល់ពេលនេះ​ពួកគាត់​ក៏​មិនទាន់​បាន​ទទួល​នៅ​ពន្លឺយុត្តិធម៌​នោះ​នៅឡើយ​ទេ​។​
​

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល