ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​
0

គួរឲ្យ​ចាប់​អារម្មណ៍ណាស់ ធ្លាប់​តែ​ឃើញ មេ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រកួត​វាយ​សី​ជាមួយ​ខ្មែរ​គ្នាឯង ឥឡូវ​ឈានទៅ​ប្រកួត ឈ្នះ​ក្រុម​ម៉ាឡេស៊ី ក្នុង​ការប្រកួត វាយ​គូ​បុរស អាយុ​បូក​គ្នា លើស​100​ឆ្នាំ​!

គួរឲ្យ​ចាប់​អារម្មណ៍ណាស់ ធ្លាប់​តែ​ឃើញ មេ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រកួត​វាយ​សី​ជាមួយ​ខ្មែរ​គ្នាឯង ឥឡូវ​ឈានទៅ​ប្រកួត ឈ្នះ​ក្រុម​ម៉ាឡេស៊ី ក្នុង​ការប្រកួត វាយ​គូ​បុរស អាយុ​បូក​គ្នា លើស​100​ឆ្នាំ​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​តាមរ​យៈផេក​ហ្វេស​ប៊ុក​ផ្ទាល់ខ្លួន របស់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ Post នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២៥ បានបង្ហាញ​ពី​សកម្មភាព​ប្រកួត​វាយ​សី ក្នុង​កម្មវិធី ការប្រកួត​កីឡា​វាយ​សី​មិត្តភាព រវាង ក្រុមកីឡា​វាយ​សី OJI (​ម៉ាឡេស៊ី​) និង​ក្រុមកីឡា​វាយ​សី ខ្លាឃ្មុំ​ទឹកកក (​កម្ពុជា​) ដែល​ប្រព្រឹត្ត​ឡើង​នា​ថ្ងៃ​ទី ២៧ ខែ​មេសា ឆ្នាំ​២០២៥ នៅ​ទីតាំង​ក្លឹប​វាយ​សី​រក្សា ក្នុង​ខណ្ឌ​សែន​សុខ មាន​កីឡាករ​ចូលរួម​ទាំងអស់​ចំនួន ៤០​នាក់ ចែកជា ២០​ក្រុម (​កម្ពុជា ១០​ក្រុម និង ម៉ាឡេស៊ី ១០​ក្រុម​) វាយ​ជា​គូ ចំនួន​១០​គូ ដោយ​ដៃគូ​នី​មួយៗ​ត្រូវ​មាន​អាយុ​បូក​បញ្ចូល​គ្នា​លើសពី​100​ឆ្នាំ ជា​លទ្ធផល​ភាគី​កម្ពុជា ឈ្នះ​គ្រប់​គូ​!

​ក្នុង​ការប្រកួត​ទាំង ១០​គូ​នេះ​ផងដែរ គេ​បាន​ឃើញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ចូលរួម​ប្រកួត​ក្នុង​គូ VIP ដោយ​ចាប់​ដៃគូ​ជាមួយ​លោក ព្រំ សា​រ៉ាវុធ ប្រកួត​ជា​មួយ​គូភាគី​ម៉ាឡេស៊ី Lim Terrence and Siva Kumar ជា​លទ្ធផល​ខាង​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​យក​ឈ្នះ ភាគី​ម៉ាឡេស៊ី ២​សិច​ជាប់​គ្នា ក្នុង​លទ្ធផល 1st set 21-11 និង 2nd set 21-15​។

​តាម​ការបញ្ជាក់​របស់​គណៈកម្មការ​នៃ​ការប្រកួត កម្មវិធី​នេះ​ប្រារព្ធ​ឡើង ក្នុង​គោលបំណង​បង្កើន​ចំណង​មិត្តភាព​រវាង​ក្រុម វិនិយោគិន​ម៉ាឡេស៊ី ដែល​មក​វិនិយោគ​នៅ​កម្ពុជា និង ក្រុម​អ្នក​វាយ​សី របស់​កម្ពុជា ព្រមទាំង​ចូលរួម​ចែករំលែក​បទពិសោធន៍ ក្នុង​ការពង្រឹង និង​ថែរក្សា​សុខភាព តាមរយៈ​ការលេង​កីឡា ពិសេស​កីឡា​វាយ​សី ដែល​ជា​កីឡា​កំពុង​ទទួល​បាន​ការពេញនិយម របស់​កីឡាករ​-​កីឡា​ការិនី និង​ប្រជាពលរដ្ឋ​កម្ពុជា ក៏ដូចជា​ចូល​រួមចំណែក​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​កីឡា​វាយ​សី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ដូចដែល​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ធ្លាប់​មានប្រសាសន៍ថា ត្រូវ​បន្ដ​លើកកម្ពស់​វិស័យ​កីឡា ដើម្បី​កសាង​មនុស្ស​គ្រប់រូប ឲ្យមាន​សុខភាព និង​មាន​ជីវភាព​ស្របតាម​ពាក្យស្លោក «​កីឡា​រស់​ប្រកបដោយ​សុខដុមរមនា ក្នុង​សង្គម​ក្រោម​ម្លប់​សន្តិភាព​» ព្រមទាំង​បន្ត​ជំរុញ​ចលនា «​យុវជន​ម្នាក់ ចេះ​កីឡា​មួយ​ប្រភេទ​យ៉ាងតិច​ប្រចាំជីវិត​»៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល